Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:9 - ព្រះគម្ពីរខ្មែរសាកល

9 ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្ស​ជា​គោលលទ្ធិ ’ ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ពួកគេ​ថ្វាយបង្គំ​យើង​ជា​ឥត​ប្រយោជន៍​ ទាំង​បង្រៀន​សេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស​ទៀត​ផង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គេ​ថ្វាយ‌បង្គំ​យើង​ជា​ឥត​ប្រយោជន៍ ដោយ​បង្រៀន​សេចក្តី​ដែល​ជា​គំនិត របស់​មនុស្ស" »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គេ​ថ្វាយ‌បង្គំ​យើង​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស ប៉ុណ្ណោះ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គេ​ថ្វាយ‌បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គេ​ថ្វាយ‌បង្គំ​យើង​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស​ប៉ុណ្ណោះ” »។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។


ខ្ញុំ​ពិតជា​បាន​រក្សា​ចិត្ត​របស់ខ្លួន​ឲ្យបរិសុទ្ធ ហើយ​លាង​ដៃ​របស់ខ្ញុំ​ក្នុង​ភាពឥតទោស ដោយ​ឥតប្រយោជន៍​មែន​!


ដូច្នេះ ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូលថា​៖ “ដោយព្រោះ​ប្រជាជន​នេះ​បាន​ចូលមកជិត​យើង​ដោយ​មាត់ ហើយ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់ពួកគេ​នៅឆ្ងាយ​ពី​យើង ហើយ​ការ​កោតខ្លាច​របស់ពួកគេ​ចំពោះ​យើង ជា​បទបញ្ញត្តិ​ដែល​មនុស្ស​បង្រៀន


អ្នករាល់គ្នា​ពោលថា​: ‘ការ​បម្រើ​ព្រះ​ជា​ការឥតប្រយោជន៍​ទេ​។ ដែល​ពួកយើង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ហើយ​ដើរ​ទាំង​កាន់ទុក្ខ​នៅចំពោះ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដូច្នេះ តើ​ចំណេញ​អ្វី​?


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស​មក ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​ស្ដាប់ ហើយ​យល់​ចុះ


ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្សជា​គោលលទ្ធិ ’។


ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយសារតែ​ដំណឹងល្អនោះ លើកលែងតែ​អ្នករាល់គ្នា​បាន​ជឿ​ដោយ​គ្មានហេតុផល​។


កុំឲ្យ​ផ្ដោតចិត្ត​លើ​ទេវកថា និង​វង្សត្រកូល​ដែល​មិនចេះចប់មិនចេះហើយ ដែល​រឿងទាំងនេះ​បង្ក​ភាពចម្រូងចម្រាស​ជាជាង​ចម្រើន​កិច្ចការ​របស់​ព្រះ ដែល​ធ្វើ​ដោយ​ជំនឿ​។


ទាំង​មិន​ស្ដាប់តាម​ទេវកថា​របស់ជនជាតិយូដា ឬ​សេចក្ដីបង្គាប់​របស់​មនុស្ស​ដែល​បោះបង់​សេចក្ដីពិត​ចោល​នោះ​ឡើយ​។


កុំឲ្យ​សេចក្ដីបង្រៀន​ចម្លែក​ផ្សេងៗ​បង្វែរ​អ្នករាល់គ្នា​ចេញ​ឡើយ ដ្បិត​ជា​ការល្អ​ដែល​តាំង​ចិត្ត​ឲ្យខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ មិនមែន​ដោយ​វិន័យ​អំពី​អាហារ​ទេ​; វិន័យ​អំពី​អាហារទាំងនោះ មិន​ផ្ដល់ប្រយោជន៍​ដល់​អ្នក​ដែល​ដើរ​តាម​នោះ​ឡើយ​។


ឱ មនុស្ស​ឥតប្រយោជន៍​អើយ! តើ​អ្នក​ចង់​ដឹង​ថា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ឥតប្រយោជន៍​ឬ‍?


ខ្ញុំ​សូម​ធ្វើបន្ទាល់​ដល់​អស់អ្នក​ដែល​ឮ​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​ថា ប្រសិនបើ​អ្នកណា​បន្ថែម​អ្វី​ទៅក្នុង​សេចក្ដីទាំងនេះ ព្រះ​នឹង​បន្ថែម​គ្រោះកាច​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ដល់​អ្នកនោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម