Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 2:10 - ព្រះគម្ពីរខ្មែរសាកល

10 កាលពីដើម អ្នករាល់គ្នា​មិនមែន​ជា​ប្រជាជាតិ​មួយ​ទេ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ជា​ប្រជារាស្ត្រ​របស់​ព្រះ​; កាលពីដើម អ្នករាល់គ្នា​មិន​បាន​ទទួលសេចក្ដីមេត្តា​ទេ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ទទួលសេចក្ដីមេត្តា​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 កាល​ពីដើម​ អ្នក​រាល់គ្នា​មិន​មែន​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​ពីដើម​អ្នក​រាល់គ្នា​មិន​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​បាន​ទទួល​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​ទេ តែ​ឥឡូវ​នេះ ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​វិញ។ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពី​ដើម បងប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ តែ​ឥឡូវ​នេះ បងប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ហើយ ពី​ដើម បងប្អូន​ពុំ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ បងប្អូន​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ហើយ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​សាសន៍​ណា​មួយ​ទេ តែ​ឥឡូវ​នេះ​ជា​សាសន៍​របស់​ព្រះ​វិញ ពី​ដើម​មិន​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពី​ដើម​បង​ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​អុលឡោះ​ទេ តែ​ឥឡូវ​នេះ​បង​ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ហើយ ពី​ដើម បង​ប្អូន​ពុំ​បាន​ទទួល​ចិត្ត​មេត្ដា‌ករុណា​ទេ តែ​ឥឡូវ​នេះបង​ប្អូន​បាន​ទទួល​ចិត្ត​មេត្ដា‌ករុណា​ហើយ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 2:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សូម​សួរ​ទៀត​ថា​៖ “ជនជាតិអ៊ីស្រាអែល​មិន​បាន​យល់​ទេ មែនទេ​?”។ មុនដំបូង ម៉ូសេ​បាន​ថ្លែងថា​: “យើង​នឹង​ធ្វើឲ្យ​អ្នករាល់គ្នា​ច្រណែន ដោយ​ពួក​អ្នកដែល​មិនមែន​ជា​ប្រជាជាតិ​មួយ​; យើង​នឹង​ធ្វើឲ្យ​អ្នករាល់គ្នា​ខឹង ដោយ​ជនជាតិ​មួយ​ដែល​ល្ងីល្ងើ”។


ដូចដែល​ពីមុន​អ្នករាល់គ្នា​មិនព្រមជឿ​ព្រះ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ទទួលសេចក្ដីមេត្តា​ដោយសារតែ​ការមិនស្ដាប់បង្គាប់​របស់​អ្នកទាំងនោះ​យ៉ាងណា


ចំពោះ​ស្ត្រីព្រហ្មចារី ខ្ញុំ​គ្មាន​បទបញ្ជា​ពី​ព្រះអម្ចាស់​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ផ្ដល់​យោបល់​មួយ ក្នុងនាម​ជា​មនុស្ស​ស្មោះត្រង់​ដោយសារតែ​សេចក្ដី​មេត្តា​របស់​ព្រះអម្ចាស់​:


ទោះបី​ពីមុន ខ្ញុំ​ជា​មនុស្ស​ប្រមាថព្រះ ជា​អ្នកបៀតបៀន និង​ជា​មនុស្សព្រហើន​ក៏ដោយ ក៏​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ភាពមិនយល់ ក្នុង​ភាពឥតជំនឿ


ដោយហេតុនេះ ចូរឲ្យ​យើង​ចូលទៅជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ភាពក្លាហាន ដើម្បី​អាច​ទទួល​សេចក្ដីមេត្តា និង​ដើម្បី​អាច​រកបាន​ព្រះគុណ​ជា​ជំនួយ​នៅ​ពេលត្រូវការ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម