ពន្លឺរះឡើងនៅក្នុងសេចក្ដីងងឹតសម្រាប់មនុស្សទៀងត្រង់; គេសប្បុរស មេត្តាករុណា និងសុចរិត។
ម៉ាថាយ 5:7 - ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលមានចិត្តមេត្តា ដ្បិតពួកគេនឹងទទួលសេចក្ដីមេត្តាវិញ។ Khmer Christian Bible មានពរហើយ អស់អ្នកដែលមានចិត្ដមេត្ដា ដ្បិតអ្នកទាំងនោះនឹងទទួលសេចក្ដីមេត្ដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហឫទ័យ មេត្តាករុណាដល់ពួកគេវិញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្តាករុណាវិញ អាល់គីតាប អ្នកណាមានចិត្ដមេត្ដាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតអុលឡោះនឹងសំដែងចិត្ត មេត្ដាករុណាដល់ពួកគេវិញ! |
ពន្លឺរះឡើងនៅក្នុងសេចក្ដីងងឹតសម្រាប់មនុស្សទៀងត្រង់; គេសប្បុរស មេត្តាករុណា និងសុចរិត។
គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
ចំពោះមនុស្សស្មោះត្រង់ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកស្មោះត្រង់ ចំពោះមនុស្សគ្រប់លក្ខណ៍ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
វាល់ព្រឹកវាល់ល្ងាច គេមានចិត្តសប្បុរស ព្រមទាំងឲ្យខ្ចីផង ហើយពូជពង្សរបស់គេនឹងបានជាពរ។
មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់ដល់ព្រលឹងរបស់ខ្លួន រីឯមនុស្សឃោរឃៅ ធ្វើទុក្ខរូបកាយរបស់ខ្លួន។
មនុស្សមានចិត្តសទ្ធានឹងចម្រើនឡើង ហើយអ្នកដែលស្រោច អ្នកនោះក៏នឹងត្រូវបានស្រោចវិញដែរ។
អ្នកដែលមើលងាយអ្នកជិតខាងរបស់ខ្លួន គឺប្រព្រឹត្តបាបហើយ រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សតូចទាប អ្នកនោះមានពរហើយ!
អ្នកដែលមានចិត្តសប្បុរសចំពោះអ្នកក្រខ្សត់ គឺឲ្យព្រះយេហូវ៉ាខ្ចី ហើយព្រះអង្គនឹងតបសងដល់គាត់វិញតាមទង្វើរបស់គាត់។
មនុស្សសុចរិតវិនាសទៅដោយគ្មានអ្នកណាយកចិត្តទុកដាក់ មនុស្សស្មោះត្រង់ត្រូវបានដកចេញដោយគ្មានអ្នកណាយល់។ តាមពិត មនុស្សសុចរិតត្រូវបានដកចេញពីមហន្តរាយ
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។
ម្យ៉ាងទៀត នៅពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានរឿងអ្វីទាស់នឹងអ្នកណា ចូរលើកលែងទោសឲ្យអ្នកនោះទៅ ដើម្បីឲ្យព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ លើកលែងទោសឲ្យអ្នករាល់គ្នាចំពោះការបំពានរបស់អ្នករាល់គ្នាដែរ។
ប៉ុន្តែចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អដល់គេ ហើយចូរឲ្យគេខ្ចី ដោយមិនសង្ឃឹមថានឹងបានមកវិញឡើយ។ នោះរង្វាន់របស់អ្នករាល់គ្នានឹងបានជាធំ ហើយអ្នករាល់គ្នានឹងទៅជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
ដូចដែលពីមុនអ្នករាល់គ្នាមិនព្រមជឿព្រះ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាដោយសារតែការមិនស្ដាប់បង្គាប់របស់អ្នកទាំងនោះយ៉ាងណា
ចំពោះស្ត្រីព្រហ្មចារី ខ្ញុំគ្មានបទបញ្ជាពីព្រះអម្ចាស់ទេ ប៉ុន្តែខ្ញុំសូមផ្ដល់យោបល់មួយ ក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារតែសេចក្ដីមេត្តារបស់ព្រះអម្ចាស់:
ហេតុនេះហើយបានជាយើងមិនធ្លាក់ទឹកចិត្តឡើយ ដោយបានទទួលការងារបម្រើនេះ ដូចដែលយើងបានទទួលសេចក្ដីមេត្តាដែរ។
ចូរមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ទាំងមេត្តាករុណា ហើយលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះបានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ៕
ដោយហេតុនេះ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះ ជាអ្នកដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយដួងចិត្តនៃសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និងសេចក្ដីអត់ធ្មត់
ទោះបីពីមុន ខ្ញុំជាមនុស្សប្រមាថព្រះ ជាអ្នកបៀតបៀន និងជាមនុស្សព្រហើនក៏ដោយ ក៏ខ្ញុំបានទទួលសេចក្ដីមេត្តា ពីព្រោះខ្ញុំបានប្រព្រឹត្តដោយភាពមិនយល់ ក្នុងភាពឥតជំនឿ
យ៉ាងណាមិញ នេះជាហេតុដែលខ្ញុំបានទទួលសេចក្ដីមេត្តា គឺដើម្បីឲ្យព្រះគ្រីស្ទយេស៊ូវបានសម្ដែងការអត់ធ្មត់ដ៏ពេញលេញក្នុងខ្ញុំដែលជាមេនៃមនុស្សបាប ដើម្បីជាគំរូដល់អ្នកដែលរៀបនឹងជឿទុកចិត្តលើព្រះអង្គដើម្បីបានជីវិតអស់កល្បជានិច្ច។
ដោយហេតុនេះ ចូរឲ្យយើងចូលទៅជិតបល្ល័ង្កនៃព្រះគុណដោយភាពក្លាហាន ដើម្បីអាចទទួលសេចក្ដីមេត្តា និងដើម្បីអាចរកបានព្រះគុណជាជំនួយនៅពេលត្រូវការ៕
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។
ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។