Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 129:1 - ព្រះគម្ពីរខ្មែរសាកល

1 ចូរ​ឲ្យ​អ៊ីស្រាអែល​ពោលថា​៖ “គេ​បាន​ធ្វើទុក្ខ​ខ្ញុំ​ជាច្រើន​ដង តាំងពី​យុវវ័យ​របស់ខ្ញុំ​មកម្ល៉េះ​——

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង សូម​ឲ្យ​អ៊ីស្រា‌អែល​ពោល​តាម​ឥឡូវ​នេះ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 គួរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​និយាយ ឥឡូវ​ថា តាំង​ពី​ខ្ញុំ​នៅ​ក្មេងគេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​តាម​ថា

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 129:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ទុក្ខវេទនា​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​។


ខ្ញុំ​ងើបភ្នែកឡើង​ទៅ​ភ្នំ​នានា តើ​ជំនួយ​របស់ខ្ញុំ​មក​ពី​ណា​?


ខ្ញុំ​បាន​អរសប្បាយ​ដែល​គេ​និយាយ​នឹង​ខ្ញុំ​ថា​៖ “យើង​នាំគ្នា​ទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​!”។


ព្រះអង្គដែល​គង់​នៅ​ស្ថានសួគ៌​អើយ ទូលបង្គំ​ងើបភ្នែកឡើង​ទៅ​ព្រះអង្គ​!


សូម​ឲ្យ​អ៊ីស្រាអែល​និយាយថា​៖ “ប្រសិនបើ​ព្រះយេហូវ៉ា​មិន​បាន​នៅ​ខាង​យើង​ទេ


អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ប្រៀបដូចជា​ភ្នំ​ស៊ីយ៉ូន​ដែល​មិន​រង្គើ​ឡើយ គឺ​នៅស្ថិតស្ថេរ​ជារៀងរហូត​។


នៅពេល​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ឈ្លើយសឹក​នៃ​ស៊ីយ៉ូន​ត្រឡប់មកវិញ យើងរាល់គ្នា​បាន​ដូចជា​មនុស្សដែល​យល់សប្តិ​។


ប្រសិនបើ​មិនមែន​ព្រះយេហូវ៉ា​ទេ ដែល​សាងសង់​ផ្ទះ នោះ​ពួកអ្នក​សាងសង់ គឺ​ប្រឹងប្រែងធ្វើការ​ជា​ឥតប្រយោជន៍​; ប្រសិនបើ​មិនមែន​ព្រះយេហូវ៉ា​ទេ ដែល​ការពារ​ទីក្រុង នោះ​អ្នក​ការពារ គឺ​ចាំយាម​ជា​ឥតប្រយោជន៍​ដែរ​។


មានពរ​ហើយ អស់អ្នក​ដែល​កោតខ្លាច​ព្រះយេហូវ៉ា គឺ​អ្នកដែល​ដើរ​ក្នុង​ផ្លូវ​របស់ព្រះអង្គ​!


ទូលបង្គំ​រងទុក្ខ ហើយ​ជិតស្លាប់​តាំងពី​ក្មេង​មកម៉្លេះ​; ទូលបង្គំ​បាន​រង​នូវ​សេចក្ដីគំរាមកំហែង​របស់ព្រះអង្គ ក៏​អស់សង្ឃឹម​។


ឥឡូវនេះ ចូរ​ឈរឡើង​ដោយ​វេទមន្ត និង​មន្តអាគម​ជាច្រើន​របស់អ្នក ដែល​អ្នក​បាន​ប្រព្រឹត្តយ៉ាងនឿយហត់​តាំងពី​យុវវ័យ​របស់អ្នក​ចុះ​! ប្រហែលជា​អ្នក​អាច​ទទួលប្រយោជន៍ ប្រហែលជា​អ្នក​អាច​ធ្វើឲ្យតក់ស្លុត​ទេដឹង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម