Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:2 - ព្រះគម្ពីរខ្មែរសាកល

2 ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយសារតែ​ដំណឹងល្អនោះ លើកលែងតែ​អ្នករាល់គ្នា​បាន​ជឿ​ដោយ​គ្មានហេតុផល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយសារ​ដំណឹង​ល្អ​នោះ​ដែរ​ បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​រាល់គ្នា​ជឿ​គ្មាន​ប្រយោជន៍‍​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ​ដោយ​សារ​ដំណឹង​ល្អ​នោះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់ ពុំ​នោះ​ទេ អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​មុខ​ជា​ឥត​ប្រយោជន៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប្រសិន​បើ​បងប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន​ទេ​នោះ បងប្អូន​នឹង​ទទួល​ការ​សង្គ្រោះ​តាម​រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បងប្អូន​មុខ​តែ​ឥត​ប្រយោជន៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ ដោយ‌សារ​ដំណឹង​ល្អ​នោះ​ផង គឺ​បើ​សិន​ជា​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល ដែល​ខ្ញុំ​បាន​ថ្លែង​ប្រាប់​មក លើក​តែ​អ្នក​រាល់​គ្នា​បាន​ជឿ ដោយ​ឥត​បើ​គិត

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប្រសិន​បើ​បង​ប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង​ប្អូន​ទេ​នោះ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បង​ប្អូន​មុខ​តែ​ឥត​ប្រយោជន៍។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:2
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទិញ​សេចក្ដីពិត ប្រាជ្ញា ការប្រៀនប្រដៅ និង​ការយល់ដឹង កុំ​លក់​វា​ឡើយ​។


កូន​របស់ខ្ញុំ​អើយ កុំ​ភ្លេច​សេចក្ដីបង្រៀន​របស់ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​ចិត្ត​អ្នក


ចូរ​កាន់​សេចក្ដីប្រៀនប្រដៅ​ឲ្យជាប់ កុំ​លែង​ឡើយ​; ចូរ​រក្សា​ប្រាជ្ញា ដ្បិត​នាង​ជា​ជីវិត​របស់អ្នក​។


គ្រាប់ពូជ​ដែល​នៅលើ​ថ្ម គឺ​អ្នកដែល​នៅពេល​ឮ​ហើយ ក៏​ទទួលយក​ព្រះបន្ទូល​ដោយ​អំណរ ប៉ុន្តែ​ពួកគេ​គ្មាន​ឫស​ទេ ពួកគេ​ជឿ​តែ​មួយរយៈ​ប៉ុណ្ណោះ​ហើយ​កាលណា​មាន​ការសាកល្បង ពួកគេ​ក៏​ដកខ្លួនចេញ​។


ទាំង​សរសើរតម្កើង​ព្រះ ហើយ​ពួកគេ​មាន​ការរាប់អាន​ពី​ប្រជាជន​ទាំងអស់​។ ព្រះអម្ចាស់​ក៏​បន្ត​បន្ថែម​អ្នក​ដែល​បាន​សង្គ្រោះ​ដល់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​៕


រីឯ​ស៊ីម៉ូន​ខ្លួនគាត់ផ្ទាល់​ក៏​បាន​ជឿ​ដែរ​។ បន្ទាប់ពី​ទទួលពិធីជ្រមុជទឹក គាត់​ទៅតាម​ភីលីព ហើយ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ​កើតឡើង​។


ពិតមែនហើយ ខ្ញុំ​មិន​អៀនខ្មាស​អំពី​ដំណឹងល្អ​ទេ ពីព្រោះ​ដំណឹងល្អនេះ​ជា​ព្រះចេស្ដា​របស់​ព្រះ សម្រាប់​ការសង្គ្រោះ​ដល់​អស់អ្នក​ដែល​ជឿ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ​។


ដូច្នេះ ចូរ​ពិចារណា​អំពី​សេចក្ដីសប្បុរស និង​សេចក្ដីតឹងរ៉ឹង​របស់​ព្រះ​ចុះ គឺ​ព្រះអង្គ​មាន​សេចក្ដីតឹងរ៉ឹង​ចំពោះ​អស់អ្នក​ដែល​ដួល ប៉ុន្តែ​ព្រះអង្គ​មាន​សេចក្ដីសប្បុរស​នៃ​ព្រះ​ចំពោះ​អ្នក ដរាបណា​អ្នក​បាន​បន្ត​នៅក្នុង​សេចក្ដីសប្បុរស​នោះ​; បើមិនដូច្នោះទេ អ្នក​ក៏​នឹង​ត្រូវបាន​កាត់ចេញ​ដែរ​។


ជាការពិត ដំណឹង​នៃ​ឈើឆ្កាង​ជា​សេចក្ដីល្ងង់ខ្លៅ​សម្រាប់​ពួក​អ្នក​ដែល​កំពុង​វិនាស ប៉ុន្តែ​ជា​ព្រះចេស្ដា​របស់​ព្រះ សម្រាប់​យើង​ដែល​ត្រូវបាន​សង្គ្រោះ​។


ជាការពិត មកពី​ពិភពលោក​មិន​បាន​ស្គាល់​ព្រះ​តាមរយៈ​ប្រាជ្ញា​ដោយព្រោះ​ព្រះប្រាជ្ញាញាណ បានជា​ព្រះ​សព្វព្រះហឫទ័យ​សង្គ្រោះ​អ្នក​ដែល​ជឿ តាមរយៈ​ការប្រកាស​ដ៏ល្ងង់ខ្លៅ​។


​ខ្ញុំ​សូម​សរសើរ​អ្នករាល់គ្នា ដោយព្រោះ​អ្នករាល់គ្នា​នឹកចាំ​អំពី​ខ្ញុំ​ក្នុង​គ្រប់ការទាំងអស់ ហើយ​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់ តាមដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា​។


ហើយ​ប្រសិនបើ​ព្រះ​គ្រីស្ទ​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ​ការប្រកាស​របស់យើង​ក៏​ឥតប្រយោជន៍ ហើយ​ជំនឿ​របស់អ្នករាល់គ្នា​ក៏​ឥតប្រយោជន៍​ដែរ​។


ដ្បិត​យើង​ជា​ក្លិនពិដោរ​របស់​ព្រះ​គ្រីស្ទ​ដល់​ព្រះ ក្នុងចំណោម​អ្នក​ដែល​កំពុង​បាន​សង្គ្រោះ និង​ក្នុងចំណោម​អ្នក​ដែល​កំពុង​វិនាស​;


យើង​សូមអង្វរ​ក្នុងនាមជា​អ្នក​រួមការងារ​ជាមួយព្រះ​ថា កុំឲ្យ​អ្នករាល់គ្នា​ទទួល​ព្រះគុណ​របស់​ព្រះ​ដោយឥតប្រយោជន៍​ឡើយ​។


តើ​អ្នករាល់គ្នា​បាន​រងទុក្ខ​ជាច្រើន​ដោយ​ឥតប្រយោជន៍​ឬ‍? បើ​ពិតជា​ឥតប្រយោជន៍​មែន​នោះ​។


ជាការពិត អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ តាមរយៈ​ជំនឿ ហើយ​សេចក្ដីនេះ​មិន​បាន​ចេញពី​អ្នករាល់គ្នា​ទេ គឺជា​អំណោយទាន​ពី​ព្រះ​វិញ


ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ជំនឿ​មែន ទាំង​ត្រូវបាន​ចាក់គ្រឹះ ហើយ​មាំមួន ដោយ​មិន​រង្គើចេញ​ពី​សេចក្ដីសង្ឃឹម​នៃ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ឮ​។ គឺ​ដំណឹងល្អនេះ ដែល​ត្រូវបាន​ប្រកាស​ដល់​មនុស្សលោក​ទាំងអស់​នៅ​ក្រោមមេឃ ហើយ​ខ្ញុំ ប៉ូល បាន​ក្លាយជា​អ្នកបម្រើ​ដំណឹងល្អនេះ​ដែរ​។


បងប្អូន​អើយ ដោយហេតុនេះ ចូរ​ឈរឲ្យមាំមួន ហើយ​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​ដែល​យើង​បាន​បង្រៀន​អ្នករាល់គ្នា​ចុះ ទោះបីជា​ដោយ​ពាក្យសម្ដី ឬ​ដោយ​សំបុត្រ​របស់យើង​ក្ដី​។


ព្រះ​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់ហៅ​យើង​ដោយ​ការត្រាស់ហៅ​ដ៏វិសុទ្ធ មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​របស់យើង​ទេ គឺ​ដោយសារតែ​បំណង​ព្រះហឫទ័យ និង​ព្រះគុណ​របស់ព្រះអង្គផ្ទាល់​; ព្រះគុណនេះ​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាំងពីមុន​កាលសម័យ​មកម្ល៉េះ


ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាព​នៃ​សេចក្ដីសង្ឃឹម​ដោយ​ឥតរង្គើ​ឡើយ ដ្បិត​ព្រះអង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះត្រង់​។


ដោយហេតុនេះ យើង​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​កាន់តែខ្លាំងឡើង​ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែងលោ​យើង​ត្រូវបាន​ធ្វើឲ្យរសាត់បាត់ទៅ​។


ដ្បិត​យើងរាល់គ្នា​ជា​គូកន​របស់​ព្រះ​គ្រីស្ទ​ហើយ ប្រសិនបើ​យើង​កាន់ខ្ជាប់​យ៉ាងមាំមួន​នូវ​ទំនុកចិត្ត​ដើម​រហូតដល់​ទីបញ្ចប់​មែន​។


រីឯ​ព្រះ​គ្រីស្ទ​វិញ ព្រះអង្គទ្រង់ស្មោះត្រង់​ក្នុងនាមជា​កូន​ដែល​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះអង្គ​។ គឺ​យើងរាល់គ្នា​ហើយ ជា​ដំណាក់​របស់​ព្រះ ប្រសិនបើ​យើង​កាន់ខ្ជាប់​នូវ​ការជឿជាក់ និង​មោទនភាព​ចំពោះ​សេចក្ដីសង្ឃឹម​របស់យើង​។


ដូច្នេះ ដោយ​យើង​មាន​មហាបូជាចារ្យ​ដ៏ធំឧត្ដម​ដែល​បាន​យាងកាត់​មេឃ​រួចហើយ គឺ​ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ នោះ​ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាពជំនឿ


បងប្អូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មាន​អ្នកណា​និយាយថា​ខ្លួន​មាន​ជំនឿ ប៉ុន្តែ​គ្មាន​ការប្រព្រឹត្ត តើ​មាន​ប្រយោជន៍​អ្វី​? ជំនឿ​បែប​នេះ​មិន​អាច​សង្គ្រោះ​អ្នកនោះ​បាន​ទេ‍ មែនទេ​?


ជំនឿ​ក៏​ដូច្នោះ​ដែរ ប្រសិនបើ​គ្មាន​ការប្រព្រឹត្ត នោះក៏​ស្លាប់​ដោយ​ឯកឯង​ហើយ​។


ជាការពិត រូបកាយ​ដែល​គ្មាន​វិញ្ញាណ​គឺ​ស្លាប់​យ៉ាងណា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ស្លាប់​យ៉ាងនោះ​ដែរ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម