Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:25 - ព្រះគម្ពីរខ្មែរសាកល

25 ម្យ៉ាងទៀត នៅពេល​អ្នករាល់គ្នា​ឈរ​អធិស្ឋាន ប្រសិនបើ​អ្នករាល់គ្នា​មាន​រឿង​អ្វី​ទាស់នឹង​អ្នកណា ចូរ​លើកលែងទោស​ឲ្យ​អ្នកនោះ​ទៅ ដើម្បីឲ្យ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ហើយ​ពេល​អ្នក​រាល់គ្នា​ឈរ​អធិស្ឋាន​ ប្រសិន​បើ​អ្នក​រាល់គ្នា​មាន​អ្វី​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌​លើក​លែង​ទោស​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ទំនាស់​អ្វី​នឹង​អ្នក​ណា​ម្នាក់ ចូរ​អត់​ទោស​ឲ្យ​គេ​ទៅ ដើម្បី​ឲ្យ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ អត់​ទោស​ចំពោះ​អំពើ​រំលង​ច្បាប់​របស់​អ្នក​រាល់​គ្នា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ម្យ៉ាង​ទៀត ពេល​ឈរ​អធិស្ឋាន បើ​អ្នក​រាល់​គ្នា​មាន​ទំនាស់​អ្វី​នឹង​នរណា​ម្នាក់ ចូរ​អត់‌ទោស​ឲ្យ​គេ​ទៅ ដើម្បី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា»។ [

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ហើយ​កាល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ហេតុ​អ្វី​នឹង​អ្នក​ណា នោះ​ត្រូវ​អត់​ទោស​ឲ្យ​គេ​សិន ដើម្បី​ឲ្យ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ បាន​អត់​ទោស​គ្រប់​ទាំង​សេចក្ដី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ម្យ៉ាង​ទៀត​ពេល​ឈរ​ថ្វាយ‌បង្គំ បើ​អ្នក​រាល់​គ្នា​មាន​ទំនាស់​អ្វី​នឹង​នរណា​ម្នាក់ ចូរ​អត់​ទោស​ឲ្យ​គេ​ទៅ ដើម្បី​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា ដែល​នៅ​សូរ៉កា​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា»។ [

សូមមើលជំពូក ចម្លង




ម៉ាកុស 11:25
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយមក ព្រះអង្គ​ទ្រង់​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​មហាបូជាចារ្យ​យ៉ូស្វេ​ដែល​ឈរ​នៅមុខ​ទូតសួគ៌​របស់​ព្រះយេហូវ៉ា ហើយ​សាតាំង​ក៏​ឈរ​នៅ​ខាងស្ដាំ​គាត់​ដើម្បី​ចោទប្រកាន់​គាត់​។


ដូច្នេះ ប្រសិនបើ​អ្នក​យក​តង្វាយ​របស់អ្នក​មក​អាសនា ហើយនៅទីនោះ អ្នក​នឹកឃើញ​ថា បងប្អូន​របស់អ្នក​មាន​អ្វីមួយ​ទាស់នឹង​អ្នក


សូម​លើកលែង​បំណុល​របស់យើងខ្ញុំ ដូចដែល​យើងខ្ញុំ​បាន​លើកលែង​ដល់​កូនបំណុល​របស់យើងខ្ញុំ​ដែរ​។


“កាលណា​អ្នករាល់គ្នា​អធិស្ឋាន កុំ​ធ្វើ​ដូច​ពួក​មនុស្សមានពុត​ឡើយ ដ្បិត​ពួកគេ​ចូលចិត្ត​ឈរ​អធិស្ឋាន​នៅក្នុង​សាលាប្រជុំ និង​នៅតាម​កែង​ផ្លូវ ដើម្បីឲ្យ​គេ​ឃើញ។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។


ពួកផារិស៊ី​នោះ​បាន​ឈរ​អធិស្ឋាន​សេចក្ដីទាំងនេះ​នឹង​ខ្លួនឯងថា​: ‘ព្រះ​អើយ ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​មិន​ដូច​មនុស្ស​ឯទៀត​ដែល​ជា​មនុស្ស​ជំរិតគេ មនុស្ស​ទុច្ចរិត មនុស្សផិតក្បត់ ហើយក៏​មិន​ដូច​អ្នកទារពន្ធ​នេះដែរ​។


“រីឯអ្នកទារពន្ធ​នោះ​ក៏​ឈរ​ពីចម្ងាយ សូម្បីតែ​ងើបភ្នែកឡើង​ទៅ​មេឃ​ក៏​មិន​ហ៊ាន​ផង ប៉ុន្តែ​ចេះតែ​គក់​ទ្រូង​ខ្លួនឯង​វិញ ទាំង​និយាយថា​: ‘ព្រះ​អើយ សូម​ប្រោសប្រណី​ទូលបង្គំ​ដែល​ជា​មនុស្សបាប​ផង!’។


“កុំ​វិនិច្ឆ័យ​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​វិនិច្ឆ័យ​សោះឡើយ​; កុំ​ផ្ដន្ទាទោស​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​ផ្ដន្ទាទោស​សោះឡើយ​; ចូរ​លើកលែងទោស​ឲ្យ​គេ នោះ​អ្នករាល់គ្នា​ក៏​នឹង​ត្រូវបាន​លើកលែងទោស​ដែរ​។


ចូរ​មាន​ចិត្តសប្បុរស​ចំពោះ​គ្នាទៅវិញទៅមក ទាំង​មេត្តាករុណា ហើយ​លើកលែងទោស​ឲ្យ​គ្នាទៅវិញទៅមក ដូចដែល​ព្រះ​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​នៅក្នុង​ព្រះ​គ្រីស្ទ​ដែរ​៕


ទាំង​ទ្រាំ​នឹង​គ្នាទៅវិញទៅមក ហើយ​ប្រសិនបើ​អ្នកណា​មាន​រឿង​ទាស់នឹង​ម្នាក់ទៀត ចូរ​លើកលែងទោស​ឲ្យ​គ្នាទៅវិញទៅមក​។ ដូចដែល​ព្រះអម្ចាស់​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​យ៉ាងណា អ្នករាល់គ្នា​ក៏​ត្រូវ​លើកលែងទោស​យ៉ាងនោះ​ដែរ​។


ជាការពិត ការជំនុំជម្រះ​គ្មានសេចក្ដីមេត្តា​ចំពោះ​អ្នក​ដែល​មិន​សម្ដែង​សេចក្ដីមេត្តា​។ សេចក្ដីមេត្តា​តែងតែ​ឈ្នះ​លើ​ការជំនុំជម្រះ​។


អ្នកទាំងពីរនោះ គឺ​ដើមអូលីវ​ពីរ និង​ជើងចង្កៀង​ពីរ ដែល​ឈរ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម