Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:69 - ព្រះគម្ពីរខ្មែរសាកល

69 ពេត្រុស​អង្គុយ​នៅ​ខាងក្រៅ​ក្នុង​ទីធ្លា មាន​បាវបម្រើស្រី​ម្នាក់​ចូលមកជិត​គាត់ និយាយថា​៖ “អ្នកឯង​ក៏​នៅ​ជាមួយ​យេស៊ូវ​អ្នកកាលីឡេ​នោះ​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

69 ពេល​លោក​ពេត្រុស​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ​ផ្ទះ​ មាន​ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ស្រុក​កាលីឡេ​ដែរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

69 នៅ​វេលា​នោះ ពេត្រុស​កំពុង​អង្គុយ​នៅ​ក្នុង​ទីលាន​ខាង​ក្រៅ។ ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់ ហើយ​និយាយ​ថា៖ «អ្នក​ឯង​ក៏​នៅ​ជា​មួយ​យេស៊ូវ ជា​អ្នក​ស្រុក​កាលីឡេ​នោះ​ដែរ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

69 ពេល​នោះ លោក​ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា។ មាន​ស្ត្រី​បម្រើ​របស់​មហា​បូជា‌ចារ្យ*​ម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលី‌ឡេ​ដែរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

69 ឯ​ពេត្រុស គាត់​អង្គុយ​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រៅ នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ឯ​គាត់​និយាយ​ថា អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​កាលី‌ឡេ​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

69 ពេល​នោះ ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ធ្លា។ មាន​ស្ដ្រី​បម្រើ​របស់​មូស្ទី​ម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​អ៊ីសា ជា​អ្នក​ស្រុក​កាលី‌ឡេ​ដែរ!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:69
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នក​ដែល​មិន​ដើរ​ក្នុង​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​ក្នុង​ផ្លូវ​របស់​មនុស្សបាប ឬ​អង្គុយ​នៅ​កៅអី​របស់​មនុស្សចំអកឡកឡឺយ​!


ហ្វូងមនុស្ស​ក៏​ឆ្លើយថា​៖ “នេះ​ជា​ព្យាការី​យេស៊ូវ​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ”។


ពេលនោះ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ជួបជុំគ្នា​នៅក្នុង​ដំណាក់​របស់​មហាបូជាចារ្យ​ឈ្មោះ​កៃផាស​។


រីឯ​ពេត្រុស​ទៅតាម​ព្រះយេស៊ូវ​ពី​ចម្ងាយ រហូតដល់​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ​។ គាត់​ចូលទៅ​ខាងក្នុង ហើយ​អង្គុយ​ជាមួយ​ពួក​តម្រួត ដើម្បី​មើល​ហេតុការណ៍ដែលនឹងកើតឡើង​។


ប៉ុន្តែ​ពេត្រុស​បដិសេធ​នៅមុខ​គេ​ទាំងអស់គ្នា​ថា៖ “ខ្ញុំ​មិន​ដឹង​អ្វីដែល​នាង​និយាយ​ទេ”។


នៅពេល​គាត់​ចេញទៅ​ដល់​មាត់ទ្វារ មាន​បាវបម្រើស្រី​ម្នាក់ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ពួក​អ្នក​ដែល​នៅ​ទីនោះ​ថា​៖ “អ្នកនេះ​ធ្លាប់​នៅ​ជាមួយ​យេស៊ូវ​អ្នកណាសារ៉ែត”។


ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “ចូរ​មក​មើល​ចុះ”។


អ្នកខ្លះទៀត​ថា​៖ “អ្នកនេះ​ជា​ព្រះ​គ្រីស្ទ”។ ប៉ុន្តែ​មាន​អ្នកផ្សេងទៀត​ថា​៖ “ព្រះ​គ្រីស្ទ​មិនមែន​យាង​មក​ពី​កាលីឡេ​ទេ មែនទេ​?


ពួកគេ​តប​នឹង​គាត់​ថា​៖ “មិនមែន​លោក​ក៏​មក​ពី​កាលីឡេ​ដែរ មែនទេ​? ចូរ​ស្រាវជ្រាវ​មើល៍ នោះ​លោក​នឹង​ដឹង​ថា ព្យាការី​មិន​ចេញ​មកពី​កាលីឡេ​ឡើយ​!”។


ក្រោយពី​ម្នាក់នេះ យូដាស​អ្នកកាលីឡេ​បាន​ក្រោកឡើង​នៅ​គ្រា​ជំរឿនប្រជាជន ហើយ​បាន​អូសទាញ​ប្រជាជន​ឲ្យ​ទៅតាម​គាត់​។ អ្នកនេះ​ក៏​វិនាស​ដែរ ហើយ​អស់អ្នក​ដែល​តាម​គាត់​ក៏​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម