Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:32 - ព្រះគម្ពីរខ្មែរសាកល

32 អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ភេស្ទុស​ថា​៖ “បុរស​នេះ​អាច​ដោះលែង​បាន ប្រសិនបើ​មិន​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «បើ​បុរស​នេះ​មិន​បាន​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅ​អធិរាជ​ទេ​ យើង​អាច​ដោះលែង​បាន»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ព្រះ​បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ភេ‌ស្ទុស​ថា៖ «យើង​អាច​ដោះ​លែង​បុរស​នេះ​បាន ប្រសិន‌បើ​គាត់​មិន​បាន​សូម​រើ​ក្តី​ទៅ​សេ‌សារ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ព្រះចៅ​អធិ‌រាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ហើយ​ស្តេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា មនុស្ស​នេះ បើ​មិន​បាន​សូម​រើ​ក្តី​ដល់​សេ‌សារ​ទេ នោះ​នឹង​លែង​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ស្តេច​អគ្រីប៉ា​បាន​ប្រាប់​ទៅ​កាន់ លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ស្តេច​អធិ‌រាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។

សូមមើលជំពូក ចម្លង




កិច្ចការ 26:32
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​សួរចម្លើយ​ខ្ញុំ​រួចហើយ ពួកគេ​ចង់​ដោះលែង​ខ្ញុំ ពីព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​ដល់​ស្លាប់​ទេ​។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​យល់ឃើញថា គាត់​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់​ឡើយ ប៉ុន្តែ​ដោយសារ​ខ្លួនគាត់ផ្ទាល់​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


ពីរឆ្នាំ​ក្រោយមក ព័រគាស​ភេស្ទុស​បាន​ជំនួសតំណែង​ភេលីច​។ ភេលីច​ចង់​បំពេញចិត្ត​ពួកយូដា ក៏​ទុកឲ្យ​ប៉ូល​នៅ​ជាប់គុក​៕


ប៉ុន្តែ​ដោយសារ​ពួកយូដា​ចេះតែ​ប្រកែក ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ​។ នេះ​មិនមែន​ថា​ខ្ញុំ​មាន​អ្វី​ចោទប្រកាន់​ជនរួមជាតិ​របស់ខ្ញុំ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម