Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 5:14 - ព្រះគម្ពីរខ្មែរសាកល

14 នោះ​សត្វមានជីវិត​ទាំង​បួន ក៏​ពោលថា​៖ “អាម៉ែន​!” រួច​ពួក​ចាស់ទុំ​ក៏​ក្រាបចុះ ហើយ​ថ្វាយបង្គំ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 រីឯ​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​និយាយ​ថា៖​ «អាម៉ែន!»​ នោះ​ពួក​ចាស់ទុំ​ក៏​ក្រាប​ថ្វាយបង្គំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ទទួល​ថា៖ «អាម៉ែន» ហើយ​ពួក​ចាស់​ទុំ​ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ពោល​ឡើង​ថា «អាម៉ែន!» ហើយ​ព្រឹទ្ធា‌ចារ្យ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​តួ​មាន​ជីវិត​ទាំង​៤​ក៏​ទទួល​ថា អាម៉ែន ហើយ​ពួក​ចាស់‌ទុំ​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ពោល​ឡើង​ថា «អាម៉ីន!» ហើយ​អះលី‌ជំអះ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ។

សូមមើលជំពូក ចម្លង




វិវរណៈ 5:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បើមិនដូច្នោះទេ ប្រសិនបើ​អ្នករាល់គ្នា​អរព្រះគុណ​ដោយ​វិញ្ញាណ តើ​អ្នក​ដែល​នៅ​ទី​នោះ​ដែល​មិនយល់ អាច​និយាយថា “អាម៉ែន” ចំពោះ​ការអរព្រះគុណ​របស់អ្នក​យ៉ាងដូចម្ដេច​បាន​? ព្រោះថា​គាត់​មិន​យល់​អ្វីដែល​អ្នក​និយាយ​ផង​!


ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោលថា​៖ “អាម៉ែន​! ហាលេលូយ៉ា​!”។


នៅជុំវិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃបួន ហើយ​មាន​ចាស់ទុំ​ម្ភៃបួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​ដោយ​ស្លៀក​សម្លៀកបំពាក់​ស ហើយ​មាន​មកុដ​មាស​នៅលើ​ក្បាល​របស់​ពួកគេ​ផង​។


នៅមុខ​បល្ល័ង្ក​មានអ្វី​ដូចជា​សមុទ្រ​កែវ​ស្រដៀងនឹង​កែវចរណៃ ហើយ​នៅ​កណ្ដាល​បល្ល័ង្ក និង​ជុំវិញ​បល្ល័ង្ក មាន​សត្វមានជីវិត​បួន​ដែល​មាន​ភ្នែក​ពេញខ្លួន ទាំង​នៅ​ខាងមុខ និង​ខាងក្រោយ​។


បន្ទាប់មក ខ្ញុំ​សង្កេតមើល ក៏​បាន​ឮ​សំឡេង​របស់​ទូតសួគ៌​ជាច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​សត្វមានជីវិត និង​ជុំវិញ​ពួក​ចាស់ទុំ​។ ចំនួន​ទូតទាំងនោះ​មាន​រាប់ពាន់​រាប់ម៉ឺន​រូប​។


បន្ទាប់មកទៀត ខ្ញុំ​ឃើញ​កូនចៀម​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក កណ្ដាល​សត្វមានជីវិត​ទាំង​បួន ‍និង​នៅ​កណ្ដាលចំណោម​ពួក​ចាស់ទុំ​។ កូនចៀមនោះ​ដូចជា​ត្រូវបាន​សម្លាប់​ហើយ ទាំង​មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ដែល​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ ដែល​ត្រូវបាន​ចាត់ឲ្យទៅ​ក្នុង​ផែនដីទាំងមូល​។


នៅពេល​កូនចៀម​បាន​យក​ក្រាំង​ហើយ សត្វមានជីវិត​ទាំង​បួន និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​បាន​ក្រាបចុះ​នៅចំពោះ​កូនចៀម​។ ម្នាក់ៗ​កាន់​ពិណ​មួយ និង​ពែង​មាស​ពេញ​ដោយ​គ្រឿងក្រអូប​ដែល​ជា​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​។


ទាំង​ពោលថា​៖ “អាម៉ែន​! សូមឲ្យ​ព្រះពរ សិរីរុងរឿង ព្រះប្រាជ្ញាញាណ ការអរព្រះគុណ កិត្តិយស ព្រះចេស្ដា និង​ឫទ្ធានុភាព មាន​ដល់​ព្រះ​នៃយើង រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម