Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:10 - ព្រះគម្ពីរខ្មែរសាកល

10 នៅពេល​គាត់​ឃើញ​និមិត្ត​នោះ យើង​ក៏​រកឱកាស​ចេញដំណើរ​ទៅ​ម៉ាសេដូន​ភ្លាម ដោយ​យល់ឃើញ​ថា​ព្រះ​បាន​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​ផ្សាយដំណឹងល្អ​ដល់​ពួកគេ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 កាល​គាត់​បាន​ឃើញ​សុបិន​និមិត្ដ​នោះ​ហើយ​ យើង​ក៏​ប្រញាប់​ទៅ​ស្រុក​ម៉ាសេដូន​ភ្លាម​ ដោយ​យល់​ថា​ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​នោះ​ហើយ យើង ក៏​រក​ឱកាស​នឹង​ទៅ​ស្រុក​ម៉ា‌សេ‌ដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ​បាន​ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង ​ក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើង​ក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ដ​ហេតុ​អស្ចារ្យ​នេះ​ហើយ យើងក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន ព្រោះ​យើង​ជឿ​ជាក់​ថា អុលឡោះ​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។

សូមមើលជំពូក ចម្លង




កិច្ចការ 16:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ារេឌ​រស់នៅ​បាន ១៦២ ឆ្នាំ គាត់​ក៏​បង្កើត​ហេណុក​។


ទូលបង្គំ​បាន​ប្រញាប់ប្រញាល់ ហើយ​មិន​បាន​បង្អង់​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​។


ហេតុនេះហើយបានជា​ខ្ញុំ​មក​ដោយ​ឥតប្រកែក​ឡើយ ពេល​ត្រូវបាន​អញ្ជើញមក​។ ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​អ្នករាល់គ្នា​បាន​អញ្ជើញ​ខ្ញុំ​មក​សម្រាប់​ការ​អ្វី​?”។


ហើយ​ផ្សាយដំណឹងល្អ​នៅទីនោះ​។


យប់​មួយ ប៉ូល​ឃើញ​និមិត្ត​មួយ គឺ​មាន​បុរស​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ “សូម​ឆ្លង​មក​ម៉ាសេដូន ជួយ​យើង​ផង!”។


ព្រះរាជា​អើយ នៅពេល​ថ្ងៃត្រង់ កាល​កំពុង​ធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទ​ឃើញ​ពន្លឺ​មួយ​ពីលើមេឃ​ដែល​ភ្លឺ​ជាង​ព្រះអាទិត្យ ចាំងជុំវិញ​ខ្ញុំព្រះបាទ និង​ពួក​អ្នក​ដែល​ធ្វើដំណើរ​ជាមួយ​ខ្ញុំព្រះបាទ​។


នៅពេល​សម្រេច​ឲ្យ​យើង​ចុះសំពៅ​ទៅ​អ៊ីតាលី គេ​ក៏​ប្រគល់​ប៉ូល និង​អ្នកទោស​ខ្លះ​ទៀត​ទៅ​មេទាហានលើមួយរយនាក់​ម្នាក់​ឈ្មោះ​យូលាស​នៃ​កងទាហាន​របស់​ព្រះចៅអធិរាជ​។


នៅ​ដាម៉ាស់ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ក្នុង​និមិត្ត​ថា​៖“អាណានាស​អើយ​!”។ គាត់​ទូល​ឆ្លើយថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នៅ​ទីនេះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម