ទំនុកតម្កើង 127 - ព្រះគម្ពីរខ្មែរសាកលព្រះពររបស់ព្រះអម្ចាស់ បទតម្កើង របស់សាឡូម៉ូន ជាចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលសាងសង់ផ្ទះ នោះពួកអ្នកសាងសង់ គឺប្រឹងប្រែងធ្វើការជាឥតប្រយោជន៍; ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលការពារទីក្រុង នោះអ្នកការពារ គឺចាំយាមជាឥតប្រយោជន៍ដែរ។ 2 ការដែលក្រោកឡើងពីព្រលឹម ការដែលក្រចូលគេង ការដែលហូបនំប៉័ងនៃការនឿយហត់ ជាការឥតប្រយោជន៍សម្រាប់អ្នករាល់គ្នា; ជាការពិត ព្រះអង្គប្រទានដំណេកដល់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 3 មើល៍! កូនៗជាមរតកពីព្រះយេហូវ៉ា ហើយផលពីផ្ទៃជារង្វាន់! 4 ដូចដែលព្រួញនៅក្នុងដៃរបស់មនុស្សខ្លាំងពូកែជាយ៉ាងណា កូនៗដែលកើតមកកាលឪពុកនៅក្មេងក៏ជាយ៉ាងនោះដែរ។ 5 មានពរហើយ មនុស្សដែលបំពង់ព្រួញរបស់ខ្លួនពេញដោយព្រួញ! កាលណាគេនិយាយជាមួយសត្រូវនៅឯទ្វារក្រុង គេនឹងមិនអាម៉ាស់មុខឡើយ៕ |