Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:29 - ព្រះគម្ពីរខ្មែរសាកល

29 ដោយហេតុនេះ យើង​ចេញ​សេចក្ដីបង្គាប់​ថា អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា ដែល​និយាយ​ពាក្យប្រមាថ​ទាស់នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ នឹង​ត្រូវបាន​កាប់​ជា​ដុំ​ៗ ហើយ​ផ្ទះ​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​គំនរលាមក ដ្បិត​គ្មាន​ព្រះ​ដទៃ​ណា​ដែល​អាច​សង្គ្រោះ​ដូច្នេះ​បាន​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ យើង​ចេញ​‌រាជ​បញ្ជា​ដូច​តទៅ៖ ប្រជា‌ជន​ទាំង‌ឡាយណា ជាតិ​សាសន៍​ណា ហើយ​និយាយ​ភាសា​ណា​ក៏​ដោយ ហ៊ាន​និយាយ​ប្រមាថ​ទាស់​នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នោះ​នឹង​ត្រូវ​កាប់​ដាច់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​ឲ្យ​រួច​បែប​ដូច្នេះ​បាន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់ ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​និយាយ​ប្រមាថ​ព្រះ​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​ព្រះអង្គ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដូច្នេះ យើង​ចេញ​ព្រះ‌រាជ​បំរាម​ដល់​បណ្តាជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​ថា បើ​អ្នក​ណា​និយាយ​បង្ខុស​ពី​ព្រះ​នៃ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ នោះ​នឹង​ត្រូវ​កាប់​ដាច់​ជា​ដុំៗ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ទុក​ជា​ទី​បន្ទោ‌បង់​លាមក ពី​ព្រោះ​គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​អាច​នឹង​ជួយ ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់ ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​និយាយ​ប្រមាថ​អុលឡោះ​ជា​ម្ចាស់​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​អុលឡោះ​ទេ»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:29
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីសង្គ្រោះ​ជារបស់​ព្រះយេហូវ៉ា​! សូមឲ្យ​ព្រះពរ​របស់ព្រះអង្គ មាន​លើ​ប្រជារាស្ត្រ​របស់ព្រះអង្គ​៕ សេឡា


សូម្បីតែ​កំហឹង​របស់​មនុស្ស​ក៏​នឹង​ធ្វើឲ្យ​គេ​សរសើរតម្កើង​ព្រះអង្គ​; ព្រះអង្គ​នឹង​ក្រវាត់​អង្គទ្រង់​ដោយ​អ្នកដែលនៅសល់​ពី​កំហឹង​។


ស្ដេច​មានរាជឱង្ការ​នឹង​ពួកគេ ហើយ​ក្នុងចំណោម​ពួកគេ​ទាំងអស់​នោះ ទ្រង់​រកមិនឃើញ​អ្នកណា​ផ្ទឹមស្មើនឹង​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ឡើយ ដូច្នេះ​ពួកគេ​ក៏​បាន​បម្រើ​នៅចំពោះ​ស្ដេច​។


មេ​មហាតលិក​ក៏​ដាក់ឈ្មោះ​ឲ្យ​ពួកគេ គឺ​ដានីយ៉ែល លោក​ដាក់ឈ្មោះថា​បេលថិស្សាសារ​; ហាណានា លោក​ដាក់ឈ្មោះ​ថា​សាដ្រាក់​; មីសាអែល លោក​ដាក់ឈ្មោះ​ថា​មែសាក់​; អ័សារា លោក​ដាក់ឈ្មោះ​ថា​អ័បេឌនេកោ​។


បន្ទាប់មក ដានីយ៉ែល​បាន​ត្រឡប់ទៅ​ផ្ទះ​របស់ខ្លួន​វិញ ហើយ​ប្រាប់​ដំណើររឿង​នោះ​ដល់​ហាណានា មីសាអែល និង​អ័សារា ជា​មិត្តភក្ដិ​របស់គាត់​ឲ្យដឹង


ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ប្រាកដមែន ព្រះ​របស់ពួកអ្នក​ជា​ព្រះ​លើ​អស់ទាំង​ព្រះ ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ស្ដេច និង​ជា​អ្នកដែល​បើកសម្ដែង​អាថ៌កំបាំង ដ្បិត​អ្នក​អាច​បើកសម្ដែង​អាថ៌កំបាំង​នេះ​បាន​!”។


ដានីយ៉ែល​ទូល​សុំ​ដល់​ស្ដេច នោះ​ទ្រង់​ក៏​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ លើ​ការងារ​ក្នុង​ខេត្ត​បាប៊ីឡូន រីឯ​ដានីយ៉ែល​វិញ គាត់​នៅក្នុង​រាជវាំង​របស់​ស្ដេច​៕


ស្ដេច​ទ្រង់​តប​នឹង​ពួកខាល់ដេ​ទាំងនោះ​ថា​៖ “សេចក្ដីបង្គាប់​ដែល​ចេញពី​យើង គឺ​ដាច់ខាត​។ ប្រសិនបើ​អ្នករាល់គ្នា​មិន​ឲ្យ​យើង​ដឹង​យល់សប្តិ​នោះ និង​ការកាត់ស្រាយ​ទេ នោះ​អ្នករាល់គ្នា​នឹង​ត្រូវបាន​កាប់​ជា​ដុំ​ៗ ហើយ​ផ្ទះ​របស់អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​គំនរលាមក​។


មាន​ជនជាតិយូដា​ខ្លះ​ដែល​ព្រះករុណា​បាន​តាំង​លើ​ការងារ​ក្នុង​ខេត្ត​បាប៊ីឡូន គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​; ព្រះរាជា​អើយ មនុស្ស​ទាំងនេះ​មិន​បាន​អើពើ​នឹង​សេចក្ដីបង្គាប់​របស់ព្រះករុណា ហើយ​មិន​បាន​គោរពបម្រើ​ព្រះ​របស់ព្រះករុណា​ទេ ក៏​មិន​បាន​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះករុណា​បាន​ដំឡើង​នោះ​ដែរ”។


ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ប្រុងប្រៀប​ក្នុង​ពេល​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ ដើម្បី​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​ដែល​យើង​បាន​ធ្វើ​នេះ នោះមិនអីទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ថ្វាយបង្គំ​ទេ អ្នករាល់គ្នា​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​។ ចុះ​មាន​ព្រះ​ណា​ដែល​អាច​រំដោះ​អ្នករាល់គ្នា​ពី​កណ្ដាប់ដៃ​របស់យើង​បាន​?”។


បើសិនជា​យ៉ាងនោះ ព្រះ​របស់យើងខ្ញុំ​ដែល​យើងខ្ញុំ​គោរពបម្រើ អាច​រំដោះ​យើងខ្ញុំ​ពី​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​បាន​។ ព្រះរាជា​អើយ ព្រះ​នឹង​រំដោះ​យើងខ្ញុំ​ពី​កណ្ដាប់ដៃ​របស់ព្រះករុណា​ជាមិនខាន​!


នេប៊ូក្នេសា​មានរាជឱង្ការ​ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​! ព្រះអង្គ​បាន​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យមក​រំដោះ​ពួក​អ្នកបម្រើ​របស់ព្រះអង្គ​។ ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះអង្គ ហើយ​ប្រឆាំង​នឹង​សេចក្ដីបង្គាប់​របស់​ស្ដេច ព្រមទាំង​លះបង់​រូបកាយ​របស់ខ្លួន ដើម្បី​មិន​គោរពបម្រើ និង​មិន​ថ្វាយបង្គំ​ព្រះ​ណា​ឡើយ លើកលែងតែ​ព្រះ​របស់ពួកគេ​ប៉ុណ្ណោះ​។


គឺយ៉ាងនេះឯង​ដែល​ដានីយ៉ែល​នេះ​បាន​ចម្រើនឡើង​នៅក្នុង​រជ្ជកាល​របស់​ដារីយុស និង​ក្នុង​រជ្ជកាល​របស់​ស៊ីរូស​ជនជាតិពើស៊ី​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម