Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:22 - ព្រះគម្ពីរខ្មែរសាកល

22 ពួកគេ​តបថា​៖ “កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពួកគេ​ឆ្លើយ​ថា៖​ «លោក​កូនេលាស​ជា​នាយ​ទាហាន​ ជា​មនុស្ស​សុចរិត​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គេ​ឆ្លើយ​ថា៖ «លោក​មេទ័ព​កូនេ‌លាស ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ ហើយ​សាសន៍​យូដា​កោត​សរសើរ​លោក​គ្រប់​ៗ​គ្នា បាន​ទទួល​បង្គាប់​ពី​ទេវតា​បរិសុទ្ធមួយ ឲ្យ​ចាត់​គេ​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ផ្ទះ​លោក ដើម្បី​ស្តាប់​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា​សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេ‌លាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោត‌ខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយ‌សារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​អុលឡោះ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍​»។

សូមមើលជំពូក ចម្លង




កិច្ចការ 10:22
36 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យ៉ូសែប​ប្ដី​របស់​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់ឲ្យ​នាង​អាម៉ាស់​ជាសាធារណៈ ក៏​មានបំណង​ផ្ដាច់ពាក្យ​ដោយសម្ងាត់​វិញ​។


បន្ទាប់មក ពួកគេ​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ មិនឲ្យ​ត្រឡប់ទៅ​រក​ហេរ៉ូឌ​វិញ​ឡើយ ពួកគេ​ក៏​ចាកចេញ​ទៅ​ស្រុក​របស់​ខ្លួន​តាមផ្លូវ​មួយ​ផ្សេងទៀត​។


ពីព្រោះ​ហេរ៉ូឌ​កោតខ្លាច​យ៉ូហាន ដោយ​ដឹងថា​គាត់​ជា​មនុស្ស​សុចរិត និង​វិសុទ្ធ ដូច្នេះ​ទ្រង់​ក៏​ការពារ​គាត់​។ នៅ​ពេល​សណ្ដាប់​យ៉ូហាន ទ្រង់​ក៏​វល់ព្រះទ័យ​យ៉ាងខ្លាំង ប៉ុន្តែ​បាន​សណ្ដាប់​គាត់​ដោយអំណរ​។


ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ នៅ​ជំនាន់​នេះ​ដែល​ផិតក្បត់ និង​ពេញដោយបាប កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ជាមួយ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ ទាំង​ប្រកបដោយ​សិរីរុងរឿង​នៃ​ព្រះ​បិតា​របស់​លោក”៕


ពេលនោះ មើល៍! នៅ​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​។ បុរស​នេះ​ជា​មនុស្ស​សុចរិត និង​មានជំនឿស៊ប់ ហើយ​កំពុង​រង់ចាំ​ការសម្រាលទុក្ខ​ដល់​អ៊ីស្រាអែល​។ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់​ដែរ​។


ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​សមាជិកក្រុមប្រឹក្សា ជា​មនុស្ស​ល្អ និង​សុចរិត​។


ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក សិរីរុងរឿង​របស់​ព្រះ​បិតា និង​សិរីរុងរឿង​របស់​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ​។


ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ទទួល​អ្នកណាក៏ដោយដែល​ខ្ញុំ​ចាត់ឲ្យទៅ គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។


ទូលបង្គំ​ទូល​អង្វរ​មិនគ្រាន់តែ​សម្រាប់​អ្នកទាំងនេះ​ប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ជឿលើ​ទូលបង្គំ​តាមរយៈ​ពាក្យ​របស់​ពួកគេ​ដែរ


ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ ពួកគេ​ក៏​ទទួលយក ហើយ​ដឹង​ពិតប្រាកដ​ថា ទូលបង្គំ​មក​ពី​ព្រះអង្គ ព្រមទាំង​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។


គឺ​ព្រះវិញ្ញាណ​ទេតើ ដែល​ផ្ដល់ជីវិត រីឯ​សាច់ឈាម​វិញ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា គឺជា​វិញ្ញាណ និង​ជា​ជីវិត​។


ស៊ីម៉ូន​ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​នឹង​ទៅរក​នរណា​? ព្រះអង្គ​ទ្រង់​មាន​ព្រះបន្ទូល​នៃ​ជីវិតអស់កល្បជានិច្ច​។


លោក​មានជំនឿស៊ប់ ហើយ​លោក​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​លោក កោតខ្លាច​ព្រះ​។ លោក​ចែកទាន​ជាច្រើន​ដល់​ប្រជាជន ហើយ​តែងតែ​អធិស្ឋាន​ទៅ​ព្រះ​ជានិច្ច​។


ពេត្រុស​ក៏​ចុះទៅ​ជួប​បុរស​ទាំងនោះ ហើយ​និយាយថា​៖ “មើល៍! គឺ​ខ្ញុំ​នេះ​ហើយ​ដែល​អ្នករាល់គ្នា​កំពុង​តាមរក​។ តើ​មាន​ការ​អ្វី​បានជា​អ្នករាល់គ្នា​មក​ទីនេះ​?”។


កូនេលាស​និយាយថា​៖ “កាលពី​បួន​ថ្ងៃ​មុន នៅ​ម៉ោងថ្មើរ​នេះ គឺ​ម៉ោងបីរសៀល ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺចិញ្ចាច ឈរ​នៅពីមុខ​ខ្ញុំ


ដូច្នេះ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យទៅ​ឯ​លោក​ភ្លាម ហើយ​ជា​ការ​ល្អ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។ ឥឡូវនេះ យើងខ្ញុំ​ទាំងអស់គ្នា​បាន​មកដល់ទីនេះ​នៅចំពោះ​ព្រះ ដើម្បី​ស្ដាប់​គ្រប់ទាំង​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក”។


គាត់​ស្នាក់នៅ​ជាមួយ​ជាងសម្លាប់ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​មាន​ផ្ទះ​នៅ​ក្បែរ​សមុទ្រ”។


គាត់​នឹង​ប្រាប់​អ្នក​នូវ​សេចក្ដី​ដែល​នឹង​ធ្វើឲ្យ​អ្នក និង​ក្រុមគ្រួសារ​ទាំងមូល​របស់អ្នក​បាន​សង្គ្រោះ’។


មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស គាត់​មានជំនឿស៊ប់​ស្របតាម​ក្រឹត្យវិន័យ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុងចំណោម​ជនជាតិយូដា​ទាំងអស់​ដែល​រស់នៅ​ទីនោះ​។


ដោយ​មាន​សេចក្ដីសង្ឃឹម​លើ​ព្រះ ដែល​ខ្លួន​អ្នកទាំងនេះ​ផ្ទាល់​ក៏​ទន្ទឹងរង់ចាំ​ដែរ គឺថា​នឹង​មាន​ការរស់ឡើងវិញ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​។


ដូច្នេះ បងប្អូន​អើយ! សូម​ជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ដែល​មានកេរ្តិ៍ឈ្មោះល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណ​និង​ប្រាជ្ញា ពីចំណោម​អ្នករាល់គ្នា ជា​អ្នកដែល​យើង​នឹង​តែងតាំងឲ្យត្រួត​លើ​តួនាទី​នេះ​។


ដ្បិត​សេចក្ដីសុចរិត​របស់​ព្រះ​ត្រូវបាន​សម្ដែង​នៅក្នុង​ដំណឹងល្អនេះ ដោយ​ចាប់ផ្ដើមពី​ជំនឿ​ទៅក្នុង​ជំនឿ ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ”។


ការ​ទាំងអស់​នេះ​បាន​ចេញពី​ព្រះ​ដែល​ផ្សះផ្សា​យើង​នឹង​អង្គទ្រង់​តាមរយៈ​ព្រះ​គ្រីស្ទ ព្រមទាំង​ប្រទាន​ការងារបម្រើ​នៃ​ការផ្សះផ្សា​នេះ​ដល់​យើង​។


មួយវិញទៀត អ្នកមើលខុសត្រូវ ត្រូវតែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ពី​អ្នក​ខាងក្រៅ​ដែរ ដើម្បីកុំឲ្យ​គាត់​ធ្លាក់​ទៅក្នុង​ការត្មះតិះដៀល និង​ក្នុង​អន្ទាក់​របស់​មារ​។


រីឯ​មនុស្ស​សុចរិត​របស់យើង​នឹង​រស់​ដោយ​ជំនឿ ហើយ​ប្រសិនបើ​អ្នកនោះ​ដកខ្លួនថយ ព្រលឹង​របស់យើង​មិន​ពេញចិត្ត​នឹង​គាត់​ឡើយ”។


ដោយសារតែ​ជំនឿនេះ មនុស្ស​ចាស់បុរាណ​ត្រូវបាន​ទទួលស្គាល់​។


បានមក​ដល់​ក្រុមជំនុំ​នៃ​បណ្ដា​កូនច្បង​ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ស្ថានសួគ៌ បានមក​ដល់​ព្រះ​ដែលជា​ចៅក្រម​នៃ​មនុស្ស​ទាំងអស់ បានមក​ដល់​វិញ្ញាណ​របស់​បណ្ដា​មនុស្ស​សុចរិត​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍


ដើម្បីឲ្យ​អ្នករាល់គ្នា​នឹកចាំ​ព្រះបន្ទូល​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ដ៏វិសុទ្ធ និង​នឹកចាំ​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​ដែលជា​ព្រះសង្គ្រោះ ដែលប្រទានមក​តាមរយៈ​ពួក​សាវ័ករបស់អ្នករាល់គ្នា​។


ដេមេទ្រាស​ត្រូវ​ទាំងអស់គ្នា​ធ្វើបន្ទាល់ ហើយ​ត្រូវ​សេចក្ដីពិត​ផ្ទាល់​ធ្វើបន្ទាល់​ដែរ​; រីឯ​យើង​ក៏​ធ្វើបន្ទាល់​ដែរ ហើយ​អ្នក​ក៏​ដឹង​ហើយ​ថា ទីបន្ទាល់​របស់យើង​គឺ​ពិត​។


អ្នកនោះ​នឹង​ផឹក​ស្រា​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ ដែល​ត្រូវបាន​ចាក់​ដោយឥតលាយ ទៅក្នុង​ពែង​នៃ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​អ្នកនោះ​នឹង​រងការឈឺចាប់​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ នៅមុខ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ និង​នៅមុខ​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម