Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 57:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ភ្ញាក់ឡើង​! ពិណបុរាណ និង​ពិណហាប​អើយ ចូរ​ភ្ញាក់ឡើង​! ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យភ្ញាក់ឡើង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឱព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង ឱ​ពិណ និង​ស៊ុង​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង ខ្ញុំ​នឹង​ដាស់​អរុណឲ្យ​រះ​ឡើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង! ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ខ្ញុំ​នឹង​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឱ​កិត្តិយស​អញ​អើយ ចូរ​ភ្ញាក់​ឡើង ឱ​ពិណ ហើយ​នឹង​ស៊ុង​អញ​អើយ ចូរ​ភ្ញាក់​ឡើង ឯ​អញ​ក៏​នឹង​ភ្ញាក់​ពី​ព្រលឹម​ស្រាង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ឱ​ព្រលឹង​ខ្ញុំ​អើយ​ ចូរ​ភ្ញាក់​ឡើង! ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ខ្ញុំ​នឹង​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 57:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​សូរ​ស្នែង ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ និង​ពិណហាប​!


ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ ព្រលឹង​របស់ទូលបង្គំ​ត្រេកអរ ហើយ​រូបកាយ​ទូលបង្គំ​ក៏​រស់នៅ​ដោយ​សុខដុមរមនា​;


ដោយហេតុនេះ ក្បាល​របស់ខ្ញុំ​អាច​ងើបឡើង​លើ​ពួក​សត្រូវ​របស់ខ្ញុំ​ដែលនៅ​ជុំវិញ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ថ្វាយ​យញ្ញបូជា​នៅក្នុង​ព្រះពន្លា​របស់ព្រះអង្គ​ដោយ​សម្រែកហ៊ោសប្បាយ ខ្ញុំ​នឹង​ច្រៀង គឺ​ច្រៀងសរសើរតម្កើង​ព្រះយេហូវ៉ា​។


ដើម្បីឲ្យ​ព្រលឹង​របស់ទូលបង្គំ​បាន​ច្រៀងសរសើរតម្កើង​ព្រះអង្គ គឺ​មិន​នៅស្ងៀម​ឡើយ​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ជារៀងរហូត​!​៕


នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​របស់​ព្រះ គឺ​ទៅ​ឯ​ព្រះ​ដែលជា​អំណរដ៏លើសលប់​របស់ទូលបង្គំ​។ ព្រះ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ពិណហាប​!


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​! យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​! ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។


ទីបាក់បែក​របស់​យេរូសាឡិម​អើយ ចូរ​ហ៊ោកញ្ជ្រៀវ ចូរ​ច្រៀងដោយអំណរ​ជាមួយគ្នា​ចុះ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ក៏​បាន​ប្រោសលោះ​យេរូសាឡិម​ហើយ​។


ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ អណ្ដាត​របស់ទូលបង្គំ​ត្រេកអរ ហើយ​លើសពីនេះទៅទៀត រូបកាយ​របស់ទូលបង្គំ​ក៏​នឹង​រស់នៅ​ក្នុង​សេចក្ដីសង្ឃឹម​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម