Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 3:20 - ព្រះគម្ពីរខ្មែរសាកល

20 មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 មើល៍​ យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ​ បើ​អ្នកណា​ឮ​សំឡេង​យើង​ ហើយ​បើក​ទ្វារ​ឲ្យ​ នោះ​យើង​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ​ រួច​បរិភោគ​ជាមួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​បរិភោគ​ជាមួយ​យើង​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 មើល៍! យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ នោះ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិ‌ភោគ​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​បរិ‌ភោគ​ជា​មួយ​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 3:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ កាលណា​អ្នករាល់គ្នា​ឃើញ​ការ​ទាំងអស់​នេះ អ្នករាល់គ្នា​ក៏​ដឹង​ថា​កូនមនុស្សនៅ​ជិត​ហើយ គឺ​នៅ​មាត់ទ្វារ​។


តើគាត់​មិន​និយាយ​នឹង​បាវបម្រើនោះ​ថា​: ‘ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​ហូប ហើយ​ក្រវាត់​ខ្លួន បម្រើ​ខ្ញុំ​រហូតដល់​ខ្ញុំ​ហូប​ហើយ សឹម​អ្នក​ហូប​តាមក្រោយ​ចុះ’ ទេ​ឬ​?


អ្នកយាមទ្វារ​ក៏​បើក​ឲ្យ​អ្នកនោះ ហើយ​ចៀម​ស្ដាប់​សំឡេង​របស់​គាត់​។ គាត់​ហៅ​ចៀម​របស់គាត់​តាម​ឈ្មោះ រួច​នាំ​វា​ចេញទៅខាងក្រៅ​។


បងប្អូន​អើយ កុំ​រអ៊ូរទាំ​ដាក់​គ្នាទៅវិញទៅមក​ឡើយ ដើម្បីកុំឲ្យ​ត្រូវបាន​ជំនុំជម្រះ​។ មើល៍! ចៅក្រម​ឈរ​នៅ​មាត់ទ្វារ​ហើយ​!


ក្រោយមក ទូតសួគ៌នោះ​ក៏​និយាយ​នឹង​ខ្ញុំ​ថា​៖ “ចូរ​សរសេរ​ដូច្នេះ​ថា មានពរ​ហើយ អ្នក​ដែល​ត្រូវបាន​ហៅឲ្យមក​ក្នុង​ពិធីជប់លៀង​នៃ​មង្គលការ​របស់​កូនចៀម​!” ទូតនោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “សេចក្ដីទាំងនេះ​ជា​ព្រះបន្ទូល​ដ៏ពិត​របស់​ព្រះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម