Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 124 - អាល់គីតាប


ប្រសិន​បើ​គ្មាន​អុលឡោះ​នៅ​ខាង​យើង
បទ​ចំរៀង​សម្រាប់​ឡើង​ទៅ​ម៉ាស្ជិទ។ ទំនុក​របស់​ណាពី​ទត។

1 ប្រសិន​បើ​គ្មាន​អុលឡោះ‌តាអាឡា នៅ​ខាង​យើង​ទេ​នោះ - សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​តាម​ថា: -

2 ប្រសិន​បើ​គ្មាន​អុលឡោះ‌តាអាឡា​នៅ​ខាង​យើង​ទេ​នោះ ពេល​ណា​ខ្មាំង​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង

3 ហើយ​ពេល​ណា​ពួក​គេ​មាន​កំហឹង​ជា​ខ្លាំង​មក​លើ​យើង ពួក​គេ​មុខ​ជា​ត្របាក់​លេប​យើង​ទាំង​រស់​មិន​ខាន

4 យើង​នឹង​លិច​លង់​ក្នុង​ទឹក​សមុទ្រ ទឹក​នឹង​ហូរ​នាំ​យើង​ទៅ​បាត់

5 ហើយ​ក៏​នឹង​មាន​ទឹក​កួច​យ៉ាង​ខ្លាំង​ពន្លិច​យើង​ដែរ។

6 ក៏​ប៉ុន្តែ សូម​អរ​គុណ​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ពុំ​បាន​ប្រគល់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដូច​ជា​រំពា​ដែល​ស្ថិត​នៅ​ក្នុង​ចង្កូម របស់​ពួក​គេ​នោះ​ឡើយ។

7 យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី គេច​ផុត​ពី​លប់​របស់​ព្រាន គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។

8 អុលឡោះ‌តាអាឡា​ផ្ទាល់​បាន​ជួយ​យើង ដោយ​នាម​ទ្រង់ គឺ​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម