រ៉ូម 9:26 - ព្រះគម្ពីរខ្មែរសាកល26 ត្រង់កន្លែងដែលបានប្រាប់ទៅពួកគេថា: ‘អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ’ នៅកន្លែងនោះឯង ពួកគេនឹងត្រូវបានហៅថា ‘កូនៗរបស់ព្រះដ៏មានព្រះជន្មរស់’ ”។ សូមមើលជំពូកKhmer Christian Bible26 ព្រមទាំងត្រង់កន្លែងដែលបានប្រកាសថា អ្នករាល់គ្នាមិនមែនប្រជារាស្ដ្ររបស់យើងទេ កន្លែងនោះពួកគេនឹងត្រូវបានហៅថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់វិញ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ឯត្រង់កន្លែងណាដែលបានពោលទៅគេថា "អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ" កន្លែងនោះនឹងត្រូវបានគេហៅថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់វិញ »។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ហើយត្រង់ណាដែលមានពោលទៅ អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា ប្រជារាស្ដ្ររបស់យើងទេ!” ត្រង់នោះ គេនឹងមានឈ្មោះថាជាបុត្រ របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ដូច្នេះ នៅកន្លែងដែលបានសំដែងថា «ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ» ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ សូមមើលជំពូកអាល់គីតាប26 ហើយត្រង់ណាដែលមានពោលទៅ អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា ប្រជារាស្ដ្ររបស់យើង” ត្រង់នោះគេនឹងមានឈ្មោះថាជាកូន របស់អុលឡោះដ៏រស់អស់កល្ប»។ សូមមើលជំពូក |
យើងបានចេញសេចក្ដីបង្គាប់ថា នៅក្រោមអស់ទាំងអំណាចគ្រប់គ្រងនៃអាណាចក្ររបស់យើង មនុស្សទាំងឡាយត្រូវតែញ័ររន្ធត់ ហើយកោតខ្លាចនៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដ៏មានព្រះជន្មរស់ ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត អាណាចក្ររបស់ព្រះអង្គនឹងមិនត្រូវបានបំផ្លាញឡើយ រាជ្យអំណាចរបស់ព្រះអង្គនៅរហូតដល់ចុងបំផុត!