Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 4:16 - ព្រះគម្ពីរខ្មែរសាកល

16 ដោយហេតុនេះ ចូរឲ្យ​យើង​ចូលទៅជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ភាពក្លាហាន ដើម្បី​អាច​ទទួល​សេចក្ដីមេត្តា និង​ដើម្បី​អាច​រកបាន​ព្រះគុណ​ជា​ជំនួយ​នៅ​ពេលត្រូវការ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ដូច្នេះ​ ចូរ​យើង​ចូល​ជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ចិត្ដ​ក្លាហាន​ ដើម្បី​ទទួល​សេចក្ដី​មេត្ដា​ករុណា និង​ទទួល​បាន​ព្រះ​គុណ​សម្រាប់​ជា​ជំនួយ​នៅ​ពេល​ត្រូវ​ការ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ​ទាំង​ទុក​ចិត្ត ដើម្បី​ទទួល​ព្រះ‌ហឫ‌ទ័យ​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ទាំង​ទុក​ចិត្ត ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា និង​ព្រះ‌គុណ ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ក្តី​មេត្តា​របស់​អុលឡោះ ទាំង​ទុក​ចិត្ដ ដើម្បី​ឲ្យ​បាន​ទទួល​ចិត្ត​មេត្ដា និង​ក្តី​មេត្តា​នៃ​អុលឡោះ​ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។

សូមមើលជំពូក ចម្លង




ហេព្រើរ 4:16
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​មែក​របស់វា​ក្រៀមស្វិត គេ​បំបាក់​វា នោះ​ពួក​ស្រី​ៗ​នឹង​មក​យក​វា​បង្កាត់ភ្លើង​។ ដោយព្រោះ​ប្រជាជន​នេះ​គ្មាន​ការយល់ដឹង ដូច្នេះ​ព្រះសូនបង្កើត​របស់គេ​នឹង​មិន​អាណិតអាសូរ​ដល់​គេ​ឡើយ ព្រះអង្គដែល​សូន​គេ​ឡើង​នឹង​មិន​មេត្តា​ដល់​គេ​ឡើយ​។


ដ្បិត​តាមរយៈ​ព្រះគ្រីស្ទ យើង​ទាំងពីរ​មាន​ផ្លូវចូល​ទៅឯ​ព្រះ​បិតា​ដោយ​ព្រះវិញ្ញាណ​តែមួយ​។


នៅក្នុង​ព្រះគ្រីស្ទ និង​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ យើង​មាន​ផ្លូវចូល​ទៅឯ​ព្រះ ដោយ​ភាពក្លាហាន ទាំង​ទុកចិត្ត​។


ដូច្នេះ យើង​អាច​និយាយ​ដោយក្លាហាន​ថា​: “ព្រះអម្ចាស់​ជា​អ្នកជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?”។


រីឯ​ព្រះ​គ្រីស្ទ​វិញ ព្រះអង្គទ្រង់ស្មោះត្រង់​ក្នុងនាមជា​កូន​ដែល​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះអង្គ​។ គឺ​យើងរាល់គ្នា​ហើយ ជា​ដំណាក់​របស់​ព្រះ ប្រសិនបើ​យើង​កាន់ខ្ជាប់​នូវ​ការជឿជាក់ និង​មោទនភាព​ចំពោះ​សេចក្ដីសង្ឃឹម​របស់យើង​។


ដ្បិត​ក្រឹត្យវិន័យ​មិន​បាន​ធ្វើឲ្យ​អ្វីមួយ​ទៅជា​គ្រប់លក្ខណ៍​ឡើយ​; ណាមួយ​មាន​សេចក្ដីសង្ឃឹម​ដ៏ប្រសើរជាង​ត្រូវបាន​នាំចូលមក ហើយ​តាមរយៈ​សេចក្ដីសង្ឃឹមនោះឯង ដែល​យើង​អាច​ចូលទៅជិត​ព្រះ​បាន​។


ដោយហេតុនេះ ព្រះអង្គ​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ចូលមកជិត​ព្រះ​តាមរយៈ​ព្រះអង្គ​បាន​យ៉ាងពេញលេញ ពីព្រោះ​ព្រះអង្គ​មានព្រះជន្មរស់​ជារៀងរហូត ដើម្បី​ទូលអង្វរ​ជំនួស​ពួកគេ​។


នៅលើ​ហិបនៃសម្ពន្ធមេត្រី មាន​ចេរ៉ូប៊ីន​នៃ​សិរីរុងរឿង​បាំងពីលើ​ទីសន្ដោស​ប្រោស​។ យ៉ាងណាក៏ដោយ យើង​មិន​អាច​រៀបរាប់​ល្អិតល្អន់​អំពី​រឿងទាំងនេះ នៅឥឡូវនេះ​បាន​ទេ​។


កាលពីដើម អ្នករាល់គ្នា​មិនមែន​ជា​ប្រជាជាតិ​មួយ​ទេ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ជា​ប្រជារាស្ត្រ​របស់​ព្រះ​; កាលពីដើម អ្នករាល់គ្នា​មិន​បាន​ទទួលសេចក្ដីមេត្តា​ទេ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ទទួលសេចក្ដីមេត្តា​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម