សូមឲ្យអ៊ីស្រាអែលនិយាយថា៖ “ប្រសិនបើព្រះយេហូវ៉ាមិនបាននៅខាងយើងទេ
ប្រសិនបើមិនមែនជាព្រះយេហូវ៉ា ដែលកាន់ខាងយើងទេនោះ សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា
ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងទេនោះ - សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា: -
បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ ខាងពួកយើង នោះគួរឲ្យអ៊ីស្រាអែលនិយាយឥឡូវថា
ប្រសិនបើគ្មានអុលឡោះតាអាឡា នៅខាងយើងទេនោះ - សូមឲ្យជនជាតិអ៊ីស្រអែលពោលតាមថា: -
ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់អ័ប្រាហាំ ជាព្រះដែលអ៊ីសាកកោតខ្លាច មិនបានគង់នៅជាមួយខ្ញុំទេ នោះលោកអ៊ំប្រាកដជាបញ្ជូនខ្ញុំទៅដោយដៃទទេហើយ។ ព្រះបានទតឃើញទុក្ខវេទនារបស់ខ្ញុំ និងការនឿយហត់នៃដៃរបស់ខ្ញុំ បានជាព្រះអង្គស្ដីបន្ទោសលោកអ៊ំយប់មិញ”។
ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយមកខ្ញុំ។
ខ្ញុំងើបភ្នែកឡើងទៅភ្នំនានា តើជំនួយរបស់ខ្ញុំមកពីណា?
ខ្ញុំបានអរសប្បាយដែលគេនិយាយនឹងខ្ញុំថា៖ “យើងនាំគ្នាទៅដំណាក់របស់ព្រះយេហូវ៉ា!”។
ព្រះអង្គដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកឡើងទៅព្រះអង្គ!
អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
នៅពេលព្រះយេហូវ៉ាបានធ្វើឲ្យឈ្លើយសឹកនៃស៊ីយ៉ូនត្រឡប់មកវិញ យើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិ។
ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលសាងសង់ផ្ទះ នោះពួកអ្នកសាងសង់ គឺប្រឹងប្រែងធ្វើការជាឥតប្រយោជន៍; ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលការពារទីក្រុង នោះអ្នកការពារ គឺចាំយាមជាឥតប្រយោជន៍ដែរ។
មានពរហើយ អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា គឺអ្នកដែលដើរក្នុងផ្លូវរបស់ព្រះអង្គ!
ចូរឲ្យអ៊ីស្រាអែលពោលថា៖ “គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តាំងពីយុវវ័យរបស់ខ្ញុំមកម្ល៉េះ——
ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គពីទីជម្រៅ!
ព្រះយេហូវ៉ាអើយ ចិត្តរបស់ទូលបង្គំមិនបានលើកខ្លួនឡើង ហើយភ្នែករបស់ទូលបង្គំមិនបានឆ្មើងឆ្មៃឡើយ! ទូលបង្គំមិនបានប៉ះពាល់នឹងសេចក្ដីដែលធំពេក ឬអស្ចារ្យពេកសម្រាប់ទូលបង្គំនោះឡើយ។
ព្រះយេហូវ៉ាអើយ ដោយយល់ដល់ដាវីឌ សូមនឹកចាំអស់ទាំងការរងទុក្ខរបស់គាត់
មើល៍! ការដែលបងប្អូនរស់នៅដោយរួមគ្នាតែមួយ នោះល្អយ៉ាងណាហ្ន៎ និងប្រពៃយ៉ាងណាហ្ន៎!
មើល៍! អស់ទាំងបាវបម្រើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងដំណាក់របស់ព្រះយេហូវ៉ានាពេលយប់អើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ព្រះយេហូវ៉ាជាពន្លឺរបស់ខ្ញុំ និងជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំត្រូវខ្លាចអ្នកណា? ព្រះយេហូវ៉ាជាបន្ទាយនៃជីវិតខ្ញុំ តើខ្ញុំត្រូវភ័យខ្លាចអ្នកណា?
ព្រះយេហូវ៉ានៃពលបរិវារគង់នៅជាមួយយើង ព្រះនៃយ៉ាកុបជាទីពឹងជ្រកដល់យើង៕ សេឡា
ព្រះយេហូវ៉ានៃពលបរិវារគង់នៅជាមួយយើង ព្រះនៃយ៉ាកុបជាទីពឹងជ្រកដល់យើង។ សេឡា
មើល៍! ព្រះជាជំនួយដល់ទូលបង្គំ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ព្រលឹងរបស់ទូលបង្គំ។
នៅក្នុងព្រះ ខ្ញុំនឹងសរសើរតម្កើងព្រះបន្ទូល នៅក្នុងព្រះយេហូវ៉ា ខ្ញុំនឹងសរសើរតម្កើងព្រះបន្ទូល។
ពេលនោះ ពួកសត្រូវរបស់ខ្ញុំនឹងថយទៅក្រោយវិញ នៅថ្ងៃដែលខ្ញុំស្រែកហៅ។ ខ្ញុំដឹងការនេះហើយថាព្រះនៅខាងខ្ញុំ!
ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ម្ល៉េះសមព្រលឹងរបស់ខ្ញុំបានទៅរស់នៅស្ថានស្ងាត់ឈឹងតាំងពីយូរមកហើយ។
បើដូច្នេះ តើយើងនឹងនិយាយដូចម្ដេចចំពោះសេចក្ដីទាំងនេះ? ប្រសិនបើព្រះនៅខាងយើង តើនរណាអាចប្រឆាំងនឹងយើងបាន?