ជាទូតដែលប្រោសលោះយើងពីអស់ទាំងការអាក្រក់ ប្រទានពរក្មេងប្រុសទាំងនេះ។ សូមឲ្យពួកគេត្រូវបានហៅតាមឈ្មោះរបស់យើង និងឈ្មោះរបស់ដូនតាយើង គឺអ័ប្រាហាំ និងអ៊ីសាក; សូមឲ្យពួកគេកើនឡើងយ៉ាងច្រើននៅលើផ្ទៃផែនដី”។
ទំនុកតម្កើង 103:4 - ព្រះគម្ពីរខ្មែរសាកល ការដែលព្រះអង្គប្រោសលោះជីវិតរបស់អ្នកពីរណ្ដៅមរណៈ ការដែលព្រះអង្គបំពាក់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីមេត្តាជាមកុដលើអ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា បំពាក់ជាមកុដដល់ឯង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ ព្រះអង្គតែងសម្តែងព្រះហឫទ័យមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកសេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា បំពាក់ជាមកុដឲ្យឯងវិញ អាល់គីតាប ទ្រង់បានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ ទ្រង់តែងសំដែងចិត្តមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌ |
ជាទូតដែលប្រោសលោះយើងពីអស់ទាំងការអាក្រក់ ប្រទានពរក្មេងប្រុសទាំងនេះ។ សូមឲ្យពួកគេត្រូវបានហៅតាមឈ្មោះរបស់យើង និងឈ្មោះរបស់ដូនតាយើង គឺអ័ប្រាហាំ និងអ៊ីសាក; សូមឲ្យពួកគេកើនឡើងយ៉ាងច្រើននៅលើផ្ទៃផែនដី”។
ដូចដែលទិសខាងកើតឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏យកការបំពានរបស់យើងចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ជាការពិត ព្រះអង្គយាងមកទទួលព្រះរាជាដោយព្រះពរដ៏ល្អ ទាំងបំពាក់មកុដមាសសុទ្ធលើព្រះសិររបស់ព្រះរាជាផង។
ព្រះយេហូវ៉ាទ្រង់ប្រោសលោះព្រលឹងរបស់បាវបម្រើព្រះអង្គ; អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នឹងមិនត្រូវទទួលទោសឡើយ៕
ព្រះយេហូវ៉ាអើយ ដ្បិតព្រះអង្គតែងតែប្រទានពរមនុស្សសុចរិត ព្រះអង្គហ៊ុមព័ទ្ធពួកគេដោយសេចក្ដីសន្ដោសដូចជាខែល៕
ដ្បិតព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីសេចក្ដីស្លាប់ មិនឲ្យជើងទូលបង្គំជំពប់ឡើយ គឺដើម្បីឲ្យដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត!៕
ព្រះអង្គយកសេចក្ដីល្អរបស់ព្រះអង្គបំពាក់ជាមកុដលើឆ្នាំអាយុ ហើយគន្លងរបស់ព្រះអង្គស្រក់ដោយសេចក្ដីបរិបូរ
នៅពេលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ បបូរមាត់របស់ទូលបង្គំនឹងស្រែកហ៊ោសប្បាយ; ព្រលឹងរបស់ទូលបង្គំដែលព្រះអង្គបានប្រោសលោះ ក៏នឹងស្រែកហ៊ោសប្បាយដែរ។
ព្រះអង្គបានធ្វើឲ្យគេទាបជាងព្រះតែបន្តិចទេ; ព្រះអង្គបានយកសិរីរុងរឿង និងអានុភាព បំពាក់ជាមកុដលើគេ។
មើល៍! ដែលទូលបង្គំមានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺសម្រាប់ជាសេចក្ដីសុខសាន្ត; គឺព្រះអង្គហើយ ដែលសំចៃទុកព្រលឹងរបស់ទូលបង្គំ ពីរណ្ដៅនៃសេចក្ដីវិនាសដោយសេចក្ដីស្រឡាញ់ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងបាបរបស់ទូលបង្គំទៅក្រោយព្រះអង្គ។
យើងបានលាក់មុខរបស់យើងពីអ្នកមួយរយៈដោយកំហឹងដ៏ហូរហៀរ ប៉ុន្តែយើងនឹងអាណិតមេត្តាអ្នកដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏អស់កល្បជានិច្ចវិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះរបស់អ្នក មានបន្ទូលដូច្នេះហើយ។
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
ធ្វើដូច្នេះ កាលណាមេអ្នកគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដនៃសិរីរុងរឿងដែលមិនចេះរលាយបាត់។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ