Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 5:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះយេហូវ៉ា​អើយ ដ្បិត​ព្រះអង្គ​តែងតែ​ប្រទានពរ​មនុស្ស​សុចរិត ព្រះអង្គ​ហ៊ុមព័ទ្ធ​ពួកគេ​ដោយ​សេចក្ដីសន្ដោស​ដូចជា​ខែល​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ប្រទាន​ពរ​មនុស្ស​សុចរិត ព្រះ‌អង្គ​គ្រប​បាំង​អ្នក​ទាំង​នោះ​ជុំ‌វិញ ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិត ទ្រង់​នឹង​បាំង​អ្នក​ទាំង​នោះ​នៅ​ជុំវិញ ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 5:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាលេលូយ៉ា​! មានពរ​ហើយ មនុស្ស​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ពេញចិត្ត​យ៉ាងខ្លាំង​នឹង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​!


ព្រះយេហូវ៉ា​នឹង​ប្រទានពរ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ទាំង​អ្នកតូច ទាំង​អ្នកធំ​។


ន៏ សំឡេង​នៃ​ការហ៊ោសប្បាយ និង​ជ័យជម្នះ នៅក្នុង​រោង​របស់​មនុស្ស​សុចរិត​: “ព្រះហស្តស្ដាំ​របស់​ព្រះយេហូវ៉ា​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​!


សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង ដូចដែល​ព្រះអង្គបានធ្វើ​រាល់ដង​ដល់​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​ប្រទាន​កម្លាំង​ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះយេហូវ៉ា​ប្រទានពរ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ជា​សេចក្ដីសុខសាន្ត​៕


ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ គឺ​ព្រះអង្គ​ហើយ ជា​ខែល​បាំង​ជុំវិញ​ទូលបង្គំ ជា​សិរីរុងរឿង​របស់ទូលបង្គំ និង​ជា​អ្នកដែល​លើក​ក្បាល​ទូលបង្គំ​ឡើង​។


សេចក្ដីសង្គ្រោះ​ជារបស់​ព្រះយេហូវ៉ា​! សូមឲ្យ​ព្រះពរ​របស់ព្រះអង្គ មាន​លើ​ប្រជារាស្ត្រ​របស់ព្រះអង្គ​៕ សេឡា


ទុក្ខសោក​របស់​មនុស្ស​អាក្រក់​មាន​ច្រើន ប៉ុន្តែ​ចំពោះ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នឹង​ព័ទ្ធជុំវិញ​គេ​។


ព្រះអង្គ​ជា​ទីលាក់កំបាំង​សម្រាប់​ទូលបង្គំ ព្រះអង្គ​រក្សា​ទូលបង្គំ​ឲ្យរួចពី​ទុក្ខវេទនា ហើយ​ព័ទ្ធជុំវិញ​ទូលបង្គំ​ដោយ​ចម្រៀង​នៃ​ការ​រំដោះ​។ សេឡា


ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ចូរ​លើកតម្កើង​ព្រះអង្គដែល​ជិះ​លើ​ពពក​; ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា​; ចូរ​លោតកញ្ឆេង​នៅចំពោះ​ព្រះអង្គ​ចុះ​!


ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ ជា​ព្រះអាទិត្យ និង​ជា​ខែល​; ព្រះយេហូវ៉ា​ប្រទាន​ព្រះគុណ និង​សិរីរុងរឿង ព្រះអង្គ​មិន​បង្ខាំងទុក​សេចក្ដី​ល្អ​ពី​អ្នកដែល​ដើរ​ដោយ​គ្រប់លក្ខណ៍​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម