Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 9:14 - ព្រះគម្ពីរខ្មែរសាកល

14 រួច​ព្រះយេហូវ៉ា​នឹង​លេចមក​នៅលើ​កូនចៅរបស់អ្នក ព្រួញ​របស់ព្រះអង្គ​នឹង​ចេញទៅ​ដូចជា​ផ្លេកបន្ទោរ​។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ផ្លុំ​ស្នែង​ឡើង ហើយ​យាង​ចេញទៅ​ក្នុង​ខ្យល់ព្យុះ​ទិសខាងត្បូង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា​ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​អ្នក ព្រួញ​ព្រះ‌អង្គ​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ផ្លុំ​ត្រែ ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​នឹង​លេច​មក ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រួញ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ផ្លេក​បន្ទោរ ព្រះ‌ជា‌អម្ចាស់​នឹង​ផ្លុំ​ស្នែង ព្រះអង្គ​យាង​ទៅ​មុខ​ក្នុង​ព្យុះ​សង្ឃរា ដែល​បក់​មក​ពី​ទិស​ខាង​ត្បូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​ឯង ព្រួញ​ទ្រង់​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ផ្លុំ​ត្រែ ក៏​នឹង​ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​នឹង​លេច​មក ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រួញ​របស់​ទ្រង់​ប្រៀប​បាន​នឹង​ផ្លេក​បន្ទោរ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នឹង​ផ្លុំ​ស្នែង ទ្រង់​នឹង​ទៅ​មុខ​ក្នុង​ព្យុះ​សង្ឃរា ដែល​បក់​មក​ពី​ទិស​ខាង​ត្បូង។

សូមមើលជំពូក ចម្លង




សាការី 9:14
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​កម្ចាត់កម្ចាយ​ពួកសត្រូវ ព្រះអង្គ​បាញ់​ផ្លេកបន្ទោរ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​។


ព្រះយេហូវ៉ា​អើយ បាតផ្លូវទឹក​បាន​លេចឡើង ហើយ​គ្រឹះ​នៃ​ផែនដី​ត្រូវបាន​លាតត្រដាង ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ និង​សន្ទុះ​ដង្ហើម​នៃ​ព្រះនាសា​របស់ព្រះអង្គ​។


អស់អ្នក​ដែល​រស់នៅ​ពិភពលោក និង​ពួកអ្នកដែល​រស់នៅ​ផែនដី​អើយ កាលណា​មាន​លើក​ទង់សញ្ញា​ឡើង​នៅលើ​ភ្នំ នោះ​អ្នករាល់គ្នា​នឹង​ឃើញ​! កាលណា​មាន​ផ្លុំ​ស្នែង​ឡើង នោះ​អ្នករាល់គ្នា​នឹង​ឮ​!


នេះជា​ទំនាយ​ស្ដីអំពី​ទីរហោស្ថាន​នៅក្បែរ​សមុទ្រ​: ដូចដែល​ខ្យល់កួច​នៅ​ណេកិប​បក់​មកពី​ទីរហោស្ថាន​យ៉ាងណា វា​នឹង​មក​ពី​ដែនដី​ដ៏​គួរឲ្យខ្លាច​យ៉ាងនោះដែរ​។


នៅ​ថ្ងៃ​នោះ ស្នែង​ធំ​នឹង​ត្រូវបាន​ផ្លុំឡើង នោះ​ពួកអ្នកដែល​បាត់​នៅក្នុង​ដែនដី​អាស្ស៊ីរី និង​ពួកអ្នកដែល​ត្រូវគេ​បណ្ដេញ​ទៅ​ដែនដី​អេហ្ស៊ីប​នឹង​មក ហើយ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​នៅ​យេរូសាឡិម​៕


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​គេ​ឮ​ព្រះសូរសៀង​ដ៏រុងរឿង​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ឃើញ​ការចុះមក​នៃ​ព្រះពាហុ​របស់ព្រះអង្គ ជាមួយនឹង​ព្រះពិរោធ​ដ៏ក្រេវក្រោធ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ ព្រមទាំង​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ដុំទឹកកក​ផង​។


ដូចដែល​បក្សាបក្សី​ហើររេរា​យ៉ាងណា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ក៏​នឹង​ការពារ​យេរូសាឡិម​យ៉ាងនោះដែរ​។ ព្រះអង្គ​នឹង​ការពារ ហើយ​ស្រោចស្រង់ ព្រះអង្គ​នឹង​រំលង ហើយ​រំដោះ”។


ដូច្នេះ​មើល៍! ព្រះយេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង រទេះចម្បាំង​របស់ព្រះអង្គ​នឹង​មក​ដូចជា​ខ្យល់កួច ដើម្បី​សង​ព្រះពិរោធ​របស់ព្រះអង្គ​ក្នុង​ភាពក្ដៅក្រហាយ ព្រមទាំង​សង​ការស្ដីបន្ទោស​របស់ព្រះអង្គ​ដោយ​ភ្លើងសន្ធោសន្ធៅ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ការពារ​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម បានជា​អ្នកដែល​ទន់ខ្សោយ​ក្នុង​ពួកគេ​នឹង​បាន​ដូច​ដាវីឌ​នៅ​ថ្ងៃ​នោះ ហើយ​វង្សត្រកូល​ដាវីឌ​នឹង​បាន​ដូច​ព្រះ គឺ​ដូច​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​នៅចំពោះ​ពួកគេ​។


ពេលនោះ ព្រះយេហូវ៉ា​នឹង​ចេញទៅ​ច្បាំង​នឹង​ប្រជាជាតិ​ទាំងនោះ ដូច​ថ្ងៃ​ដែល​ព្រះអង្គ​ច្បាំង​ក្នុង​ថ្ងៃ​នៃ​ចម្បាំង​។


ដ្បិត​យើង​នឹង​ធ្វើជា​កំពែង​ភ្លើង​នៅ​ជុំវិញ​នាង ក៏​ធ្វើជា​សិរីរុងរឿង​នៅកណ្ដាល​នាង​ដែរ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា”។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


ព្រមទាំង​តាមរយៈ​អំណាច​នៃ​ទីសម្គាល់ ការអស្ចារ្យ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​។ ជាលទ្ធផល ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ពាសពេញ​គ្រប់ទីកន្លែង ចាប់ពី​យេរូសាឡិម​រហូតដល់​អ៊ីលីរីកុន​។


ព្រះ​បាន​ធ្វើបន្ទាល់ ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​ផ្សេងៗ ព្រមទាំង​ដោយ​អំណោយទាន​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។


ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​ស​មួយ​។ អ្នក​ដែល​ជិះ​សេះនោះ​កាន់​ធ្នូ​មួយ ហើយ​មាន​មកុដ​ប្រទាន​ដល់​អ្នកនោះ រួច​អ្នកនោះ​ក៏​ចេញទៅ​ទាំង​មានជ័យជម្នះ ហើយ​ដើម្បី​បានជ័យជម្នះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម