Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 120 - ព្រះគម្ពីរខ្មែរសាកល


សុំព្រះឲ្យរំដោះពីមនុស្សនៃល្បិច​កល
ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 ក្នុង​ទុក្ខវេទនា​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​។

2 ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​បបូរមាត់​ភូតភរ និង​ពី​អណ្ដាត​នៃ​ល្បិចកល​ផង​!

3 អណ្ដាត​នៃ​ល្បិចកល​អើយ តើ​ព្រះអង្គ​នឹង​ឲ្យ​អ្វី​ដល់​ឯង​? តើ​ព្រះអង្គ​នឹង​បន្ថែម​អ្វី​ដល់​ឯង​?

4 គឺ​ឲ្យ​ព្រួញ​ដ៏មុត​របស់​មនុស្ស​ខ្លាំងពូកែ ជាមួយ​រងើកភ្លើង​ដើមស្រល់ជូនីភើ​។

5 វេទនា​ដល់​ខ្ញុំ ដែល​ខ្ញុំ​ស្នាក់នៅ​មែសេក ដែល​ខ្ញុំ​រស់នៅ​កណ្ដាលចំណោម​រោង​របស់​កេដារ​!

6 យូរពេក​ហើយ ដែល​ព្រលឹង​របស់ខ្ញុំ​បាន​រស់នៅ​ក្នុងចំណោម​អ្នកដែល​ស្អប់​សន្តិភាព​!

7 ខ្ញុំ​ចង់បាន​សន្តិភាព ប៉ុន្តែ​នៅពេល​ខ្ញុំ​និយាយ ពួកគេ​ចង់បាន​សង្គ្រាម​វិញ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម