Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 141:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេហូវ៉ា​អើយ សូម​ដាក់​អ្នកយាម​នៅ​មាត់​របស់ទូលបង្គំ សូម​ការពារ​ទ្វារ​នៃ​បបូរមាត់​របស់ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ការពារ​មាត់​ទូល‌បង្គំ សូម​ថែ‌រក្សា​ទ្វារ​បបូរ​មាត់​របស់​ទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក្សា​មាត់​ទូលបង្គំ កុំ​ឲ្យ​ទូលបង្គំ​ពោល​ពាក្យ​អាក្រក់​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ដាក់​ការ​យាម នៅ​មាត់​ទូលបង្គំ ហើយ​ថែ​រក្សា​ទ្វារ​បបូរ​មាត់​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រក្សា​មាត់​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​ពោល​ពាក្យ អាក្រក់​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 141:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរឲ្យ​អ្នកនោះ​ទប់​អណ្ដាត​របស់ខ្លួន​ពី​ការនិយាយ​អាក្រក់ ហើយ​ទប់​បបូរមាត់​របស់ខ្លួន​ពី​ការ​និយាយ​សេចក្ដីបោកបញ្ឆោត​។


ខ្ញុំ​និយាយថា​៖ “ខ្ញុំ​នឹង​រក្សា​ផ្លូវ​របស់ខ្ញុំ​ពី​ការ​ប្រព្រឹត្តបាប​ដោយ​អណ្ដាត​ខ្ញុំ ខ្ញុំ​នឹង​រក្សា​មាត់​របស់ខ្ញុំ​ដោយ​ប្រដាប់ឃ្លុំ ដរាបណា​មនុស្ស​អាក្រក់​នៅមុខ​ខ្ញុំ”។


ខ្ញុំ​បាន​ទៅជាគ​ដោយ​ភាពស្ងៀមស្ងាត់ គឺ​មិននិយាយ​អំពី​ការ​ល្អ នោះ​ទុក្ខព្រួយ​របស់ខ្ញុំ​ក៏​ជ្រួលឡើង​។


មាត់​របស់ទូលបង្គំ​ពេញ​ដោយ​ពាក្យសរសើរតម្កើង វាល់ព្រឹកវាល់ល្ងាច ទូលបង្គំនឹងថ្លែងអំពី​សិរីរុងរឿង​របស់ព្រះអង្គ​។


ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្នកកាន់សាសនា ប៉ុន្តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន គឺ​បែរជា​បញ្ឆោត​ចិត្ត​ខ្លួន​វិញ នោះ​សាសនា​របស់​អ្នកនោះ​ក៏​ឥតប្រយោជន៍​ដែរ​។


តាមពិត យើង​ទាំងអស់គ្នា​តែងតែ​ជំពប់​ក្នុង​ចំណុច​ជាច្រើន​។ ប្រសិនបើ​អ្នកណា​មិន​ជំពប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន អ្នកនោះ​ជា​មនុស្ស​ពេញវ័យ​ដែល​អាច​ទប់​រូបកាយ​ទាំងមូល​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម