Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ខ្ញុំ​នៅ​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ។ ដូច្នេះ នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ខ្ញុំ​មាន​ចៀម​ដទៃទៀត​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​។ ខ្ញុំ​ត្រូវតែ​នាំ​ចៀមទាំងនោះ​មក​ដែរ ពួកវា​នឹង​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយ​ពួកវា​នឹង​បានជា​ហ្វូង​មួយ មាន​អ្នកគង្វាល​ម្នាក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ខ្ញុំ​នៅ​មាន​ចៀម​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ​ ហើយ​ពួកវា​នឹង​ស្តាប់​សំឡេង​របស់​ខ្ញុំ​ រួច​ពួកវា​ក៏​ត្រលប់​ជា​ហ្វូង​តែមួយ​ដោយ​មាន​អ្នក​គង្វាល​តែ​ម្នាក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ​មាន​អ្នក​គង្វាល​តែ​មួយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:16
48 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។


ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សាសន៍​ដែល​ព្រះ‌អង្គ​បាន​បង្កើត នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។


ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក​ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ​នោះ ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​គង្វាល​តែ​ម្នាក់


នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន​ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សម្រាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។


យើង​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​យើង​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​យើង​មក​ពី​ចុង​ផែនដី​ចុះ


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​លើក​អស់​ទាំង​កុល‌សម្ព័ន្ធ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បម្រុង​ទុក ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច​តួច​ពេក​ដល់​អ្នក យើង​នឹង​បន្ថែម​ការ​នេះ​ឲ្យ​អ្នក​បាន​ធ្វើ​ជា​ពន្លឺ ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​យើង រហូត​ដល់​ចុង​ផែនដី​បំផុត។


ព្រះ‌យេហូវ៉ា​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​សាសន៍ ហើយ​ដល់​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ របស់​ព្រះ​នៃ​យើង​រាល់​គ្នា។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ប្រមូល​អស់​អ្នកដែល​ត្រូវ​គេ​បោះ​បង់ ក្នុង​សាសន៍​អ៊ីស្រា‌អែល យើង​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា‌មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រា‌អែល ដែល​បាន​ប្រមូល​ហើយ។


គង្វាល​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា‌មួយ​ហ្វូង​ចៀម​ដែល​ខ្ចាត់‌ខ្ចាយ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​យើង ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កម្ចាត់‌កម្ចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ‌មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ។


យើង​នឹង​តាំង​គង្វាល​តែ​មួយ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​ធ្វើ​ជា​គង្វាល​ដល់​ហ្វូង។


ហ្វូង​ចៀម​របស់​យើង​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន ហ្វូង​ចៀម​របស់​យើង​ត្រូវ​កម្ចាត់‌កម្ចាយ នៅ​ពេញ‌ពាស​លើ​ផែន‌ដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើប‌សួរ ឬ​ស្វែង​រក​វា​សោះ។


យើង​នឹង​ធ្វើ​ឲ្យ​គេ​រួម​គ្នា​ជា​នគរ​តែ​មួយ​នៅ​ក្នុង​ស្រុក​នោះ គឺ​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល នោះ​នឹង​មាន​ស្តេច​តែ​មួយ​អង្គ​ធ្វើ​ជា​ស្តេច​លើ​គេ​គ្រប់​គ្នា គេ​នឹង​លែង​ធ្វើ​ជា​នគរ​ពីរ​ត​ទៅ ឥត​ដែល​បែក​ទៅ​ជា​នគរ​ពីរ​ទៀត​ឡើយ


ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ហើយ​គេ​ទាំង​អស់​គ្នា​នឹង​មាន​គង្វាល​តែ​ម្នាក់ គេ​នឹង​ដើរ​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង។


ប៉ុន្តែ កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មាន​ចំនួន​ដូច​ខ្សាច់​នៅ​សមុទ្រ ដែល​មិន​អាច​វាល់ ឬ​កំណត់​ចំនួន​បាន​ឡើយ ហើយ​ទោះ​បើ​មាន​ពាក្យ​ពោល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ទេ» នោះ​នឹង​បែរ​ទៅ​ជា​មាន​ពាក្យ​ថា៖ «អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។


«នៅ​គ្រា​នោះ សាសន៍​ជា​ច្រើន​នឹង​ចូល​ពួក​ខាង​ព្រះ‌យេហូវ៉ា គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា» នោះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​អ្នក។


កាល​លោក​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​មួយ​ផ្ទាំង​ដ៏​ភ្លឺ​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​មួយ​ចេញ​ពី​ពពក​នោះ​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្តាប់​ព្រះ‌អង្គ​ចុះ!»


«ម៉្យាងទៀត តើមាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​ដប់​ដួង តែ​បាត់​មួយ ហើយ​នាង​មិន​អុជ​ចង្កៀង បោស​ផ្ទះ រក​យ៉ាង​អស់​ពី​ចិត្ត រហូត​ទាល់​តែ​បាន​ឃើញ​ទេ​ឬ?


ខ្ញុំ​ជា​គង្វាល​ល្អ គង្វាល​ល្អ​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ចៀម​ខ្លួន។


អ្នក​ដែល​ចូល​តាម​ទ្វារ អ្នក​នោះ​ជា​គង្វាល​របស់​ចៀម។


ចៀម​របស់​ខ្ញុំ​តែង​ស្តាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ​ដែរ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។


ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​អ្នក​នោះ ហើយ​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ គាត់​ហៅ​ចៀម​តាម​ឈ្មោះ​វា​នីមួយៗ នាំ​ចេញ​ទៅ​ក្រៅ។


ពេល​គាត់​បញ្ចេញ​ចៀម​ខ្លួន​ទៅ​ក្រៅ​អស់​ហើយ គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​គាត់ ព្រោះ​វា​ស្គាល់​សំឡេង​គាត់។


វា​មិន​ព្រម​តាម​អ្នក​ណា​ផ្សេង​ទេ វា​នឹង​រត់​ចេញ​ពី​គេ ព្រោះ​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ណា​ឡើយ»។


ហើយ​មិន​ត្រឹម​តែ​ជំនួស​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​របស់​ព្រះ ដែល​ខ្ចាត់‌ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​មួយ​ដែរ។


ទូល​បង្គំ​មិន​អធិស្ឋាន​ឲ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​នឹង​ជឿ​ដល់​ទូល​បង្គំ តាម​រយៈ​ពាក្យ​របស់​គេ​ផង​ដែរ


អស់​អ្នក​ដែល​ព្រះ‌វរបិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​រក​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​រក​ខ្ញុំ ខ្ញុំ​នឹង​មិន​បោះ‌បង់​គេ​ចោល​ឡើយ។


លោក​ស៊ីម៉ូន​បានរៀប​រាប់​អំពី​របៀប​ដែល​ព្រះ​ប្រោស​ពួក​សាសន៍​ដទៃ​ពី​ដំបូង ដើម្បី​រើស​យក​ប្រជា​រាស្ត្រ​មួយ​ពី​ចំណោម​ពួក​គេ ទុក​សម្រាប់​ព្រះ​នាម​ព្រះ‌អង្គ


ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ គ្មាន​អ្នក​ណា​ហ៊ាន​តតាំង​ធ្វើ​បាប​អ្នក​បាន​ទេ ដ្បិត​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ ជាប្រជា​រាស្រ្ត​របស់​យើង»។


គាត់​និយាយ​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង បាន​តម្រូវ​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អង្គ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​ព្រះ​សូរ​សៀង​ចេញ​ពី​ព្រះ‌ឱស្ឋរបស់​ព្រះ‌អង្គ​ផ្ទាល់


បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​អំពី​អាថ៌​កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ថា សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​កើត​មាន​ចិត្ត​រឹង​រូស រហូត​ទាល់​តែ​សាសន៍​ដទៃ​បាន​ចូល​មក​គ្រប់​ចំនួន


រីឯ​យើង​វិញ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌ជា‌និច្ច អំពី​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ជា​ផល​ដំបូងដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ញែក​ជា​បរិសុទ្ធ និង​ដោយ​សារ​ជំនឿ​តាម​សេចក្ដី​ពិត។


សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ជា​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ដោយ​សារ​ព្រះ​លោហិត​នៃ​សេចក្ដី​សញ្ញា


ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​ទេ តែ​ឥឡូវ​នេះ ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​វិញ។ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ហើយ។


ដ្បិត​ពី​ដើម​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ​បាន​ត្រឡប់​មក​រក​គង្វាល និង​អ្នក​ថែរក្សា​ព្រលឹង​អ្នក​រាល់​គ្នា​វិញ​ហើយ។


ពេល​មេ​គង្វាល​លេច​មក អ្នក​រាល់​គ្នា​នឹង​ទទួល​មកុដ​ដ៏​រុង​រឿង ដែល​មិន​ចេះ​ស្រពោន។


មើល៍! យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ នោះ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិ‌ភោគ​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​បរិ‌ភោគ​ជា​មួយ​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម