Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 124:2 - ព្រះគម្ពីរខ្មែរសាកល

2 ប្រសិនបើ​ព្រះយេហូវ៉ា​មិន​បាន​នៅ​ខាង​យើង​ទេ នោះ​ពេល​មនុស្ស​ក្រោកឡើង​ប្រឆាំងនឹង​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ប្រសិន‌បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា ដែល​កាន់​ខាង​ពួក​យើង​ទេ​នោះ ពេល​ខ្មាំង​សត្រូវ​បាន​លើក​គ្នា​ទាស់​នឹង​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់​នៅ​ខាង​យើង​ទេ​នោះ ពេល​ណា​ខ្មាំង​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់​ខាងពួក​យើង​ទេ ក្នុង​កាល​ដែល​មនុស្ស​បាន​លើក​គ្នា​ទាស់​នឹង​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប្រសិន​បើ​គ្មាន​អុលឡោះ‌តាអាឡា​នៅ​ខាង​យើង​ទេ​នោះ ពេល​ណា​ខ្មាំង​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 124:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ហ្វូង​ឆ្កែ​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ ហ្វូង​មនុស្សដែល​ធ្វើអាក្រក់​បាន​ឡោមព័ទ្ធ​ទូលបង្គំ ហើយ​ចាក់ទម្លុះ​ដៃ និង​ជើង​របស់ទូលបង្គំ​។


ព្រះយេហូវ៉ា​អើយ បច្ចាមិត្ត​របស់ទូលបង្គំ​កើនចំនួនច្រើន​ណាស់ហ្ន៎​! មនុស្ស​ជាច្រើន​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ​!


មនុស្ស​ជាច្រើន​និយាយ​អំពី​ព្រលឹង​របស់ទូលបង្គំ​ថា​៖ “គ្មាន​សេចក្ដីសង្គ្រោះ​ពី​ព្រះ សម្រាប់​វា​ឡើយ”។ សេឡា


មនុស្ស​អាក្រក់​ឃ្លាំមើល​មនុស្ស​សុចរិត ហើយ​ស្វែងរក​ដើម្បី​ធ្វើឲ្យ​គេ​ត្រូវបាន​សម្លាប់


នៅក្នុង​ព្រះ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះបន្ទូល នៅក្នុង​ព្រះយេហូវ៉ា ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះបន្ទូល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម