ទំនុកតម្កើង 149 - ព្រះគម្ពីរខ្មែរសាកលចូរឲ្យវិសុទ្ធជនសរសើរតម្កើងព្រះយេហូវ៉ា 1 ហាលេលូយ៉ា! ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ចូរឲ្យមានការសរសើរតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំនៃវិសុទ្ធជន! 2 សូមឲ្យអ៊ីស្រាអែលអរសប្បាយក្នុងព្រះសូនបង្កើតរបស់ពួកគេ សូមឲ្យកូនចៅស៊ីយ៉ូនត្រេកអរក្នុងព្រះមហាក្សត្ររបស់ពួកគេ! 3 សូមឲ្យពួកគេសរសើរតម្កើងព្រះនាមរបស់ព្រះអង្គដោយការរាំសប្បាយ សូមឲ្យពួកគេច្រៀងសរសើរតម្កើងព្រះអង្គដោយក្រាប់ និងពិណហាប! 4 ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គនឹងតុបតែងមនុស្សតូចទាបដោយសេចក្ដីសង្គ្រោះ។ 5 សូមឲ្យវិសុទ្ធជនលោតកញ្ឆេងនៅក្នុងសិរីរុងរឿង សូមឲ្យពួកគេច្រៀងដោយអំណរនៅលើគ្រែរបស់ខ្លួន! 6 សូមឲ្យមានពាក្យសរសើរតម្កើងដ៏ខ្ពស់ដល់ព្រះ នៅក្នុងមាត់របស់ពួកគេ សូមឲ្យមានដាវមុខពីរនៅក្នុងដៃរបស់ពួកគេ 7 ដើម្បីអនុវត្តការសងសឹកដល់ប្រជាជាតិនានា និងដាក់ទោសជាតិសាសន៍ទាំងឡាយ; 8 ដើម្បីចងបណ្ដាស្ដេចរបស់ពួកគេដោយច្រវាក់ និងចងបណ្ដាអភិជនរបស់ពួកគេដោយខ្នោះដែក; 9 ដើម្បីអនុវត្តដល់ពួកគេ នូវការកាត់ក្ដីដែលមានកត់ត្រាទុក។ ការនេះជាកិត្តិយសដល់វិសុទ្ធជនទាំងអស់របស់ព្រះអង្គ!។ ហាលេលូយ៉ា!៕ |