Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 5:4 - ព្រះគម្ពីរខ្មែរសាកល

4 ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ដ្បិត​នៅ​ពេល​មេ​អ្នកគង្វាល​បង្ហាញ​ខ្លួន​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​មកុដ​នៃ​សិរី​រុងរឿង​ ដែល​មិន​សាបសូន្យ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​មេ​គង្វាល​លេច​មក អ្នក​រាល់​គ្នា​នឹង​ទទួល​មកុដ​ដ៏​រុង​រឿង ដែល​មិន​ចេះ​ស្រពោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​គង្វាល​ដ៏​ឧត្ដម​យាង​មក​ដល់ បងប្អូន​នឹង​ទទួល​មកុដ​ដ៏​រុងរឿង ដែល​មិន​ចេះ​អាប់​រស្មី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​កាល​ណា​មេ​ពួក​អ្នក​គង្វាល​បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​ស្រពោន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​អ្នក​គង្វាល​ដ៏​ឧត្ដម​មក​ដល់ បង​ប្អូន​នឹង​ទទួល​មកុដ​ដ៏​រុង‌រឿង​ដែល​មិន​ចេះ​អាប់​រស្មី។

សូមមើលជំពូក ចម្លង




១ ពេត្រុស 5:4
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ជា​អ្នកគង្វាល​របស់ខ្ញុំ ខ្ញុំ​មិន​ខ្វះ​អ្វីឡើយ​។


ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។


ពួកមនុស្ស​មានប្រាជ្ញា​នឹង​ភ្លឺត្រចះត្រចង់​ដូចជា​រស្មី​នៃ​ផ្ទៃមេឃ ហើយ​ពួកអ្នកដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត នឹងបាន​ដូចជា​ផ្កាយ គឺ​ជារៀងរហូតអស់កល្បជានិច្ច​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​! ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​! យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។


“គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ អ្នកគង្វាល​ដ៏ល្អ​លះបង់​ជីវិត​របស់​ខ្លួន​សម្រាប់​ចៀម


អស់អ្នក​ដែល​ប្រកួតកីឡា គ្រប់គ្រងចិត្ត​ក្នុង​រឿង​គ្រប់ជំពូក​; យ៉ាងណាមិញ គេ​ធ្វើដូច្នោះ​ដើម្បី​ទទួល​មកុដ​ដែលរមែងតែងតែសាបសូន្យ រីឯ​យើង​វិញ យើង​ធ្វើដូច្នោះ​ដើម្បី​ទទួល​មកុដ​ដែលមិនចេះសាបសូន្យ​។


ចាប់ពីឥឡូវនេះទៅ មាន​មកុដ​នៃ​សេចក្ដីសុចរិត​បម្រុងទុក​សម្រាប់​ខ្ញុំ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏សុចរិតយុត្តិធម៌​នឹង​ប្រទាន​ដល់​ខ្ញុំ​នៅ​ថ្ងៃ​នោះ​; មិនគ្រាន់តែ​ខ្ញុំ​ប៉ុណ្ណោះទេ គឺ​ប្រទាន​ដល់​អស់អ្នក​ដែល​ស្រឡាញ់​ការលេចមក​របស់​ព្រះអង្គ​ដែរ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


ដើម្បីឲ្យ​យើងបានទទួល​មរតក​ដែលមិនចេះសាបសូន្យ ឥតសៅហ្មង និង​មិនចេះរលាយបាត់ ដែល​មាន​រក្សាទុក​នៅ​ស្ថានសួគ៌​សម្រាប់​អ្នករាល់គ្នា​។


ដ្បិត​ពីមុន អ្នករាល់គ្នា​ដូចជា​ចៀម​វង្វេង ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ត្រឡប់មក​រក​អ្នកគង្វាល និង​អ្នកមើលខុសត្រូវ​ព្រលឹង​របស់អ្នករាល់គ្នា​វិញ​ហើយ​៕


ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះ ដែល​នៅក្នុងចំណោម​អ្នករាល់គ្នា ទាំង​យកចិត្តទុកដាក់​ស្របតាម​បំណងព្រះហឫទ័យ​របស់​ព្រះ មិនមែន​ដោយ​ត្រូវគេ​បង្ខំ​ទេ គឺ​ដោយស្ម័គ្រចិត្ត​វិញ ហើយក៏មិនមែន​ដោយលោភចង់បានកម្រៃទុច្ចរិត​ដែរ គឺ​ដោយចិត្តឆេះឆួល​វិញ


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


យើង​នឹង​មក​ក្នុងពេលឆាប់ៗ​! ចូរ​កាន់ខ្ជាប់​នូវ​អ្វីដែល​អ្នក​មាន​ចុះ ដើម្បីកុំឲ្យអ្នកណា​ដណ្ដើមយក​មកុដ​របស់អ្នក​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម