Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:27 - ព្រះគម្ពីរខ្មែរសាកល

27 ដូច្នេះ ព្រះរាជា​អើយ សូមឲ្យ​សេចក្ដីប្រឹក្សា​របស់ខ្ញុំព្រះបាទ​បាន​គាប់ព្រះទ័យ​ដល់​ព្រះករុណា​ផង គឺ​សូម​ព្រះករុណា​ផ្ដាច់​បាប​របស់ព្រះករុណា​ចេញ​ដោយ​ការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំង​ផ្ដាច់​អំពើទុច្ចរិត​របស់ព្រះករុណា​ចេញ​ដោយ​មេត្តា​ដល់​អ្នកដែលរងទុក្ខ ក្រែងលោ​សេចក្ដីសុខស្រួល​របស់ព្រះករុណា​បាន​យូរអង្វែង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ប្រោស​មេត្តា​ទទូល​យោបល់​ទូល‌បង្គំ​ចុះ សូម​ទ្រង់​លះ​បង់​អំពើ​បាប ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​លះ​បង់​អំពើ​ទុច្ចរិត​ផង ដោយ​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ដើម្បី​ឲ្យ​ព្រះ​ករុណា​បាន​ចម្រុង​ចម្រើន​យូរ​អង្វែង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ហេតុ​នេះ បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូលបង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះ‌ករុណា​ដូច​ត​ទៅ គឺ​សូម​ទ្រង់​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្តែង​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូលបង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ហេតុ​នេះ សូម​ជម្រាប​ស្តេច សូម​ស្តេច​ប្រោស​មេត្តា​ឲ្យ​ខ្ញុំ​ជូន​យោបល់​ចំពោះ​ស្តេច​ដូច​ត​ទៅ គឺ​សូម​ស្តេច​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សំដែង​ចិត្ត​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ស្តេច​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:27
44 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកគេ​និយាយថា​៖ “មក៍! យើង​នាំគ្នា​សង់​ទីក្រុង​មួយ និង​ប៉ម​មួយ​ដែល​មាន​កំពូល​ដល់​មេឃ​សម្រាប់​យើង ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​សម្រាប់​យើង ក្រែងលោ​យើង​បាន​បែកខ្ញែក​គ្នា​លើ​ផ្ទៃ​ផែនដី​ទាំងមូល”។


ទូលបង្គំ​នឹង​និយាយ​អំពី​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​នៅចំពោះ​ពួក​ស្ដេច ហើយ​មិន​អាម៉ាស់មុខ​ឡើយ​។


ពេល​ការក្រអឺតក្រទម​មក សេចក្ដីអាម៉ាស់​ក៏​មក​ដែរ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​មនុស្ស​រាបទាប​។


អំពើទុច្ចរិត​ត្រូវបាន​លុបលាង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់ ហើយ​មនុស្ស​បាន​បែរចេញ​ពី​សេចក្ដី​អាក្រក់ ដោយ​ការកោតខ្លាច​ព្រះយេហូវ៉ា​។


អ្នកដែល​លាក់បាំង​ការបំពាន​របស់ខ្លួន​នឹង​មិន​ចម្រើនឡើង​ឡើយ រីឯ​អ្នកដែល​សារភាព ហើយ​បោះបង់ចោល​វិញ នឹង​ត្រូវបាន​អាណិតមេត្តា​។


ដ្បិត​ស្ដេចអាស្ស៊ីរី​ពោលថា​៖ “ដោយ​កម្លាំង​នៃ​ដៃ​របស់យើង និង​ដោយ​ប្រាជ្ញា​របស់យើង​នោះឯង ដែល​យើង​បាន​ធ្វើ​ការនេះ ពីព្រោះ​យើង​មានបញ្ញា​។ យើង​បាន​ដក​ព្រំដែន​នៃ​ប្រជាជាតិ​នានា​ចេញ ហើយ​រឹបជាន់យក​ទ្រព្យសម្បត្តិ​របស់ពួកគេ ព្រមទាំង​បង្ក្រាប​ពួក​អ្នកស្រុក ដូចជា​មនុស្ស​ខ្លាំងពូកែ​។


ដ្បិត​អ្នក​បាន​ទុកចិត្តលើ​អំពើអាក្រក់​របស់ខ្លួន ទាំង​ពោលថា​: ‘គ្មានអ្នកណា​ឃើញ​អញ​ទេ’។ ប្រាជ្ញា និង​ចំណេះដឹង​របស់អ្នក​បាន​នាំ​អ្នក​ឲ្យវង្វេង ដូច្នេះ​អ្នក​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘គឺ​អញ​ហ្នឹងហើយ គ្មានអ្នកណា​ក្រៅពី​អញ​ឡើយ​!’។


អ្នកដែល​ត្រេកត្រអាលនឹងការសប្បាយ ដែល​រស់នៅ​ដោយ​សុខដុមរមនា​អើយ អ្នក​និយាយ​ក្នុងចិត្ត​ថា​: ‘គឺ​អញ​ហ្នឹងហើយ គ្មានអ្នកណា​ក្រៅពី​អញ​ឡើយ​។ អញ​នឹង​មិន​អង្គុយ​ជា​ស្ត្រីមេម៉ាយ​ឡើយ ក៏​មិន​ស្គាល់​ការបាត់បង់កូន​ដែរ’។ ដូច្នេះ​ឥឡូវនេះ ចូរ​ស្ដាប់​សេចក្ដីនេះ​ចុះ​:


បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​!


យ៉ាងណាមិញ ចូរ​ចែកទាន​ពី​អ្វីៗ​ដែល​នៅ​ខាងក្នុង​ចុះ នោះ​មើល៍! អ្វីៗ​ទាំងអស់​នឹង​បាន​ស្អាត​សម្រាប់​អ្នករាល់គ្នា​។


ប៉ុន្តែ​នៅពេល​ប៉ូល​ជជែកវែកញែក​អំពី​សេចក្ដីសុចរិតយុត្តិធម៌ ការគ្រប់គ្រងចិត្ត និង​ការជំនុំជម្រះ​ដែល​រៀបនឹងមក ភេលីច​ក៏​ភ័យខ្លាច ហើយ​មានប្រសាសន៍ថា​៖ “ឥឡូវនេះ ចូរ​ត្រឡប់ទៅវិញ​ចុះ​។ កាលណា​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត”។


មុនដំបូង ខ្ញុំព្រះបាទ​ចាប់ផ្ដើម​ប្រកាស​នៅ​ដាម៉ាស់ ហើយ​បន្ទាប់មក​នៅ​យេរូសាឡិម ស្រុក​យូឌា​ទាំងមូល និង​ដល់​សាសន៍ដទៃ ឲ្យ​ពួកគេ​កែប្រែចិត្ត បែរមក​រក​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​សម​នឹង​ការកែប្រែចិត្ត​។


ដូច្នេះ ចូរ​កែប្រែចិត្ត​ពី​ការអាក្រក់​នេះ​របស់អ្នក ហើយ​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ចុះ ក្រែងលោ​បំណង​ចិត្ត​របស់អ្នក​នឹង​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​។


ហេតុនេះហើយបានជា​យើង​បញ្ចុះបញ្ចូល​គេ ដោយសារ​យើង​ស្គាល់​ការកោតខ្លាច​ព្រះអម្ចាស់​។ យើង​ត្រូវ​ព្រះ​ស្គាល់ច្បាស់​ហើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យើង​ត្រូវបាន​ស្គាល់ច្បាស់​ដល់​សតិសម្បជញ្ញៈ​របស់អ្នករាល់គ្នា​ដែរ​។


បងប្អូន​អើយ អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ទទួល​សេរីភាព គ្រាន់តែ​កុំ​ប្រើ​សេរីភាព​នោះ​ទុកជា​ឱកាស​សម្រាប់​សាច់ឈាម​ឡើយ ផ្ទុយទៅវិញ ចូរ​បម្រើ​គ្នាទៅវិញទៅមក​ដោយ​សេចក្ដីស្រឡាញ់


រីឯ​ផលផ្លែ​របស់​ព្រះវិញ្ញាណ​គឺ​សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់


ដ្បិត​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ជំនឿ​ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដីស្រឡាញ់​ប៉ុណ្ណោះ ដែល​សំខាន់​។


អ្នក​ដែល​លួច ចូរ​កុំ​លួច​ទៀត ផ្ទុយទៅវិញ ចូរ​ធ្វើការនឿយហត់ គឺ​ធ្វើការ​ទៀងត្រង់​ដោយ​ផ្ទាល់ដៃ ដើម្បីឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត​។


ដែលសំខាន់ជាងគេ គឺ​ត្រូវ​រក្សា​សេចក្ដីស្រឡាញ់​យ៉ាងអស់ពីចិត្ត​ចំពោះ​គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម