Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:22 - ព្រះគម្ពីរខ្មែរសាកល

22 សំឡេង​អ្នកលេងពិណ អ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និង​អ្នកផ្លុំត្រែ លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​! អស់ទាំង​ជាង​តាម​ជំនាញ​គ្រប់មុខ ក៏​រក​មិន​ឃើញ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​ត្បាល់កិន ក៏​លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 សំឡេង​របស់​ពួកអ្នក​លេង​ពិណ​ ពួកអ្នក​លេង​ភ្លេង​ ពួកអ្នក​ផ្លុំ​ខ្លុយ​ និង​ពួកអ្នក​ផ្លុំ​ត្រែ​ លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ហើយ​ រួច​ក៏​លែង​ឃើញ​មាន​ពួក​ជាង​គ្រប់​ប្រភេទ​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ រីឯ​សូរ​ត្បាល់កិន​ នោះ​ក៏​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ក៏​នឹង​លែង​ឮ​សំឡេង​ពួក​អ្នក​ចាប់​ស៊ុង ពួក​អ្នក​ភ្លេង ពួក​អ្នក​ផ្លុំ​ខ្លុយ និង​ពួក​អ្នក​ផ្លុំ​ត្រែ​នៅ​ក្នុង​ឯង​ទៀត​ហើយ ក៏​មិន​ឃើញ​មាន​ជាង​ណា​ធ្វើ​ការ​អ្វី​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ត្បាល់​កិន​នៅ​ក្នុង​ឯង​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ត្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ ក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំង‌ឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ក៏​នឹង​គ្មាន​ឮ​សំឡេង​នៃ​ពួក​អ្នក​ចាប់​ស៊ុង ច្រៀង​ចំរៀង ផ្លុំ​ខ្លុយ នឹង​ត្រែ នៅ​ក្នុង​ឯង​ទៀត​ឡើយ ហើយ​មិន​ឃើញ​មាន​ជាង​ណា ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ឯង ឬ​ឮ​សូរ​ត្បាល់​កិន នៅ​ក្នុង​ឯង​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ដ្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ ក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំង‌ឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 18:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទ្វារ​ទាំងពីរ​តាម​ផ្លូវតូច​ក៏​បិទ សំឡេង​ត្បាល់កិន​ក៏​ថយចុះ​; គេ​នឹង​ក្រោកឡើង​ដោយសារ​សំឡេង​បក្សាបក្សី ហើយ​អ្នកចម្រៀង​ស្រី​ទាំងអស់​ក៏​ចុះខ្សោយ​;


ព្រះអង្គ​មានបន្ទូលថា​៖ “កូនស្រី​ក្រមុំ​ស៊ីដូន​ដែល​រងការសង្កត់សង្កិន​អើយ នាង​នឹង​មិន​លោតកញ្ឆេង​ទៀត​ទេ​! ចូរ​ក្រោកឡើង​ឆ្លងទៅ​គីទីម​ចុះ​! ទោះបីជា​នៅ​ទីនោះ​ក៏ដោយ ក៏​នាង​មិន​បាន​សម្រាក​ឡើយ”។


នៅពេល​យាង​មកដល់​ផ្ទះ​របស់​មេគ្រប់គ្រង​នោះ ព្រះយេស៊ូវ​ទត​ឃើញ​ពួក​អ្នកផ្លុំខ្លុយ និង​ហ្វូងមនុស្ស​កំពុង​វឹកវរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម