ទំនុកតម្កើង 124 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអធិស្ឋានអរព្រះគុណ ដែលព្រះរំដោះអ៊ីស្រាអែលឲ្យរួច ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។ 1 ប្រសិនបើមិនមែនជាព្រះយេហូវ៉ា ដែលកាន់ខាងយើងទេនោះ សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា 2 ប្រសិនបើមិនមែនជាព្រះយេហូវ៉ា ដែលកាន់ខាងពួកយើងទេនោះ ពេលខ្មាំងសត្រូវបានលើកគ្នាទាស់នឹងយើង 3 នោះគេច្បាស់ជានឹងលេបយើងទាំងរស់មិនខាន នៅពេលកំហឹងរបស់គេឆួលឡើងទាស់នឹងយើង 4 ទឹកជំនន់ច្បាស់ជាបោសយើងទៅបាត់ ទឹកជ្រោះនឹងគ្របលើយើង 5 ហើយទឹកគួចយ៉ាងខ្លាំងក៏នឹងពន្លិចយើងទៅដែរ។ 6 សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលព្រះអង្គមិនបានប្រគល់យើងជារំពា ទៅឲ្យធ្មេញរបស់គេ។ 7 យើងបានរួចផុត ដូចបក្សីរួចពីអន្ទាក់របស់ព្រាន គឺអន្ទាក់គេបានធ្លុះធ្លាយ ហើយក៏យើងបានរួចផុត។ 8 ជំនួយរបស់យើង គឺនៅក្នុងព្រះនាមព្រះយេហូវ៉ា ដែលព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ |
© 2016 United Bible Societies
Bible Society in Cambodia