ពួកបងបានមានបំណងធ្វើទុក្ខទាស់នឹងខ្ញុំមែន ប៉ុន្តែព្រះទ្រង់មានបំណងឲ្យវាទៅជាការល្អវិញ ដើម្បីសម្រេចបានដូចសព្វថ្ងៃនេះ គឺឲ្យមនុស្សជាច្រើនមានជីវិតរស់។
កិច្ចការ 27:1 - ព្រះគម្ពីរខ្មែរសាកល នៅពេលសម្រេចឲ្យយើងចុះសំពៅទៅអ៊ីតាលី គេក៏ប្រគល់ប៉ូល និងអ្នកទោសខ្លះទៀតទៅមេទាហានលើមួយរយនាក់ម្នាក់ឈ្មោះយូលាសនៃកងទាហានរបស់ព្រះចៅអធិរាជ។ Khmer Christian Bible នៅពេលគេសម្រេចឲ្យយើងចុះសំពៅទៅស្រុកអ៊ីតាលី ពួកគេបានប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតឲ្យទៅឈ្មោះយូលាស ជានាយទាហានម្នាក់របស់កងទ័ពព្រះចៅអធិរាជ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ុល និងអ្នកទោសខ្លះទៀតទៅមេទ័ពរងម្នាក់ ក្នុងកងទ័ពអូគូស្ទ ឈ្មោះយូលាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលគេសម្រេចឲ្យចុះសំពៅចេញដំណើរឆ្ពោះទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានសំរេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល នឹងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ អាល់គីតាប នៅពេលគេសម្រេចឲ្យចុះសំពៅចេញដំណើរឆ្ពោះទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកងទ័ពរបស់ស្តេចអធិរាជ។ |
ពួកបងបានមានបំណងធ្វើទុក្ខទាស់នឹងខ្ញុំមែន ប៉ុន្តែព្រះទ្រង់មានបំណងឲ្យវាទៅជាការល្អវិញ ដើម្បីសម្រេចបានដូចសព្វថ្ងៃនេះ គឺឲ្យមនុស្សជាច្រើនមានជីវិតរស់។
ដំបូន្មានរបស់ព្រះយេហូវ៉ានៅជារៀងរហូត អស់ទាំងគម្រោងព្រះហឫទ័យរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
មេទាហានលើមួយរយនាក់ និងពួកអ្នកដែលកំពុងយាមព្រះយេស៊ូវជាមួយលោក បានឃើញរញ្ជួយផែនដី និងហេតុការណ៍ដែលកើតឡើង ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយពោលថា៖ “អ្នកនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
មេទាហានលើមួយរយនាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ហើយពោលថា៖ “បុរសនេះពិតជាមនុស្សសុចរិតមែន!”។
ពេលនោះ បាវបម្រើរបស់មេទាហានលើមួយរយនាក់ម្នាក់ជិតស្លាប់ដោយមានជំងឺ។ បាវបម្រើនេះជាអ្នកដែលមេទាហានឲ្យតម្លៃណាស់។
មានបុរសម្នាក់នៅសេសារាឈ្មោះកូនេលាស ជាមេទាហានលើមួយរយនាក់នៃកងទាហានដែលគេហៅថា “កងអ៊ីតាលី”។
ពួកគេតបថា៖ “កូនេលាសមេទាហានលើមួយរយនាក់ ជាមនុស្សដ៏សុចរិត និងកោតខ្លាចព្រះ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងប្រជាជនយូដាទាំងមូល គាត់បានទទួលការបើកសម្ដែងពីទូតសួគ៌ដ៏វិសុទ្ធ ឲ្យអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់សេចក្ដីពីលោក”។
នៅពេលគាត់ឃើញនិមិត្តនោះ យើងក៏រកឱកាសចេញដំណើរទៅម៉ាសេដូនភ្លាម ដោយយល់ឃើញថាព្រះបានត្រាស់ហៅយើងឲ្យទៅផ្សាយដំណឹងល្អដល់ពួកគេ។
គាត់ជួបជនជាតិយូដាម្នាក់ឈ្មោះអ័គីឡាអ្នកប៉ុនតុស និងព្រីស៊ីឡាប្រពន្ធរបស់គាត់ អ្នកទាំងពីរទើបមកពីអ៊ីតាលី ពីព្រោះក្លូឌាសបានបញ្ជាឲ្យជនជាតិយូដាទាំងអស់ចេញពីរ៉ូម។ ប៉ូលក៏ទៅជួបពួកគេ
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
មេបញ្ជាការក៏យកពួកទាហាន និងពួកមេទាហានលើមួយរយនាក់ រត់ចុះទៅរកពួកគេភ្លាម។ នៅពេលឃើញមេបញ្ជាការ និងពួកទាហាន ពួកគេក៏ឈប់វាយប៉ូល។
នៅពេលឮដូច្នេះ មេទាហានលើមួយរយនាក់ក៏ចូលទៅរាយការណ៍ដល់មេបញ្ជាការថា៖ “តើលោកបម្រុងនឹងធ្វើអ្វី? ដ្បិតអ្នកនេះមានសញ្ជាតិរ៉ូម៉ាំង!”។
នៅយប់នោះ ព្រះអម្ចាស់យាងមកឈរនៅក្បែរប៉ូល ហើយមានបន្ទូលថា៖“ចូរក្លាហានឡើង! ដូចដែលអ្នកបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីយើងនៅយេរូសាឡិមយ៉ាងណា អ្នកត្រូវតែធ្វើបន្ទាល់នៅរ៉ូមយ៉ាងនោះដែរ”។
ប៉ូលក៏ហៅមេទាហានលើមួយរយនាក់ម្នាក់មកប្រាប់ថា៖ “សូមនាំយុវជននេះទៅជួបមេបញ្ជាការផង ដ្បិតគាត់មានរឿងមួយរាយការណ៍ដល់លោក”។
លោកក៏បញ្ជាមេទាហានលើមួយរយនាក់ឲ្យយាមប៉ូល ប៉ុន្តែឲ្យមានសេរីភាពខ្លះ គឺមិនឲ្យហាមឃាត់មិត្តភក្ដិណាម្នាក់របស់គាត់មិនឲ្យបម្រើគាត់ឡើយ។
ក្រោយពីពិគ្រោះជាមួយក្រុមប្រឹក្សា ភេស្ទុសតបថា៖ “អ្នកបានប្ដឹងឧទ្ធរណ៍ទៅសេសារហើយ ដូច្នេះអ្នកនឹងទៅជួបសេសារ!”។
រីឯខ្ញុំវិញ ខ្ញុំយល់ឃើញថា គាត់មិនបានធ្វើអ្វីសមតែស្លាប់ឡើយ ប៉ុន្តែដោយសារខ្លួនគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ។
ប៉ុន្តែមេទាហានលើមួយរយនាក់ចង់ជួយប៉ូលឲ្យរួច ក៏ឃាត់ពួកគេមិនឲ្យធ្វើតាមគម្រោងនេះ ទាំងបញ្ជាឲ្យពួកអ្នកដែលចេះហែលលោតចុះ ឡើងទៅលើគោកមុន
នៅទីនោះ មេទាហានលើមួយរយនាក់រកបានសំពៅមួយពីអ័លេក្សានទ្រា ដែលកំពុងធ្វើដំណើរទៅអ៊ីតាលី លោកក៏ឲ្យយើងចុះសំពៅនោះ។
ក្រោយពីយើងចូលទៅរ៉ូម គេបានអនុញ្ញាតឲ្យប៉ូលស្នាក់នៅម្នាក់ឯង ដោយមានទាហានម្នាក់យាមគាត់។
សូមជួយសួរសុខទុក្ខអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា និងវិសុទ្ធជនទាំងអស់គ្នាផង។ ពួកបងប្អូនដែលមកពីអ៊ីតាលី ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។