Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:21 - ព្រះគម្ពីរខ្មែរសាកល

21 ក្រោយពី​ហេតុការណ៍ទាំងនេះ​បាន​បញ្ចប់​ហើយ ប៉ូល​ត្រូវ​ព្រះវិញ្ញាណ​បណ្ដាលឲ្យ​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដោយ​ឆ្លងកាត់​ម៉ាសេដូន និង​អាខៃ​។ គាត់​និយាយ​ថា​៖ “បន្ទាប់ពី​ខ្ញុំ​ទៅដល់​ទីនោះ​ហើយ ខ្ញុំ​ត្រូវតែ​ទៅ​មើល​រ៉ូម​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ក្រោយ​ហេតុការណ៍​ទាំង​នេះ​ ព្រះវិញ្ញាណ​បាន​នាំ​ឲ្យ​លោក​ប៉ូល​សម្រេចចិត្ដ​ទៅ​ក្រុង​យេរូសាឡិម​ ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ។​ គាត់​បាន​និយាយ​ថា៖​ «ក្រោយ​ពេល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ហើយ​ ខ្ញុំ​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ​មក ព្រះ‌វិញ្ញាណ​បាន​ជម្រុញ​ឲ្យ​លោក​ប៉ុល​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន ស្រុក​អាខៃ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពីខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​នោះ​មក ព្រះ‌វិញ្ញាណ​ណែ‌នាំ​លោក​ប៉ូល​ឲ្យ​សម្រេច​ចិត្ត​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ក្រោយ​ការ​ទាំង​នោះ​មក ប៉ុល​គិត​សំរេច​ក្នុង​ចិត្ត​ថា​កាល​ណា​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ​ហើយ នោះ​គាត់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ក៏​និយាយ​ថា ក្រោយ​ដែល​ខ្ញុំ​បាន​ទៅ​ឯ​ណោះ​ហើយ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ក្រោយ​ពី​ព្រឹត្ដិ‌ការណ៍​នោះ​មក រស‌អុលឡោះ​ណែ‌នាំ​លោក​ប៉ូល​ឲ្យ​សម្រេច​ចិត្ដ​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ​ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។

សូមមើលជំពូក ចម្លង




កិច្ចការ 19:21
31 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ពីទីនោះ​ទៅដល់​ភីលីព ដែល​ជា​ទីក្រុង​សំខាន់ជាងគេ​ក្នុង​ស្រុក​ម៉ាសេដូន និង​ជា​អាណានិគម​រ៉ូម​។ យើង​បាន​ស្នាក់នៅ​ទីក្រុង​នោះ​រយៈពេល​ប៉ុន្មានថ្ងៃ​។


ប៉ុន្តែ​នៅគ្រា​ដែល​កាលីយ៉ូ​ធ្វើជា​អភិបាល​អាខៃ ពួកយូដា​បាន​រួមចិត្តគ្នា​ក្រោកឡើងប្រឆាំង​នឹង​ប៉ូល ហើយ​យក​គាត់​ទៅ​ទីកាត់ក្ដី


គាត់​លា​ពួកគេ ទាំង​និយាយថា​៖ “​ខ្ញុំ​នឹង​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ​ម្ដងទៀត ប្រសិនបើ​ព្រះ​សព្វព្រះហឫទ័យ”។ រួច​គាត់​ក៏​ចុះសំពៅ​ពី​អេភេសូរ​ទៅ​។


ដូច្នេះ គាត់​បាន​ចាត់​អ្នក​ដែល​បម្រើ​ជាមួយ​គាត់​ពីរ​នាក់ គឺ​ធីម៉ូថេ និង​អេរ៉ាស្ទុស ឲ្យទៅ​ម៉ាសេដូន រីឯ​ខ្លួនគាត់​ស្នាក់នៅ​អាស៊ី​មួយរយៈ​សិន​។


ដូច្នេះ ទីក្រុង​បាន​ពេញ​ទៅដោយ​ភាពច្របូកច្របល់​។ គេ​ក៏​ចាប់​កៃយុស និង​អើរីស្តាក ជា​អ្នកម៉ាសេដូន​ដែល​រួមដំណើរ​ជាមួយ​ប៉ូល ហើយ​លើកគ្នា​សម្រុកចូល​ទៅក្នុង​ទីលានមហោស្រព​។


នេះគឺដោយសារ​ប៉ូល​បាន​សម្រេចចិត្ត​រួចហើយ​ថា​នឹង​ធ្វើដំណើរបង្ហួស​អេភេសូរ ដើម្បីកុំឲ្យ​ខាតពេល​នៅ​អាស៊ី ពីព្រោះ​គាត់​កំពុង​ប្រញាប់​ទៅ​ឲ្យ​ដល់​យេរូសាឡិម​នៅ​ថ្ងៃ​បុណ្យថ្ងៃទីហាសិប ប្រសិនបើ​អាច​។


“ឥឡូវនេះ មើល៍! ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដោយ​ជាប់ចំណង​ពី​ព្រះវិញ្ញាណ​។ ខ្ញុំ​មិន​ដឹងថា​នឹង​ជួប​អ្វី​នៅ​ទីនោះ​ទេ


នៅពេល​យើង​ទៅដល់​យេរូសាឡិម បងប្អូន​បាន​ទទួលស្វាគមន៍​យើង​យ៉ាងរីករាយ​។


យើង​បាន​រកឃើញ​ពួក​សិស្ស ហើយ​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​។ ពួកគេ​ប្រាប់​ប៉ូល​ដោយ​ព្រះវិញ្ញាណ មិន​ឲ្យ​ឡើងទៅ​យេរូសាឡិម​ឡើយ​។


នៅ​យប់នោះ ព្រះអម្ចាស់​យាង​មកឈរនៅក្បែរ​ប៉ូល ហើយ​មានបន្ទូលថា​៖“ចូរ​ក្លាហានឡើង​! ដូចដែល​អ្នក​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​យើង​នៅ​យេរូសាឡិម​យ៉ាងណា អ្នក​ត្រូវតែ​ធ្វើបន្ទាល់​នៅ​រ៉ូម​យ៉ាងនោះ​ដែរ”។


នៅពេល​សម្រេច​ឲ្យ​យើង​ចុះសំពៅ​ទៅ​អ៊ីតាលី គេ​ក៏​ប្រគល់​ប៉ូល និង​អ្នកទោស​ខ្លះ​ទៀត​ទៅ​មេទាហានលើមួយរយនាក់​ម្នាក់​ឈ្មោះ​យូលាស​នៃ​កងទាហាន​របស់​ព្រះចៅអធិរាជ​។


ហើយ​និយាយថា​: ‘កុំ​ខ្លាច​ឡើយ ប៉ូល​អើយ​! អ្នក​ត្រូវតែ​ឈរនៅមុខ​សេសារ ហើយ​មើល៍! ព្រះ​បាន​ប្រទាន​អស់អ្នក​ដែល​រួមដំណើរ​ជាមួយ​អ្នក ដល់​អ្នក​ហើយ’។


ក្រោយពី​យើង​ចូលទៅ​រ៉ូម គេ​បាន​អនុញ្ញាតឲ្យ​ប៉ូល​ស្នាក់នៅ​ម្នាក់ឯង ដោយមាន​ទាហាន​ម្នាក់​យាម​គាត់​។


ដ្បិត​ខ្ញុំ​ចង់​ជួប​អ្នករាល់គ្នា​ខ្លាំងណាស់ ដើម្បី​បាន​ចែក​អំណោយទាន​ខាងវិញ្ញាណ​ខ្លះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រឹងមាំ


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ខ្ញុំ​បាន​រៀបគម្រោង​មករក​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា ដើម្បីឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ទទួល​នៅក្នុងចំណោម​សាសន៍ដទៃ​ឯទៀត​ដែរ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រារាំង​រហូតដល់​ពេលនេះ​។


ដូច្នេះ ចំពោះ​ខ្ញុំ ខ្ញុំ​ក៏​ឆេះឆួល​ចង់​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដែល​នៅ​រ៉ូម​ដែរ​។


កាលណា​ខ្ញុំ​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា ដ្បិត​ខ្ញុំ​ចង់​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន​ដែរ


ប៉ុន្តែ​ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ហើយ​ខ្ញុំ​មុខជាស្គាល់ មិនមែន​ពាក្យសម្ដី​របស់​អ្នក​ដែល​មានឫកធំ​ទេ គឺ​អំណាច​គេ​វិញ​។


ដើម្បី​ផ្សាយដំណឹងល្អ​រហូតដល់​តំបន់​ខាងនាយ​របស់អ្នករាល់គ្នា​។ នេះ​មិនមែន​ដើម្បី​អួត​អំពី​អ្វី​ដែល​បាន​រៀបចំជាស្រេច នៅក្នុង​ដែនកំណត់​របស់​អ្នកដទៃ​ឡើយ​។


លុះ​ដប់បួន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើងទៅ​យេរូសាឡិម​ម្ដងទៀត​ជាមួយ​បារណាបាស ទាំង​យក​ទីតុស​ទៅជាមួយ​ដែរ​។


ដូច្នេះ អ្នករាល់គ្នា​បាន​ក្លាយជា​គំរូ​ដល់​អស់អ្នក​ដែល​ជឿ នៅ​ម៉ាសេដូន និង​អាខៃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម