Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:25 - ព្រះគម្ពីរខ្មែរសាកល

25 រីឯ​ខ្ញុំ​វិញ ខ្ញុំ​យល់ឃើញថា គាត់​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់​ឡើយ ប៉ុន្តែ​ដោយសារ​ខ្លួនគាត់ផ្ទាល់​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 រីឯ​ខ្ញុំ​ឃើញ​ថា​ គាត់​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​ដោយ​គាត់​ផ្ទាល់​បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ​ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ប៉ុន្ដែ ទូល​បង្គំ​យល់​ឃើញ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដែល​សម​នឹង​ស្លាប់​នោះ​ឡើយ ហើយ​ពេល​គាត់​បាន​សូម​រើ​ក្តី​ទៅព្រះ​ចៅ​អធិរាជ នោះ​ទូល​បង្គំ​ក៏​សម្រេច​ថានឹង​បញ្ជូន​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្តែ ដោយ​ខ្លួន​គាត់​ផ្ទាល់​បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិ‌រាជ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​ទូលបង្គំ​មិន​ឃើញ​ថា មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​សោះ ហើយ​ដែល​ខ្លួន​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ​វិញ នោះ​បាន​ជា​ទូលបង្គំ​សំរេច​ថា នឹង​បញ្ជូន​វា​ឲ្យ​ទៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ដ​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្ដែ ដោយ​ខ្លួន​គាត់​ផ្ទាល់ បាន​សុំ​ឡើង​ទៅ​ស្តេច​អធិ‌រាជ ខ្ញុំ​ក៏​សម្រេច​ចិត្ដ​បញ្ជូន​គាត់​ទៅ​ស្តេច។

សូមមើលជំពូក ចម្លង




កិច្ចការ 25:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មានប្រសាសន៍​នឹង​ពួកគេ​ថា៖ “អ្នករាល់គ្នា​បាន​នាំ​អ្នក​នេះ​មក​រក​ខ្ញុំ ទុកដូចជា​មនុស្ស​ដែល​នាំ​ប្រជាជន​ឲ្យបះបោរ ហើយ​មើល៍! ខ្ញុំ​បាន​សួរចម្លើយ​គាត់​នៅមុខ​អ្នករាល់គ្នា ប៉ុន្តែ​មិន​ឃើញ​ទោស​អ្វី​ក្នុង​អ្នក​នេះ ដូចដែល​អ្នករាល់គ្នា​ចោទប្រកាន់​គាត់​ឡើយ​។


ពីឡាត់​ក៏​មានប្រសាសន៍​នឹង​ពួក​នាយកបូជាចារ្យ និង​ហ្វូងមនុស្ស​ថា៖ “ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​មនុស្ស​នេះ​ឡើយ”។


ពីឡាត់​ថា​៖ “តើ​សេចក្ដីពិត​ជា​អ្វី​?”។ ពីឡាត់​មានប្រសាសន៍​ដូច្នេះ​ហើយ ក៏​ចេញទៅ​ជួប​ពួក​ជនជាតិយូដា​ម្ដងទៀត ហើយ​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​គាត់​ឡើយ​។


ខ្ញុំបាទ​បាន​ឃើញថា គាត់​ត្រូវបាន​ប្ដឹង​អំពី​បញ្ហា​ទាក់ទងនឹង​ក្រឹត្យវិន័យ​របស់​ពួកគេ ហើយ​គ្មាន​បណ្ដឹង​អ្វី​ដែល​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ​។


ដូច្នេះ ពួកគេ​ស្រែកឡើង​យ៉ាងខ្លាំង​។ មាន​គ្រូវិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​ក្រោកឡើង ប្រកែកយ៉ាងខ្លាំង​ថា​៖ “យើង​ឃើញថា គ្មាន​កំហុស​អ្វី​ក្នុង​បុរស​នេះ​ឡើយ​។ ប្រហែល​មាន​វិញ្ញាណ ឬ​ទូតសួគ៌​និយាយ​នឹង​គាត់​ទេដឹង​?”។


ទាក់ទងនឹង​អ្នកនេះ ខ្ញុំ​គ្មាន​អ្វី​ច្បាស់លាស់​សរសេរ​ថ្វាយ​ព្រះចៅអធិរាជ​ទេ ដូច្នេះ​ខ្ញុំ​បាន​នាំ​គាត់​ចេញមក​នៅមុខ​អស់លោក ជាពិសេស​នៅមុខ​ព្រះករុណា​ព្រះបាទ​អ័គ្រីប៉ា ដើម្បីឲ្យ​ខ្ញុំ​មាន​រឿង​ខ្លះ​នឹង​សរសេរ នៅពេល​បាន​សួរចម្លើយ​គាត់​ហើយ​។


លុះ​ចេញទៅ​ខាងក្រៅ ពួកគេ​និយាយ​គ្នា​ថា​៖ “បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ”។


នៅពេល​សម្រេច​ឲ្យ​យើង​ចុះសំពៅ​ទៅ​អ៊ីតាលី គេ​ក៏​ប្រគល់​ប៉ូល និង​អ្នកទោស​ខ្លះ​ទៀត​ទៅ​មេទាហានលើមួយរយនាក់​ម្នាក់​ឈ្មោះ​យូលាស​នៃ​កងទាហាន​របស់​ព្រះចៅអធិរាជ​។


នៅពេល​សួរចម្លើយ​ខ្ញុំ​រួចហើយ ពួកគេ​ចង់​ដោះលែង​ខ្ញុំ ពីព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​ដល់​ស្លាប់​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម