ទំនុកតម្កើង 98:5 - ព្រះគម្ពីរខ្មែរសាកល5 ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដោយពិណហាប គឺដោយពិណហាប និងសូរទំនុកភ្លេង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ា ដោយចាប់ស៊ុង គឺដោយចាប់ស៊ុង និងដោយសំឡេងដ៏ពីរោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុង គឺដោយចាប់ស៊ុង ហើយដោយសំឡេងដ៏ពីរោះ សូមមើលជំពូកអាល់គីតាប5 ចូរច្រៀង គីតាបសាបូរជូនអុលឡោះតាអាឡា ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ សូមមើលជំពូក |
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។