Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​គេ​សម្រេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី គេ​ប្រគល់​លោក​ប៉ុល និង​អ្នក​ទោស​ខ្លះ​ទៀតទៅ​មេទ័ព​រង​ម្នាក់ ក្នុង​កង​ទ័ព​អូ‌គូស្ទ ឈ្មោះ​យូលាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​សម្រេច​ឲ្យ​យើង​ចុះសំពៅ​ទៅ​អ៊ីតាលី គេ​ក៏​ប្រគល់​ប៉ូល និង​អ្នកទោស​ខ្លះ​ទៀត​ទៅ​មេទាហានលើមួយរយនាក់​ម្នាក់​ឈ្មោះ​យូលាស​នៃ​កងទាហាន​របស់​ព្រះចៅអធិរាជ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 នៅ​ពេល​គេ​សម្រេច​ឲ្យ​យើង​ចុះ​សំពៅ​ទៅ​ស្រុក​អ៊ីតាលី​ ពួកគេ​បាន​ប្រគល់​លោក​ប៉ូល​ និង​អ្នកទោស​ខ្លះ​ទៀត​ឲ្យ​ទៅ​ឈ្មោះ​យូលាស​ ជា​នាយ​ទាហាន​ម្នាក់​របស់​កងទ័ព​ព្រះចៅ​អធិរាជ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ពេល​គេ​សម្រេច​ឲ្យ​ចុះ​សំពៅ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីតា‌លី គេ​ប្រគល់​លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ក្នុង​កង‌ទ័ព​របស់​ព្រះ‌មហា‌ក្សត្រា‌ធិរាជ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​បាន​សំរេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​ស្រុក​អ៊ីតាលី នោះ​គេ​ក៏​ប្រគល់​ប៉ុល នឹង​អ្នក​ទោស​ខ្លះ​ទៀត ដល់​មេ​ទ័ព​រង​ម្នាក់ ឈ្មោះ​យូលាស ក្នុង​កង‌ទ័ព​អូគូស្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ពេល​គេ​សម្រេច​ឲ្យ​ចុះ​សំពៅ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីតាលី គេ​ប្រគល់​លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ក្នុង​កង‌ទ័ព​របស់​ស្តេច‌អធិរាជ។

សូមមើលជំពូក ចម្លង




កិច្ចការ 27:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

បងៗ​មាន​បំណង​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​ការ​នោះ​ប្រែ​ទៅ​ជា​ល្អ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ដូចជា​បាន​កើត​មាន​សព្វ‌ថ្ងៃ​នេះ។


រី​ឯ​ដំ‌បូន្មាន​របស់​ព្រះ‌យេហូវ៉ា​វិញ នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ហើយ​គម្រោង​ការ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នៅ​ជាប់​ជា​ដរាប គ្រប់​ជំនាន់​ត​រៀង​ទៅ។


៙ ពិត​ប្រាកដ​ជា​សេចក្ដីក្រេវ​ក្រោធ​របស់​មនុស្ស នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ឯ​សំណល់​សេចក្ដី​ក្រេវ​ក្រោធ ព្រះ‌អង្គ​នឹង​ពាក់​ដូច​ជា​ខ្សែ​ក្រវាត់។


នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​របស់​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។


ឯ​ការ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ


មនុស្ស​លោក​ទាំង​អស់​នៅ​ផែន​ដី រាប់​ដូច​ជា​គ្មាន​អ្វី​សោះ ព្រះ‌អង្គ​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក្នុង​ចំណោម​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ហើយ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​ផែន​ដី គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឬ​ពោល​ទៅ​ព្រះ‌អង្គ​ថា "ទ្រង់​ធ្វើ​អ្វី​ដូច្នេះ?" បាន​ឡើយ។


ពេល​មេ​ទ័ព និង​ពួក​ទាហាន​ដែល​នៅ​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​លោក ឃើញ​ផែនដី​រញ្ជួយ និង​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នោះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន!»


ពេល​មេ​ទ័ព​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​កើត​ឡើង លោក​ក៏​សរសើរ​តម្កើង​ព្រះ ហើយ​ពោល​ថា៖ «មនុស្ស​នេះ​ពិត​ជា​សុចរិត​មែន»។


ពេល​នោះ មាន​បាវ​បម្រើ​សំណព្វ​របស់​មេ​ទ័ព​រ៉ូម​ម្នាក់ ឈឺ​ហៀប​នឹង​ស្លាប់។


នៅ​ក្រុង​សេ‌សារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​មេទ័ព​កង​វរសេនាតូច ដែល​ហៅ​ថា កង​ទ័ព​អ៊ីតា‌លី


គេ​ឆ្លើយ​ថា៖ «លោក​មេទ័ព​កូនេ‌លាស ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ ហើយ​សាសន៍​យូដា​កោត​សរសើរ​លោក​គ្រប់​ៗ​គ្នា បាន​ទទួល​បង្គាប់​ពី​ទេវតា​បរិសុទ្ធមួយ ឲ្យ​ចាត់​គេ​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ផ្ទះ​លោក ដើម្បី​ស្តាប់​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍»។


ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​នោះ​ហើយ យើង ក៏​រក​ឱកាស​នឹង​ទៅ​ស្រុក​ម៉ា‌សេ‌ដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ​បាន​ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។


នៅ​ទី​នោះ លោក​ជួប​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័គី‌ឡា ជា​អ្នក​ស្រុក​ប៉ុន‌តុស ដែល​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ជាមួយ​នាង​ព្រីស៊ីល​ជា​ប្រពន្ធ ព្រោះ​ព្រះ​ចៅ​ក្លូឌាស បាន​បង្គាប់​ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់។ លោក​ប៉ុល​បាន​ទៅ​ជួប​អ្នក​ទាំង​ពីរ


ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ​មក ព្រះ‌វិញ្ញាណ​បាន​ជម្រុញ​ឲ្យ​លោក​ប៉ុល​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន ស្រុក​អាខៃ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពីខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»។


លោក​ក៏​យក​ទាហាន និង​មេទ័ព​រង រត់​ចុះ​ទៅរក​ពួក​គេ​ភ្លាម។ កាលប្រជា​ជន​ឃើញ​មេទ័ព​ធំ និងពួក​ទាហាន​មក​ដល់ គេ​ក៏​ឈប់​វាយ​លោក​ប៉ុល។


ពេល​មេទ័ព​រង​ឮ​ដូច្នេះ គាត់​ក៏​ទៅ​ជម្រាប​មេទ័ព​ធំ​ថា៖ «តើ​លោក​គិត​ធ្វើ​អ្វី​ហ្នឹង? ដ្បិត​អ្នកនេះ​ជា​សាសន៍​រ៉ូម​ទេ​តើ»។


នៅ​យប់​នោះ ព្រះ‌អម្ចាស់​ឈរ​ជិត​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្លា​ហាន​ឡើង! ដ្បិត​អ្នក​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា អ្នកក៏​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាង​នោះ​ដែរ»។


លោក​ប៉ុលក៏​ហៅ​មេទ័ព​រង​ម្នាក់មក ហើយ​ជម្រាប​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេទ័ព​ធំ​ទៅ ដ្បិតគាត់​មាន​រឿង​ខ្លះ​ចង់​ជម្រាបលោក»។


បន្ទាប់​មក លោក​បញ្ជា​ឲ្យ​មេទ័ព​យក​លោក​ប៉ុល​ទៅ​ឃុំ ប៉ុន្ដែ ឲ្យ​មាន​សេរីភាព​ខ្លះ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិត្ត​សម្លាញ់​ណា​ម្នាក់​ដែល​មក​ជួយ​ទំនុក​បម្រុង​លោក​ឡើយ។


កាល​បាន​ពិគ្រោះ​ជាមួយ​ក្រុម‌ប្រឹក្សា​របស់​លោក​រួច​ហើយ លោក​ភីស្ទុស​ឆ្លើយ​ថា៖ «អ្នក​បាន​សុំ​រើ​ក្តី​ទៅ​សេ‌សារ​ហើយ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​សេ‌សារ»។


ប៉ុន្ដែ ទូល​បង្គំ​យល់​ឃើញ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដែល​សម​នឹង​ស្លាប់​នោះ​ឡើយ ហើយ​ពេល​គាត់​បាន​សូម​រើ​ក្តី​ទៅព្រះ​ចៅ​អធិរាជ នោះ​ទូល​បង្គំ​ក៏​សម្រេច​ថានឹង​បញ្ជូន​គាត់។


ប៉ុន្តែ មេ​ទ័ព​រង​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត និង​ម្ចាស់​សំពៅ ជាង​ពាក្យ​ដែល​លោក​ប៉ុល​មាន​ប្រសាសន៍។


ប៉ុន្ដែ ដោយ​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ុល មេទ័ពរងក៏​ឃាត់​គេមិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ។ លោក​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែលលោត​ចុះ ហើយ​ហែល​ទៅ​រក​គោក​មុន


នៅ​ទី​នោះ មេទ័ព​រង​បាន​ឃើញ​សំពៅ​មួយមក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី លោក​ក៏​ឲ្យ​យើង​ចុះ​សំពៅ​នោះ។


កាល​បាន​រួច​ជីវិត​ហើយ នោះ​ទើប​យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ​កោះ​មេលីត។


ពេល​យើង​មក​ដល់​ក្រុង​រ៉ូម គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ុល​ស្នាក់​នៅ​ម្នាក់​ឯង ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​លោក។


សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​ផង។ អស់​អ្នក​ដែល​មក​ពី​ស្រុក​អ៊ីតា‌លី ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម