Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 34:22 - ព្រះគម្ពីរខ្មែរសាកល

22 ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​; អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នឹង​មិន​ត្រូវ​ទទួលទោស​ឡើយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះ‌យេហូវ៉ា​លោះ​ជីវិត ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ក្នុង​ចំណោម​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​ទោស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌អម្ចាស់​សង្គ្រោះ​ជីវិត​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ តែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ព្រះ‌យេហូវ៉ា​ទ្រង់​លោះ​ព្រលឹង​នៃ​អស់​អ្នក​ដែល​គោរព ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​ក្នុង​ពួក​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ទោស​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 អុលឡោះ‌តាអាឡា​សង្គ្រោះ​ជីវិត​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ទ្រង់ តែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 34:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ទូត​ដែល​ប្រោសលោះ​យើង​ពី​អស់ទាំង​ការ​អាក្រក់ ប្រទានពរ​ក្មេងប្រុស​ទាំងនេះ​។ សូមឲ្យ​ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់យើង និង​ឈ្មោះ​របស់​ដូនតា​យើង គឺ​អ័ប្រាហាំ និង​អ៊ីសាក​; សូមឲ្យ​ពួកគេ​កើនឡើង​យ៉ាងច្រើន​នៅលើ​ផ្ទៃ​ផែនដី”។


ការដែល​ព្រះអង្គ​ប្រោសលោះ​ជីវិត​របស់អ្នក​ពី​រណ្ដៅមរណៈ ការដែល​ព្រះអង្គ​បំពាក់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីមេត្តា​ជាមកុដ​លើ​អ្នក


ព្រះអង្គ​នឹង​ប្រោសលោះ​អ៊ីស្រាអែល​ពី​អស់ទាំង​សេចក្ដីទុច្ចរិត​របស់ពួកគេ​៕


ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់ទូលបង្គំ​ទៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​សេចក្ដីពិតត្រង់​អើយ ព្រះអង្គ​បាន​ប្រោសលោះ​ទូលបង្គំ​ហើយ​!


មនុស្ស​អាក្រក់​ប៉ងធ្វើអាក្រក់​ទាស់នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​អ្នកនោះ​ផង​។


ប៉ុន្តែ​ដាវ​របស់ពួកគេ​នឹង​ចាក់ទម្លុះ​បេះដូង​ខ្លួនគេ ហើយ​ធ្នូ​របស់ពួកគេ​ក៏​នឹង​ត្រូវបាន​បំបាក់​ដែរ​។


នៅពេល​ទូលបង្គំ​ច្រៀងសរសើរតម្កើង​ព្រះអង្គ បបូរមាត់​របស់ទូលបង្គំ​នឹង​ស្រែកហ៊ោសប្បាយ​; ព្រលឹង​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រោសលោះ ក៏​នឹង​ស្រែកហ៊ោសប្បាយ​ដែរ​។


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម