កិច្ចការ 24:23 - ព្រះគម្ពីរខ្មែរសាកល23 លោកក៏បញ្ជាមេទាហានលើមួយរយនាក់ឲ្យយាមប៉ូល ប៉ុន្តែឲ្យមានសេរីភាពខ្លះ គឺមិនឲ្យហាមឃាត់មិត្តភក្ដិណាម្នាក់របស់គាត់មិនឲ្យបម្រើគាត់ឡើយ។ សូមមើលជំពូកKhmer Christian Bible23 រួចលោកអភិបាលក៏បញ្ជាទៅនាយទាហានឲ្យយាមលោកប៉ូល ប៉ុន្តែឲ្យគាត់មានសេរីភាពខ្លះ គឺមិនឲ្យរារាំងមនុស្សរបស់គាត់ផ្ទាល់មកបម្រើគាត់ទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 បន្ទាប់មក លោកបញ្ជាឲ្យមេទ័ពយកលោកប៉ុលទៅឃុំ ប៉ុន្ដែ ឲ្យមានសេរីភាពខ្លះ ហើយមិនត្រូវហាមឃាត់មិត្តសម្លាញ់ណាម្នាក់ដែលមកជួយទំនុកបម្រុងលោកឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូល មានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូល ចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 រួចលោកបង្គាប់មេទ័ពរងឲ្យរក្សាប៉ុលដោយស្រួលបួល ឥតឃាត់ហាមពួកគាត់ណាមួយ មិនឲ្យមកបំរើគាត់នោះឡើយ សូមមើលជំពូកអាល់គីតាប23 លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូលមានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូលចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។ សូមមើលជំពូក |