Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:16 - ព្រះគម្ពីរខ្មែរសាកល

16 ជា​ទូត​ដែល​ប្រោសលោះ​យើង​ពី​អស់ទាំង​ការ​អាក្រក់ ប្រទានពរ​ក្មេងប្រុស​ទាំងនេះ​។ សូមឲ្យ​ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់យើង និង​ឈ្មោះ​របស់​ដូនតា​យើង គឺ​អ័ប្រាហាំ និង​អ៊ីសាក​; សូមឲ្យ​ពួកគេ​កើនឡើង​យ៉ាងច្រើន​នៅលើ​ផ្ទៃ​ផែនដី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ជា​ទេវតា​ដែល​បានរំដោះ ឲ្យ​ពុក​រួច​ពី​គ្រប់​សេចក្ដី​អាក្រក់ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ក្មេង​ទាំង​ពីរ​នេះ ហើយ​ឲ្យ​គេ​បាន​រក្សា​ឈ្មោះ​ពុក ឈ្មោះ​រប​ស់​លោក​អ័ប្រា‌ហាំ និង​លោក​អ៊ីសាក​ជា​ជីតា​របស់​គេ សូម​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ចម្រើន​ឡើង មាន​គ្នា​សន្ធឹក​នៅ​លើ​ផែន‌ដី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 សូម​ទេវតា ដែល​បាន​រំដោះ​ពុក​ឲ្យ​រួច​ផុត ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ! សូម​ឲ្យ​គេ​រំឭក​ឈ្មោះ​ពុក ឈ្មោះ​របស់​លោក​អប្រាហាំ​ជា​ជីតា និង​ឈ្មោះ​របស់​លោក​អ៊ីសាក​ជា​ឪពុក​របស់​ពុក តាម​រយៈ​កូន​ទាំង​ពីរ។ សូម​ឲ្យ​កូន​ទាំង​ពីរ​មាន​កូន​ចៅ ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គឺ​ជា​ទេវតា ដែល​បាន​ជួយ​ឲ្យ​អញ​រួច ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ សូម​ទ្រង់​ប្រទាន​ពរ​ដល់​ក្មេង​ទាំង​២​នេះ ហើយ​ឲ្យ​វា​បាន​ហៅ​តាម​ឈ្មោះ​អញ តាម​ឈ្មោះ​អ័ប្រា‌ហាំ​ជា​ជីតា នឹង​អ៊ីសាក​ជា​ឪពុក​អញ សូម​ឲ្យ​វា​បាន​ចំរើន​ឡើង មាន​គ្នា​សន្ធឹក​នៅ​លើ​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

16 សូម​ម៉ាឡា‌អ៊ីកាត់ ដែល​បាន​រំដោះ​ពុក​ឲ្យ​រួច​ផុត ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ! សូម​ឲ្យ​គេ​រំលឹក​ឈ្មោះ​ពុក ឈ្មោះ​របស់​អ៊ីព្រហ៊ីម​ជា​ជីតា និង ឈ្មោះ​របស់​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​ពុក តាម​រយៈ​កូន​ទាំង​ពីរ។ សូម​ឲ្យ​កូន​ទាំង​ពីរ​មាន​កូន​ចៅ ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:16
46 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។ គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ហៅ​អ័ប្រាហាំ​ម្ដងទៀត​ពី​លើមេឃ​មក


បុរសនោះ​ក៏​និយាយថា​៖ “ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅថា​អ៊ីស្រាអែល​វិញ ពីព្រោះ​អ្នក​បាន​តយុទ្ធ​នឹង​ព្រះ ហើយ​នឹង​មនុស្ស ក៏​ឈ្នះ​ផង”។


ព្រះអង្គ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ គឺ​ព្រះ​នៃ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​នឹង​ចុះទៅ​អេហ្ស៊ីប​ឡើយ ដ្បិត​យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​នៅ​ទីនោះ​។


ឥឡូវនេះ កូនប្រុស​ទាំង​ពីរ​របស់ឯង​ដែល​កើតមក​ដល់​ឯង​នៅ​ដែនដី​អេហ្ស៊ីប មុន​យើង​មក​ជួប​ឯង​នៅ​អេហ្ស៊ីប​នោះ ពួកគេ​ជារបស់​យើង​វិញ​។ អេប្រាអិម និង​ម៉ាណាសេ​ជា​របស់​យើង ដូច​រូបេន និង​ស៊ីម្មាន​ដែរ​។


យ៉ូសែប​ជា​មែកឈើ​ដ៏​សម្បូរផលផ្លែ ជា​មែកឈើ​សម្បូរផលផ្លែ​នៅក្បែរ​ប្រភពទឹក​; មែក​វា​នឹង​វាររំលង​កំពែង​។


ព្រះយេហូវ៉ា​នឹង​រក្សា​អ្នក​ពី​គ្រប់ទាំង​មហន្តរាយ ព្រះអង្គ​នឹង​រក្សា​ព្រលឹង​របស់អ្នក​។


ព្រលឹង​របស់ខ្ញុំ​នឹង​អួត​អំពី​ព្រះយេហូវ៉ា​; សូមឲ្យ​មនុស្ស​តូចទាប​បាន​ឮ ហើយ​អរសប្បាយ​ដែរ​។


ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​; អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នឹង​មិន​ត្រូវ​ទទួលទោស​ឡើយ​៕


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បោះទ័ព​ជុំវិញ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួកគេ​។


ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះយេហូវ៉ា​ទ្រង់​ល្អ​! មានពរ​ហើយ មនុស្ស​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!


ព្រះប្រោសលោះ​របស់ពួកយើង ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ដែល​នឹង​រៀបចំ​ផ្លូវ​នៅមុខ​យើង​។ ព្រះអម្ចាស់​ដែល​អ្នករាល់គ្នា​ស្វែងរក នឹង​យាង​ចូលមក​ក្នុង​ព្រះវិហារ​របស់ព្រះអង្គ​ក្នុងមួយរំពេច​។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី​ដែល​អ្នករាល់គ្នា​ចង់បាន​នោះ មើល៍! កំពុង​យាង​មក​ហើយ”។


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


ទូលបង្គំ​ទូល​អង្វរ​មិនមែន​ដើម្បីឲ្យ​ព្រះអង្គ​យក​ពួកគេ​ចេញ​ពី​ពិភពលោក​ទេ គឺ​ដើម្បីឲ្យ​ព្រះអង្គ​ការពារ​ពួកគេ​ពី​មេអាក្រក់​វិញ​។


ដើម្បីឲ្យ​មនុស្ស​ដែល​នៅសល់ គឺ​អស់ទាំង​សាសន៍ដទៃ​ដែល​ត្រូវបាន​ហៅ​តាម​នាម​របស់យើង បាន​ស្វែងរក​ព្រះអម្ចាស់​។


មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផលដំបូង​របស់​ព្រះវិញ្ញាណ ក៏​ថ្ងូរ​នៅក្នុង​ខ្លួន​ដែរ ដោយ​ទន្ទឹងរង់ចាំ​ភាពជាកូន គឺ​ការប្រោសលោះ​នៃ​រូបកាយ​របស់យើង​។


ហើយ​បាន​ផឹក​គ្រឿងផឹក​ខាងវិញ្ញាណ​ដូចគ្នា ដ្បិត​ពួកគាត់​បាន​ផឹក​ពី​ថ្មដា​ខាងវិញ្ញាណ​ដែល​មកតាម​ពួកគាត់ ហើយ​ថ្មដា​នោះ​គឺ​ព្រះ​គ្រីស្ទ​។


កុំឲ្យ​យើង​ល្បងល​ព្រះ​គ្រីស្ទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ល្បងល​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​សត្វពស់​បំផ្លាញជីវិត​។


ព្រះអម្ចាស់​នឹង​ស្រោចស្រង់​ខ្ញុំ​ពី​ការ​អាក្រក់​គ្រប់យ៉ាង ហើយ​នឹង​សង្គ្រោះ​ខ្ញុំ​ទៅក្នុង​អាណាចក្រ​នៃមេឃ​របស់​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


ដោយសារតែ​ជំនឿ យ៉ាកុប​បាន​ឲ្យពរ​កូនប្រុស​ទាំងពីរ​របស់​យ៉ូសែប កាល​លោក​ជិត​ស្លាប់ ហើយថ្វាយបង្គំ​ព្រះ ដោយច្រត់​លើ​ចុង​ឈើច្រត់​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម