Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:42 - ព្រះគម្ពីរខ្មែរសាកល

42 ប្រសិនបើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​អ័ប្រាហាំ ជាព្រះដែល​អ៊ីសាក​កោតខ្លាច មិន​បាន​គង់នៅ​ជាមួយ​ខ្ញុំ​ទេ នោះ​លោកអ៊ំ​ប្រាកដជា​បញ្ជូន​ខ្ញុំ​ទៅ​ដោយ​ដៃទទេ​ហើយ​។ ព្រះ​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ និង​ការនឿយហត់​នៃ​ដៃ​របស់ខ្ញុំ បានជា​ព្រះអង្គ​ស្ដីបន្ទោស​លោកអ៊ំ​យប់មិញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ប្រសិន‌បើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​ដែល​លោក​អ៊ីសាក​បាន​កោត​ខ្លាច ព្រះ‌អង្គ​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​មិន​ខាន។ ព្រះ‌ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បន្ទោស​លោក​ឪពុក​ពី​យប់​មិញ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ប្រសិន​បើ​ព្រះ​នៃ​លោក​អប្រាហាំ ជា​ជីតា​របស់​ខ្ញុំ ជា​ព្រះ​ដែល​លោក​អ៊ីសាក​គោរព​កោត​ខ្លាច មិន​បាន​គង់​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ព្រះ‌ជាម្ចាស់​បាន​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់‌មិញ ព្រះអង្គ​កាន់​ខាង​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 បើ​ព្រះ​នៃ​ឪពុក​ខ្ញុំ គឺ​ព្រះ​នៃ​អ័ប្រា‌ហាំ ដែល​អ៊ីសាក​បាន​កោត‌ខ្លាច ទ្រង់​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​ហើយ ព្រះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ នឹង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ បាន​ជា​ទ្រង់​បន្ទោស​ដល់​លោក​ឪពុក​ពី​យប់​មិញ​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ប្រសិន​បើ​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​អ៊ីសា‌ហាក់​គោរព​កោត​ខ្លាច មិន​បាន​នៅ​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ​ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់​មិញ ទ្រង់​កាន់​ខាង​ខ្ញុំ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:42
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​យាង​ចុះមក​ដើម្បី​ទត​មើល​ទីក្រុង និង​ប៉ម​ដែល​ពួក​មនុស្សលោក​បាន​សង់


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​និយាយ​នឹង​នាង​ទៀត​ថា​៖ “មើល៍! នាង​មានផ្ទៃពោះ ហើយ​នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​។ នាង​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា អ៊ីសម៉ាអែល ដ្បិត​ព្រះយេហូវ៉ា​បាន​ឮ​អំពី​ទុក្ខវេទនា​របស់នាង​ហើយ​។


នោះ​ហាការ​ក៏​ហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដែល​មានបន្ទូល​នឹង​នាង ថា​៖ “ព្រះអង្គ​ជា​ព្រះ​ដែល​ទត​ឃើញ” ដ្បិត​នាង​បាន​និយាយថា​៖ “សូម្បីតែ​នៅ​ទីនេះ ខ្ញុំ​បាន​ឃើញ​ព្រះអង្គដែល​ទត​ឃើញ​ខ្ញុំ​!”។


អ៊ីសាក​ក៏​ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយ​សួរថា​៖ “ចុះ​ម្នាក់ដែល​បរបាញ់​សត្វ​យកមក​ឲ្យ​ឪពុក​ជា​នរណា​? ឪពុក​បាន​ហូប​ទាំងអស់​មុនពេល​ឯង​មកដល់ ហើយ​ឪពុក​បាន​ឲ្យពរ​វា ដូច្នេះ​វា​នឹង​មានពរ​មែន”។


លេអា​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ដាក់ឈ្មោះ​កូននោះ​ថា រូបេន ដ្បិត​នាង​និយាយថា​៖ “ព្រះយេហូវ៉ា​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ​ហើយ​។ ឥឡូវនេះ ប្ដី​របស់ខ្ញុំ​នឹង​ស្រឡាញ់​ខ្ញុំ​មិនខាន”។


ទូតសួគ៌​ក៏​និយាយថា​: ‘ចូរ​ងើបភ្នែកឡើង មើល​ទៅ​អស់ទាំង​ពពែឈ្មោល​ដែល​កំពុង​ពាក់គ្នា​ជាមួយ​សត្វញី​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរអុជៗ​ចុះ​។ ដ្បិត​យើង​បាន​ឃើញ​ការទាំងអស់​ដែល​ឡាបាន់​បាន​ធ្វើ​ដល់​អ្នក​ហើយ​។


ប៉ុន្តែ​នៅ​យប់​នោះ ព្រះ​យាង​មក​ជួប​ឡាបាន់​ជា​ជនជាតិអើរ៉ាម​ក្នុង​យល់សប្តិ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី”។


យើង​មាន​សមត្ថភាព​ក្នុង​កណ្ដាប់ដៃ​របស់យើង​ដើម្បី​ធ្វើទុក្ខ​ឯង ប៉ុន្តែ​យប់មិញ ព្រះ​របស់​ឪពុក​ឯង​មានបន្ទូល​នឹង​យើង​ថា​: ‘ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី’។


ហើយ​និយាយ​នឹង​ពួកនាង​ថា​៖ “បង​បាន​សង្កេត​ទឹកមុខ​ឪពុក​ពួកអូន​ឃើញ​ថា គាត់​មិន​ដូច​ពីមុន​ចំពោះ​បង​ទេ ប៉ុន្តែ​ព្រះ​របស់​ឪពុក​បង​បាន​គង់នៅ​ជាមួយ​បង​។


សូមឲ្យ​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​ណាឃរ គឺ​ព្រះ​របស់​ឪពុក​ពួកគាត់ ជំនុំជម្រះ​រវាង​ពួកយើង​ចុះ”។ ដូច្នេះ យ៉ាកុប​ក៏​ស្បថ​ដោយ​អាង​ព្រះដែល​អ៊ីសាក​ឪពុក​របស់គាត់​កោតខ្លាច​។


បន្ទាប់មក យ៉ាកុប​ទូលថា​៖ “ឱ​ព្រះយេហូវ៉ា​ដែល​មានបន្ទូល​នឹង​ទូលបង្គំ​ថា​: ‘ចូរ​ត្រឡប់​ទៅ​ស្រុក​របស់អ្នក និង​សាច់ញាតិ​របស់អ្នក​វិញ នោះ​យើង​នឹង​ប្រព្រឹត្តល្អ​ដល់​អ្នក’ គឺ​ព្រះ​នៃ​អ័ប្រាហាំ​ដូនតា​របស់ទូលបង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់ទូលបង្គំ​អើយ


យើង​នាំគ្នា​ក្រោកឡើង​ទៅ​បេត-អែល ហើយ​នៅ​ទីនោះ​។ ខ្ញុំ​នឹង​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​តប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ខ្ញុំ ហើយ​បាន​គង់នៅ​ជាមួយ​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​បាន​ធ្វើដំណើរ”។


អ៊ីស្រាអែល​ក៏​ចេញដំណើរ​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ទៅ​ដល់​បៀរ-សេបា រួច​គាត់​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់គាត់​។


ទូលបង្គំ​នឹង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ទូលបង្គំ ហើយ​ជ្រាប​អំពី​ទុក្ខលំបាក​ទាំងឡាយ​នៃ​ព្រលឹង​របស់ទូលបង្គំ​។


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​អ្នករាល់គ្នា​ចាត់ទុកជាវិសុទ្ធ​។ គឺ​ព្រះអង្គ​ជា​ទីភ័យខ្លាច​របស់អ្នករាល់គ្នា ហើយ​គឺ​ព្រះអង្គ​ជាទីតក់ស្លុត​របស់អ្នករាល់គ្នា​ដែរ​។


ព្រះ​នៃ​ដូនតា​របស់ទូលបង្គំ​អើយ ទូលបង្គំ​សូម​អរព្រះគុណ ហើយ​សរសើរតម្កើង​ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ប្រទាន​ប្រាជ្ញា និង​អំណាច​ដល់​ទូលបង្គំ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ​ដឹង​អ្វីដែល​យើងខ្ញុំ​បាន​សុំ​ពី​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​បាន​ឲ្យ​យើងខ្ញុំ​ដឹង​ដំណើររឿង​របស់​ស្ដេច”។


សូម្បីតែ​មីកែល​មហាទូតសួគ៌​ក៏​មិន​ហ៊ាន​ផ្ដន្ទាទោស​ដោយ​ពាក្យប្រមាថ​ឡើយ កាល​បាន​ប្រកែក​ជាមួយ​មារ ពេល​ជជែកវែកញែក​អំពី​សព​របស់​ម៉ូសេ គឺ​គ្រាន់តែ​និយាយថា​៖ “សូមឲ្យ​ព្រះអម្ចាស់​ស្ដីបន្ទោស​ឯង​!”


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម