រូបកាយរបស់ទូលបង្គំញ័ររន្ធត់ ដោយសារតែការកោតខ្លាចចំពោះព្រះអង្គ ហើយទូលបង្គំភ័យខ្លាចចំពោះច្បាប់របស់ព្រះអង្គ។
ដានីយ៉ែល 6:26 - ព្រះគម្ពីរខ្មែរសាកល យើងបានចេញសេចក្ដីបង្គាប់ថា នៅក្រោមអស់ទាំងអំណាចគ្រប់គ្រងនៃអាណាចក្ររបស់យើង មនុស្សទាំងឡាយត្រូវតែញ័ររន្ធត់ ហើយកោតខ្លាចនៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដ៏មានព្រះជន្មរស់ ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត អាណាចក្ររបស់ព្រះអង្គនឹងមិនត្រូវបានបំផ្លាញឡើយ រាជ្យអំណាចរបស់ព្រះអង្គនៅរហូតដល់ចុងបំផុត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងចេញបញ្ជាឲ្យមនុស្សទាំងឡាយដែលរស់នៅពាសពេញក្នុងអាណាចក្ររបស់យើងទាំងមូល ឲ្យញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មរស់ ក៏នៅស្ថិតស្ថេរអស់កល្បជានិច្ច រាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ នៅដរាបគ្មានទីបញ្ចប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងចេញបង្គាប់ឲ្យមនុស្សទាំងឡាយ នៅពេញក្នុងអាណាចក្ររបស់យើង បានញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះនៃដានីយ៉ែល ដ្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ស្ថិតស្ថេរនៅអស់កល្បរៀងតទៅ រាជ្យទ្រង់នឹងមិនត្រូវបំផ្លាញឡើយ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងនៅជាប់ដរាបដល់ចុងបំផុត អាល់គីតាប យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទូទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់ដានីយ៉ែល ដ្បិតទ្រង់ជាម្ចាស់ដែលនៅអស់កល្ប ហើយទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច។ រាជ្យរបស់ទ្រង់មិនសាបសូន្យឡើយ ទ្រង់គ្រងរាជ្យរហូតតរៀងទៅ។ |
រូបកាយរបស់ទូលបង្គំញ័ររន្ធត់ ដោយសារតែការកោតខ្លាចចំពោះព្រះអង្គ ហើយទូលបង្គំភ័យខ្លាចចំពោះច្បាប់របស់ព្រះអង្គ។
ព្រះយេហូវ៉ានឹងគ្រងរាជ្យជារៀងរហូត! ស៊ីយ៉ូនអើយ ព្រះរបស់នាងគ្រងរាជ្យពីជំនាន់មួយទៅជំនាន់មួយ! ហាលេលូយ៉ា!៕
ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះ គឺព្រះដ៏មានព្រះជន្មរស់។ តើពេលណាទូលបង្គំទៅជួបព្រះភក្ត្ររបស់ព្រះបាន?
ដ្បិតដៃរបស់យើងបានបង្កើតរបស់សព្វសារពើទាំងនេះ នោះរបស់សព្វសារពើទាំងនេះក៏កើតមាន”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ “ប៉ុន្តែមនុស្សបែបនេះវិញ ដែលយើងយកចិត្តទុកដាក់ គឺអ្នកដែលរាបទាប ហើយមានវិប្បដិសារីខាងឯវិញ្ញាណ ព្រមទាំងញាប់ញ័រចំពោះពាក្យរបស់យើង។
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
ដោយហេតុនេះ យើងចេញសេចក្ដីបង្គាប់ថា អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ដែលនិយាយពាក្យប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក ដ្បិតគ្មានព្រះដទៃណាដែលអាចសង្គ្រោះដូច្នេះបានឡើយ”។
ទីសម្គាល់របស់ព្រះអង្គធំយ៉ាងណាហ្ន៎! ការអស្ចារ្យរបស់ព្រះអង្គខ្លាំងយ៉ាងណាហ្ន៎! អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប រាជ្យអំណាចរបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ។
លុះផុតថ្ងៃទាំងនោះ យើង នេប៊ូក្នេសា បានងើបភ្នែកឡើងទៅលើមេឃ នោះវិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយយើងបានថ្វាយពរព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរតម្កើង ហើយថ្វាយសិរីរុងរឿងដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បផង ដ្បិតរាជ្យអំណាចរបស់ព្រះអង្គជារាជ្យអំណាចដ៏អស់កល្ប ហើយអាណាចក្ររបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ!
កាលទ្រង់យាងចូលទៅជិតរូងនោះ ទ្រង់ស្រែកហៅដានីយ៉ែលដោយសំឡេងយ៉ាងសោកសៅ។ ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “ដានីយ៉ែលអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់អើយ តើព្រះរបស់អ្នក ដែលអ្នកគោរពបម្រើជានិច្ចនោះ បានរំដោះអ្នកពីតោបានឬទេ?”។
អំណាចគ្រងរាជ្យ សិរីរុងរឿង និងអាណាចក្រត្រូវបានប្រទានដល់លោក ដើម្បីឲ្យអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានបម្រើលោក អំណាចគ្រងរាជ្យរបស់លោកជាអំណាចគ្រងរាជ្យដ៏អស់កល្ប ដែលមិនផុតទៅឡើយ ហើយអាណាចក្ររបស់លោកជាអាណាចក្រដែលបំផ្លាញមិនបានឡើយ”។
នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។
ដ្បិតយើងជាយេហូវ៉ា យើងមិនប្រែប្រួលទេ ដូច្នេះកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនវិនាសឡើយ”។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
ព្រះអង្គនឹងសោយរាជ្យលើពូជពង្សរបស់យ៉ាកុបជារៀងរហូត ហើយអាណាចក្ររបស់ព្រះអង្គនឹងគ្មានទីបញ្ចប់ឡើយ”។
ផ្ទុយទៅវិញ ខ្ញុំសូមបញ្ជាក់ដល់អ្នករាល់គ្នាថាគួរតែខ្លាចអ្នកណា គឺត្រូវខ្លាចព្រះអង្គដែលក្រោយពីសម្លាប់ហើយ មានសិទ្ធិអំណាចបោះទៅក្នុងស្ថាននរក។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរខ្លាចព្រះអង្គនេះចុះ។
ហើយក៏មិនត្រូវបីបាច់ថែរក្សាដោយដៃរបស់មនុស្ស ហាក់ដូចជាព្រះអង្គខ្វះអ្វីនោះដែរ ដ្បិតគឺព្រះអង្គទេតើ ដែលប្រទានជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់គ្នា។
ត្រង់កន្លែងដែលបានប្រាប់ទៅពួកគេថា: ‘អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ’ នៅកន្លែងនោះឯង ពួកគេនឹងត្រូវបានហៅថា ‘កូនៗរបស់ព្រះដ៏មានព្រះជន្មរស់’ ”។
តាមពិត ពួកគេផ្ទាល់បានរៀបរាប់ប្រាប់អំពីរបៀបដែលយើងចូលទៅដល់អ្នករាល់គ្នា និងរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបបដិមាករមករកព្រះវិញ ដើម្បីបម្រើព្រះពិតដ៏មានព្រះជន្មរស់
គ្រប់ទាំងជំនូនដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីខាងលើ គឺចុះមកពីព្រះបិតានៃពន្លឺ; ចំពោះព្រះអង្គគ្មានការផ្លាស់ប្ដូរ ឬស្រមោលនៃការប្រែប្រួលឡើយ។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
ពួកចាស់ទុំទាំងម្ភៃបួននាក់ក៏នឹងក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងបោះមកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖
នោះសត្វមានជីវិតទាំងបួន ក៏ពោលថា៖ “អាម៉ែន!” រួចពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ៕