Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 71:23 - ព្រះគម្ពីរខ្មែរសាកល

23 នៅពេល​ទូលបង្គំ​ច្រៀងសរសើរតម្កើង​ព្រះអង្គ បបូរមាត់​របស់ទូលបង្គំ​នឹង​ស្រែកហ៊ោសប្បាយ​; ព្រលឹង​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រោសលោះ ក៏​នឹង​ស្រែកហ៊ោសប្បាយ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 កាល​ទូល‌បង្គំ​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ បបូរ​មាត់​ទូល‌បង្គំស្រែកហ៊ោ​ដោយ​អំណរ ហើយ​ព្រលឹង​ទូល‌បង្គំ​ដែល​ព្រះ‌អង្គ​បាន​លោះ ក៏បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ទូលបង្គំ​នឹង​ច្រៀង​តម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ ទូលបង្គំ​នឹង​ច្រៀង​អស់​ពី​ចិត្ត ព្រោះ​ព្រះអង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កាល​ណា​ទូលបង្គំ​ច្រៀង​សរសើរ​ដល់​ទ្រង់ នោះ​បបូរ​មាត់​នៃ​ទូលបង្គំ​នឹង​បន្លឺ​ឡើង​ដោយ​អំណរ ព្រម​ទាំង​ព្រលឹង​នៃ​ទូលបង្គំ​ដែល​ទ្រង់​បាន​លោះ​នោះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ខ្ញុំ​នឹង​ច្រៀង​តម្កើង​ទ្រង់ ខ្ញុំ​នឹង​បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង​អស់​ពី​ចិត្ត ព្រោះ​ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 71:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ទូត​ដែល​ប្រោសលោះ​យើង​ពី​អស់ទាំង​ការ​អាក្រក់ ប្រទានពរ​ក្មេងប្រុស​ទាំងនេះ​។ សូមឲ្យ​ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់យើង និង​ឈ្មោះ​របស់​ដូនតា​យើង គឺ​អ័ប្រាហាំ និង​អ៊ីសាក​; សូមឲ្យ​ពួកគេ​កើនឡើង​យ៉ាងច្រើន​នៅលើ​ផ្ទៃ​ផែនដី”។


ការដែល​ព្រះអង្គ​ប្រោសលោះ​ជីវិត​របស់អ្នក​ពី​រណ្ដៅមរណៈ ការដែល​ព្រះអង្គ​បំពាក់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីមេត្តា​ជាមកុដ​លើ​អ្នក


ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​; អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នឹង​មិន​ត្រូវ​ទទួលទោស​ឡើយ​៕


ព្រលឹង​របស់ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​បាន​ឆ្អែត​ដោយ​ខួរឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ដោយ​បបូរមាត់​នៃ​សេចក្ដីរីករាយ​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម