Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:75 - ព្រះគម្ពីរខ្មែរសាកល

75 ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​ថា​:“មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។ គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

75 លោក​ពេត្រុស​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​មាន​បន្ទូល​ថា​ «មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង»។​ គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

75 ពេត្រុស​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ» ។ គាត់​ក៏​ចេញ​ទៅ​ទាំង​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

75 លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ» ។ លោក​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

75 ពេត្រុស​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ រួច​គាត់​ក៏​ចេញ​ទៅ​ដោយ​យំ​ក្តួល។

សូមមើលជំពូក ចម្លង

អាល់គីតាប

75 ពេត្រុស​ក៏​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។ ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:75
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នកណាក៏ដោយដែល​បដិសេធ​ខ្ញុំ​នៅមុខ​មនុស្ស ខ្ញុំក៏​នឹង​បដិសេធ​អ្នកនោះ​នៅមុខ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ដែរ។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។


ពេលនោះ ពេត្រុស​ក៏​ចាប់ផ្ដើម​ដាក់បណ្ដាសា ព្រមទាំង​ស្បថ​ថា​៖ “ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​!”។ ភ្លាមនោះ មាន់​ក៏​រងាវឡើង​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“តើ​អ្នក​នឹង​លះបង់​ជីវិត​របស់អ្នក​សម្រាប់​ខ្ញុំ​ឬ​? ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា មាន់​នឹង​មិន​រងាវ​សោះឡើយ រហូតទាល់តែ​អ្នក​បដិសេធ​ខ្ញុំ​បីដង”៕


តើ​នរណា​យល់ឃើញថា អ្នក​ពិសេសជាងគេ​? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ប្រសិនបើ​អ្នក​បាន​ទទួល​មែន ចុះម្ដេចក៏​អ្នក​អួតខ្លួន​ដូចជា​មិន​បាន​ទទួល​?


បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម