ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 10:16 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​មាន​ចៀម​ដទៃទៀត​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​។ ខ្ញុំ​ត្រូវតែ​នាំ​ចៀមទាំងនោះ​មក​ដែរ ពួកវា​នឹង​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយ​ពួកវា​នឹង​បានជា​ហ្វូង​មួយ មាន​អ្នកគង្វាល​ម្នាក់​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​នៅ​មាន​ចៀម​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ​ ហើយ​ពួកវា​នឹង​ស្តាប់​សំឡេង​របស់​ខ្ញុំ​ រួច​ពួកវា​ក៏​ត្រលប់​ជា​ហ្វូង​តែមួយ​ដោយ​មាន​អ្នក​គង្វាល​តែ​ម្នាក់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​នៅ​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ។ ដូច្នេះ នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១​វិញ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ​មាន​អ្នក​គង្វាល​តែ​មួយ។

សូមមើលជំពូក



យ៉ូហាន 10:16
48 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបងរាជ្យ​នឹង​មិន​ឃ្លាតចេញ​ពី​យូដា​ឡើយ ហើយ​ដំបងគ្រប់គ្រង​ក៏​នឹងមិនឃ្លាតចេញ​ពី​ចន្លោះ​ជើង​វា​ដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះ​បណ្ដាជន​នឹង​ស្ដាប់បង្គាប់​លោក​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ប្រជាជាតិ​ទាំងអស់​ដែល​ព្រះអង្គ​បាន​បង្កើត នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ព្រមទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​ផង​។


ពាក្យសម្ដី​របស់​មនុស្ស​មានប្រាជ្ញា​ប្រៀបដូចជា​ជន្លួញ ហើយ​ពាក្យសម្ដី​របស់​ពួក​អ្នកដែលប្រមូល​ពាក្យទាំងនេះ​ទុក ក៏​ប្រៀបដូចជា​ដែកគោល​ដែល​ត្រូវបាន​បោះភ្ជាប់ ជាពាក្យដែល​ត្រូវបាន​ប្រទានមក ពី​អ្នកគង្វាល​ម្នាក់​។


នៅ​ថ្ងៃ​នោះ ឫស​របស់​អ៊ីសាយ​នឹង​ឈរឡើង​ជា​ទង់សញ្ញា​ដល់​ជាតិសាសន៍​ទាំងឡាយ​; ប្រជាជាតិ​នានា​នឹង​ស្វែងរក​អ្នកនោះ ហើយ​ទីសម្រាក​របស់លោក​នឹង​បាន​រុងរឿង​។


យើង​នឹង​បង្គាប់​ទិសខាងជើង​ថា​: ‘ចូរ​ប្រគល់​មក៍​!’ ក៏​បង្គាប់​ទិសខាងត្បូង​ថា​: ‘កុំ​ឃាត់ទុក​ឡើយ​!’។ ចូរ​នាំ​ពួក​កូនប្រុស​របស់យើង​មក​ពី​ទីឆ្ងាយ ចូរ​នាំ​ពួក​កូនស្រី​របស់យើង​មក​ពី​ចុងបំផុត​នៃ​ផែនដី


គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​នៃខ្ញុំ គឺ​ព្រះយេហូវ៉ា​ដែល​ប្រមូល​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល គឺ​៖ “យើង​នឹង​ប្រមូល​អ្នកដទៃ​មក​ឯ​គាត់​ទៀត ក្រៅពី​អ្នកដែល​ត្រូវបាន​ប្រមូលមក​ស្រាប់ហើយ”។


“នៅ​ថ្ងៃ​នោះ ប្រជាជាតិ​ជាច្រើន​នឹង​រួម​ជាមួយ​ព្រះយេហូវ៉ា រួច​ពួកគេ​នឹង​បានជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នក​។


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


“មួយវិញទៀត តើ​មានស្ត្រី​ណា​ដែល​មាន​កាក់​ដ្រាក់ម៉ា ដប់ ហើយ​ប្រសិនបើ​នាង​បាត់​មួយ​ដ្រាក់ម៉ា ក៏​មិន​អុជ​ចង្កៀង បោសសម្អាត​ផ្ទះ ហើយ​រក​យ៉ាងយកចិត្តទុកដាក់ ទាល់តែ​រកឃើញ​ទេ​ឬ​?


“គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ អ្នកគង្វាល​ដ៏ល្អ​លះបង់​ជីវិត​របស់​ខ្លួន​សម្រាប់​ចៀម


រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ ជា​អ្នកគង្វាល​របស់​ចៀម​។


ចៀម​របស់ខ្ញុំ​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ពួកវា​ដែរ​។ ពួកវា​មកតាម​ខ្ញុំ


អ្នកយាមទ្វារ​ក៏​បើក​ឲ្យ​អ្នកនោះ ហើយ​ចៀម​ស្ដាប់​សំឡេង​របស់​គាត់​។ គាត់​ហៅ​ចៀម​របស់គាត់​តាម​ឈ្មោះ រួច​នាំ​វា​ចេញទៅខាងក្រៅ​។


នៅពេល​គាត់​បញ្ចេញ​ចៀមទាំងអស់របស់គាត់​ហើយ គាត់​ទៅ​ខាងមុខ​វា ហើយ​ចៀម​ក៏​ទៅតាម​គាត់ ពីព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់​។


ចៀម​មិន​ទៅតាម​អ្នកដទៃ​សោះឡើយ ផ្ទុយទៅវិញ វា​នឹង​រត់គេច​ពី​គេ ពីព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នកដទៃ”។


ហើយ​មិនគ្រាន់តែ​ជំនួស​ប្រជាជាតិ​នេះ​ប៉ុណ្ណោះទេ គឺ​ដើម្បី​ប្រមូល​កូន​របស់​ព្រះ​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ ឲ្យ​រួមគ្នាតែមួយ​ផង​។


ទូលបង្គំ​ទូល​អង្វរ​មិនគ្រាន់តែ​សម្រាប់​អ្នកទាំងនេះ​ប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ជឿលើ​ទូលបង្គំ​តាមរយៈ​ពាក្យ​របស់​ពួកគេ​ដែរ


អស់អ្នក​ដែល​ព្រះ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ នឹង​មករក​ខ្ញុំ ហើយ​អ្នក​ដែល​មករក​ខ្ញុំ ខ្ញុំ​មិន​បោះបង់ចោលជាដាច់ខាត


ស៊ីម៉ូន​បាន​រៀបរាប់​អំពី​របៀបដែល​កាលពីដំបូង ព្រះ​បាន​ប្រោសប្រណី​ពួក​សាសន៍ដទៃ ហើយ​ជ្រើសរើស​ប្រជារាស្ត្រ​មួយ​ពីចំណោម​ពួកគេ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ​។


ដ្បិត​យើង​នៅ​ជាមួយ​អ្នក ហើយ​គ្មានអ្នកណា​លូក​ដៃ​ធ្វើបាប​អ្នក​ឡើយ​។ ជាការពិត នៅក្នុង​ទីក្រុង​នេះមាន​ប្រជារាស្ត្រ​របស់យើង​ជាច្រើន”។


គាត់​និយាយ​ទៀត​ថា​: ‘ព្រះ​នៃ​ដូនតា​របស់យើង​បាន​ជ្រើសរើស​អ្នក​ឲ្យ​ស្គាល់​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ឲ្យ​ឃើញ​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ព្រមទាំង​ឲ្យ​ឮ​ព្រះសូរសៀង​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ផង


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​អាថ៌កំបាំង​នេះ​ទេ ក្រែងលោ​អ្នករាល់គ្នា​គិតថា​ខ្លួនឯង​មានប្រាជ្ញា គឺថា​ជនជាតិអ៊ីស្រាអែល​មួយចំនួន​ទៅជា​រឹងរូស រហូតដល់​សាសន៍ដទៃ​បាន​គ្រប់ចំនួន


បងប្អូន​ដ៏​ជាទីស្រឡាញ់​របស់​ព្រះអម្ចាស់​អើយ យើង​ត្រូវតែ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះ អំពី​អ្នករាល់គ្នា ពីព្រោះ​ព្រះ​បាន​ជ្រើសរើស​អ្នករាល់គ្នា​ជា​ផលដំបូង​សម្រាប់​សេចក្ដីសង្គ្រោះ តាមរយៈ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ និង​តាមរយៈ​ជំនឿ​លើ​សេចក្ដីពិត​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


កាលពីដើម អ្នករាល់គ្នា​មិនមែន​ជា​ប្រជាជាតិ​មួយ​ទេ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ជា​ប្រជារាស្ត្រ​របស់​ព្រះ​; កាលពីដើម អ្នករាល់គ្នា​មិន​បាន​ទទួលសេចក្ដីមេត្តា​ទេ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ទទួលសេចក្ដីមេត្តា​ហើយ​។


ដ្បិត​ពីមុន អ្នករាល់គ្នា​ដូចជា​ចៀម​វង្វេង ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ត្រឡប់មក​រក​អ្នកគង្វាល និង​អ្នកមើលខុសត្រូវ​ព្រលឹង​របស់អ្នករាល់គ្នា​វិញ​ហើយ​៕


ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។


មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។