ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ាកុប 1:26 - ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្នកកាន់សាសនា ប៉ុន្តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន គឺ​បែរជា​បញ្ឆោត​ចិត្ត​ខ្លួន​វិញ នោះ​សាសនា​របស់​អ្នកនោះ​ក៏​ឥតប្រយោជន៍​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

បើ​អ្នកណា​គិត​ថា​ ខ្លួន​ជា​អ្នក​កាន់​សាសនា​ តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន​ អ្នក​នោះ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ហើយ​ រីឯ​សាសនា​ដែល​អ្នកនោះ​កាន់​ក៏​គ្មាន​ប្រយោជន៍​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន​បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាតខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន ហើយ​សាសនា​របស់​អ្នក​នោះ​ឥត​ប្រយោជន៍​ទទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា​ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្ដាត​ខ្លួន អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ ហើយ​សាសនា​ដែល​ខ្លួន​កាន់​នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាត​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន​ហើយ ឯ​សាសនា​របស់​អ្នក​នោះ​ជា​ឥត​ប្រយោជន៍​ទទេ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្ដាត​ខ្លួន អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ ហើយ​សាសនា​ដែល​ខ្លួន​កាន់​នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។

សូមមើលជំពូក



យ៉ាកុប 1:26
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ដាក់​អ្នកយាម​នៅ​មាត់​របស់ទូលបង្គំ សូម​ការពារ​ទ្វារ​នៃ​បបូរមាត់​របស់ទូលបង្គំ​ផង​!


កុំ​ធ្វើ​ដូចជា​សេះ ឬ​ដូចជា​លាកាត់ ដែល​មិន​យល់​អ្វី​ឡើយ បើ​មិន​បញ្ជា​ដោយ​បង្ខាំ និង​បង្ហៀរ​ទេ វា​មិន​មកជិត​អ្នក​ឡើយ​។


ចូរឲ្យ​អ្នកនោះ​ទប់​អណ្ដាត​របស់ខ្លួន​ពី​ការនិយាយ​អាក្រក់ ហើយ​ទប់​បបូរមាត់​របស់ខ្លួន​ពី​ការ​និយាយ​សេចក្ដីបោកបញ្ឆោត​។


នៅពេល​មាន​ពាក្យសម្ដី​ច្រើន ការបំពាន​មិន​ឈប់​ឡើយ រីឯ​អ្នកដែល​ទប់​បបូរមាត់​របស់ខ្លួន ជា​អ្នក​មានប្រាជ្ញា​។


មាត់​របស់​មនុស្ស​សុចរិត​បញ្ចេញ​ប្រាជ្ញា រីឯ​អណ្ដាត​នៃ​សេចក្ដីកំហូច​នឹង​ត្រូវបាន​កាត់ចេញ​។


មាន​ផ្លូវ​មួយ​មើលទៅដូចជា​ត្រឹមត្រូវ​នៅចំពោះ​មនុស្ស ប៉ុន្តែ​ចុងបញ្ចប់​របស់វា​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់​។


អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា​ធ្វើឲ្យ​ចំណេះដឹង​មានការចាប់អារម្មណ៍ រីឯ​មាត់​របស់​មនុស្សល្ងង់​វិញ បង្ហូរចេញ​នូវ​សេចក្ដីល្ងង់​។


សេចក្ដីសម្រេចរបស់ព្រះ​នៅលើ​បបូរមាត់​របស់​ស្ដេច មាត់​របស់​ស្ដេច​នឹង​មិន​ប្រព្រឹត្តខុស​ក្នុង​ការជំនុំជម្រះ​ឡើយ​។


មាន​ផ្លូវ​មួយ​មើលទៅដូចជា​ត្រឹមត្រូវ​នៅចំពោះ​មនុស្ស ប៉ុន្តែ​ចុងបញ្ចប់​របស់​វា​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់​។


អ្នកក្រីក្រ​ដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន ប្រសើរ​ជាង​អ្នកដែល​មាន​បបូរមាត់​វៀចវេរ ហើយ​ជា​មនុស្សល្ងង់​។


មាន​គេ​ចេះតែលោភចង់បាន វាល់ព្រឹកវាល់ល្ងាច រីឯ​មនុស្ស​សុចរិត​វិញ ចេះតែ​ឲ្យ​ដោយ​ឥត​សំចៃ​ឡើយ​។


កុំ​យក​តង្វាយ​ឥតប្រយោជន៍​មក​ទៀត​ឡើយ​! គ្រឿងក្រអូប​ជា​ទីស្អប់ខ្ពើម​ដល់​យើង រីឯ​ថ្ងៃចូលខែ ថ្ងៃសប្ប័ទ និង​ការកោះហៅ​ប្រជុំ​—— យើង​ទ្រាំ​នឹង​សេចក្ដីទុច្ចរិត និង​ការប្រជុំមុតមាំ​នោះ​មិនបានទេ​។


អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​; ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​; អ្នកនោះ​មិន​អាច​ដោះ​ខ្លួន ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។


អ្នករាល់គ្នា​ពោលថា​: ‘ការ​បម្រើ​ព្រះ​ជា​ការឥតប្រយោជន៍​ទេ​។ ដែល​ពួកយើង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ហើយ​ដើរ​ទាំង​កាន់ទុក្ខ​នៅចំពោះ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដូច្នេះ តើ​ចំណេញ​អ្វី​?


ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្ស​ជា​គោលលទ្ធិ ’ ”។


ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្សជា​គោលលទ្ធិ ’។


ដូច្នេះ ចូរ​យកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ស្ដាប់​ចុះ ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​គិតថា​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ”។


មិនត្រឹមតែប៉ុណ្ណោះ​ទេ យើង​នឹង​ត្រូវគេ​ចាត់ទុកថា​ជា​សាក្សីភូតភរ​អំពី​ព្រះ ដ្បិត​ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ ព្រះអង្គ​ក៏​មិន​បាន​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ដែរ ប៉ុន្តែ​យើង​បាន​ធ្វើបន្ទាល់​អំពី​ព្រះ​ថា​ព្រះអង្គ​បាន​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​។


ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយសារតែ​ដំណឹងល្អនោះ លើកលែងតែ​អ្នករាល់គ្នា​បាន​ជឿ​ដោយ​គ្មានហេតុផល​។


កុំឲ្យអ្នកណា​បោកបញ្ឆោត​ខ្លួនឯង​ឡើយ​! ប្រសិនបើ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​គិតថា ខ្លួនឯង​មានប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ចូរឲ្យ​អ្នកនោះ​ត្រឡប់ជា​មនុស្ស​ល្ងង់​ចុះ ដើម្បីឲ្យ​គាត់​បានជា​មនុស្ស​មានប្រាជ្ញា​វិញ


រីឯ​ចំពោះ​ពួក​អ្នក​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ (​ទោះបីជា​ពីមុន ពួកគេ​ជា​អ្វី​ក៏ដោយ ក៏​មិន​សំខាន់​អ្វី​សម្រាប់​ខ្ញុំ​ទេ ពីព្រោះ​ព្រះ​មិន​រើសមុខ​អ្នកណា​ឡើយ​) គឺ​ពួក​អ្នកទាំងនោះ​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ មិន​បាន​បន្ថែម​អ្វី​ផ្សេងទៀត​ដល់​ខ្ញុំ​ឡើយ


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


តើ​អ្នករាល់គ្នា​បាន​រងទុក្ខ​ជាច្រើន​ដោយ​ឥតប្រយោជន៍​ឬ‍? បើ​ពិតជា​ឥតប្រយោជន៍​មែន​នោះ​។


ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្វីមួយ នៅពេល​មិនមែនជាអ្វីសោះ អ្នកនោះ​កំពុង​បញ្ឆោត​ខ្លួនឯង​ហើយ​។


កុំឲ្យ​មាន​សម្ដី​ថោកទាប​ណាមួយ​ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​និយាយពាក្យ​ល្អ​សម្រាប់​ការស្អាងទឹកចិត្ត​តាមដែលគេ​ត្រូវការ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ស្ដាប់​។


ពាក្យចំអេសចំអាស សម្ដីលេលា ឬ​ពាក្យលេងសើចថោកទាប​ក៏​មិន​គប្បី​ដែរ​។ ផ្ទុយទៅវិញ ចូរពោល​ពាក្យអរព្រះគុណ​ចុះ​។


ពាក្យសម្ដី​របស់អ្នករាល់គ្នា​ត្រូវ​ប្រកបដោយ​សេចក្ដីសប្បុរស​ជានិច្ច ទាំង​មានជាតិ​អំបិល​ផង ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា ត្រូវ​ឆ្លើយ​នឹង​ម្នាក់ៗ​យ៉ាងណា​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។


ចូរឲ្យ​អ្នករាល់គ្នា​ធ្វើជា​អ្នកធ្វើតាម​ព្រះបន្ទូល មិនមែន​អ្នកដែលបានតែស្ដាប់ ហើយ​បញ្ឆោត​ខ្លួន​នោះ​ឡើយ​។


ឱ មនុស្ស​ឥតប្រយោជន៍​អើយ! តើ​អ្នក​ចង់​ដឹង​ថា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ឥតប្រយោជន៍​ឬ‍?


ជាការពិត “អ្នក​ដែល​មានបំណងចង់​ស្រឡាញ់​ជីវិត និង​មានបំណងចង់​ឃើញ​គ្រា​ដ៏ល្អ អ្នកនោះ​ត្រូវ​ទប់​អណ្ដាត​ពី​ការនិយាយ​អាក្រក់ ព្រមទាំង​ទប់​បបូរមាត់​កុំឲ្យ​និយាយ​ពាក្យបោកប្រាស់​ឡើយ​។