ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 6:1 - ព្រះគម្ពីរខ្មែរសាកល

បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

បងប្អូន​អើយ!​ បើ​អ្នកណា​ម្នាក់​ធ្វើ​បាប​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ដើរ​តាម​ព្រះវិញ្ញាណ​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូត​បូត​ ហើយ​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​អ្នក​ក៏​ត្រូវ​ល្បួង​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បង‌ប្អូន​អើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​អ្វី​មួយ​ខុស អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព។ ចូរ​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់ នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បងប្អូន​ដែល​មាន​ព្រះ‌វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូត‌បូត។ ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្ដី​ល្បួង​ដែរ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់​នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បង​ប្អូន​ដែល​មាន​រស‌អុលឡោះ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ដ​ស្លូត‌បូត។ ក៏​ប៉ុន្ដែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។

សូមមើលជំពូក



កាឡាទី 6:1
41 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មនុស្ស​សុចរិត​វាយ​ទូលបង្គំ​ចុះ​——​ការនេះជា​សេចក្ដីសប្បុរស​; សូមឲ្យ​គេ​ស្ដីបន្ទោស​ទូលបង្គំ​ចុះ​——​ការនេះជា​ប្រេង​លើ​ក្បាល​; សូម​កុំឲ្យ​ក្បាល​របស់ទូលបង្គំ​បដិសេធ​វា​ឡើយ​! ជាការពិត សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ទាស់នឹង​អំពើអាក្រក់​របស់មនុស្សអាក្រក់​ជានិច្ច​។


ចូរ​លី​នឹម​របស់ខ្ញុំ ហើយ​រៀន​ពី​ខ្ញុំ​ចុះ ពីព្រោះ​ខ្ញុំ​មាន​ចិត្ត​ស្លូត និង​រាបទាប​។ នោះ​អ្នករាល់គ្នា​នឹង​រកបាន​សេចក្ដីសម្រាក​សម្រាប់​ព្រលឹង​របស់អ្នករាល់គ្នា​។


ពេត្រុស​អង្គុយ​នៅ​ខាងក្រៅ​ក្នុង​ទីធ្លា មាន​បាវបម្រើស្រី​ម្នាក់​ចូលមកជិត​គាត់ និយាយថា​៖ “អ្នកឯង​ក៏​នៅ​ជាមួយ​យេស៊ូវ​អ្នកកាលីឡេ​នោះ​ដែរ”។


ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​ថា​:“មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។ គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​៕


ចូរ​អ្នករាល់គ្នា​ទៅ​រៀន​ចុះ ថា​តើ​ពាក្យដែលថា‘យើង​ចង់បាន​សេចក្ដីមេត្តា មិនមែន​យញ្ញបូជា​ទេ’​មានន័យ​ដូចម្ដេច​! ដ្បិត​ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាបវិញ”។


ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ ដោយ​ចៀសវាង​ពី​ការប្រកែក​អំពី​រឿងចម្រូងចម្រាស​។


យើង​ដែល​ជា​អ្នក​រឹងមាំ ត្រូវតែ​រែកពុន​ភាពខ្សោយ​របស់​អ្នក​ដែល​មិនរឹងមាំ ហើយ​មិន​ត្រូវ​បំពេញចិត្ត​ខ្លួនឯង​ឡើយ​។


គំនិត​ខាងសាច់ឈាម​ជា​សេចក្ដីស្លាប់ រីឯ​គំនិត​ខាង​ព្រះវិញ្ញាណ​ជា​ជីវិត និង​សេចក្ដីសុខសាន្ត​។


ដូច្នេះ ចូរឲ្យ​អ្នក​ដែល​គិតថា​ខ្លួនឯង​ឈរមាំ ប្រុងប្រយ័ត្ន​កុំឲ្យ​ដួល​ឡើយ​។


ប្រសិនបើ​អ្នកណា​គិតថា ខ្លួនឯង​ជា​អ្នកថ្លែងព្រះបន្ទូល ឬ​ជា​មនុស្ស​ខាងវិញ្ញាណ អ្នកនោះ​ត្រូវ​ទទួលស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​នេះ ជា​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​។


រីឯ​មនុស្ស​ខាងវិញ្ញាណ​វិញ វិនិច្ឆ័យ​អ្វីៗ​ទាំងអស់ ប៉ុន្តែ​មិន​ត្រូវ​អ្នកណា​វិនិច្ឆ័យ​ឡើយ​។


បងប្អូន​អើយ ខ្ញុំ​មិនអាច​និយាយ​នឹង​អ្នករាល់គ្នា ដូច​និយាយ​នឹង​មនុស្ស​ខាងវិញ្ញាណ​បានឡើយ ប៉ុន្តែ​ដូច​មនុស្ស​ខាងសាច់ឈាម​វិញ គឺ​ដូច​និយាយ​នឹង​កូនក្មេង​នៅក្នុង​ព្រះ​គ្រីស្ទ​។


តើ​អ្នករាល់គ្នា​ចង់បាន​មួយណា? ចង់​ឲ្យ​ខ្ញុំ​មករក​អ្នករាល់គ្នា​ដោយកាន់​រំពាត់ ឬ​ដោយ​សេចក្ដីស្រឡាញ់ និង​ចិត្ត​សុភាពរាបសា​វិញ​?


កុំ​បង្អត់​គ្នា​ឡើយ លើកលែងតែ​មាន​ការ​ព្រមព្រៀងគ្នា​ទុកពេល​មួយរយៈ ដើម្បី​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន រួច​ត្រូវ​នៅ​ជាមួយគ្នា​វិញ ក្រែងលោ​សាតាំង​ល្បួង​អ្នករាល់គ្នា ដោយ​ឆ្លៀតឱកាស​លើ​ភាពមិនចេះគ្រប់គ្រងចិត្ត​របស់អ្នករាល់គ្នា​។


ខ្ញុំ ប៉ូល ដែល​តាម​សំបកក្រៅ​ជា​មនុស្ស​រាបទាប​ពេល​នៅជាមួយ​អ្នករាល់គ្នា ប៉ុន្តែ​ក្លាហាន​ចំពោះ​អ្នករាល់គ្នា​ពេល​មិននៅជាមួយ គឺ​ខ្ញុំផ្ទាល់​សូមអង្វរ​អ្នករាល់គ្នា​ដោយ​សេចក្ដីសុភាពរាបសា និង​ក្ដីអនុគ្រោះ​របស់​ព្រះ​គ្រីស្ទ​។


ដូច្នេះ ស៊ូឲ្យ​អ្នករាល់គ្នា​លើកលែងទោស ហើយ​សម្រាលទុក្ខ​អ្នកនោះ​វិញ ក្រែងលោ​គាត់​ត្រូវ​ទុក្ខព្រួយ​ដ៏ហួសប្រមាណ​លេប​បាត់ទៅ​។


ដោយហេតុនេះ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​បញ្ជាក់​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​ដល់​គាត់​។


សេចក្ដីសុភាពរាបសា និង​ការគ្រប់គ្រងចិត្ត​។ គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់នឹង​សេចក្ដី​ទាំងនេះ​ឡើយ​។


បងប្អូន​អើយ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​វិញ្ញាណ​របស់អ្នករាល់គ្នា​! អាម៉ែន​៕​៚


ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត


ក៏ប៉ុន្តែ​កុំ​ចាត់ទុក​អ្នកនោះ​ជា​សត្រូវ​ឡើយ ផ្ទុយទៅវិញ ចូរ​ទូន្មាន​គាត់​ដូចជា​បងប្អូន​ចុះ​។


ទាំង​ប្រៀនប្រដៅ​អ្នក​ដែល​ប្រឆាំង ដោយ​សុភាពរាបសា ក្រែងលោ​ព្រះ​នឹង​ប្រទាន​ដល់​ពួកគេ​នូវ​ការកែប្រែចិត្ត​ដែល​នាំទៅដល់​ចំណេះដឹង​នៃ​សេចក្ដីពិត​។


ចូរ​តម្រង់​ផ្លូវ​សម្រាប់​ជើង​អ្នករាល់គ្នា​ដែរ ដើម្បីកុំឲ្យ​មនុស្ស​ខ្វិន​គ្រេច​ជើង​ឡើយ គឺ​ឲ្យ​ត្រូវបាន​ប្រោសឲ្យជា​វិញ​។


ចូរ​យកចិត្តទុកដាក់​ចំពោះ​ពួក​អ្នកដែលជាប់ឃុំឃាំង ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​ជាប់ឃុំឃាំងជាមួយ​គេដែរ​; ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវគេ​ធ្វើបាប ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​កំពុង​ត្រូវគេ​ធ្វើបាប​ក្នុង​រូបកាយ​ដែរ​។


ក្នុងចំណោម​អ្នករាល់គ្នា តើ​នរណា​មានប្រាជ្ញា និង​មានការយល់ដឹង​? ចូរឲ្យ​អ្នកនោះ​បង្ហាញ​ការប្រព្រឹត្ត​របស់​ខ្លួន តាមរយៈ​កិរិយា​ល្អ ដោយ​ភាពសុភាពរាបសា​នៃ​ប្រាជ្ញា​ចុះ​។


តាមពិត យើង​ទាំងអស់គ្នា​តែងតែ​ជំពប់​ក្នុង​ចំណុច​ជាច្រើន​។ ប្រសិនបើ​អ្នកណា​មិន​ជំពប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន អ្នកនោះ​ជា​មនុស្ស​ពេញវ័យ​ដែល​អាច​ទប់​រូបកាយ​ទាំងមូល​បាន​។


ផ្ទុយទៅវិញ ចូរ​អ្នករាល់គ្នា​តម្កើង​ព្រះ​គ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់​ទុក​ជា​វិសុទ្ធ​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ទាំង​ត្រៀមជាស្រេច​ជានិច្ច​ដើម្បី​ឆ្លើយការពារ នឹង​អ្នកណាក៏ដោយដែល​ទាមទារ​ហេតុផល​អំពី​សេចក្ដីសង្ឃឹម​ដែល​ស្ថិត​នៅក្នុង​អ្នករាល់គ្នា​។


ប្រសិនបើ​អ្នកណា​ឃើញ​បងប្អូន​របស់​ខ្លួន​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់ អ្នកនោះ​ត្រូវ​ទូល​សុំ នោះ​ព្រះ​នឹង​ប្រទាន​ជីវិត​ឲ្យ​គាត់ គឺ​ប្រទាន​ឲ្យ​អ្នក​ដែល​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់​។ មាន​បាប​ដែល​នាំទៅ​សេចក្ដីស្លាប់​; ចំពោះ​បាប​នោះ ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ទូល​សុំ​ទេ‍។