ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 35:10 - អាល់គីតាប

ខ្ញុំ​នឹង​ជម្រាប​ទ្រង់​យ៉ាង​ស្មោះ អស់​ពី​ដួង​ចិត្ត​ថា: អុលឡោះ‌តាអាឡា​អើយ គ្មាន​នរណា​ដូច​ទ្រង់​ឡើយ ទ្រង់​បាន​រំដោះ​អ្នក​ទន់​ខ្សោយ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ ទ្រង់​រំដោះ​ជន​កំសត់​ទុគ៌ត​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់ទាំង​ឆ្អឹង​ទូលបង្គំ​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ តើ​នរណា​ដូច​ព្រះអង្គ​ដែល​រំដោះ​មនុស្ស​ទ័លក្រ​ពី​អ្នកដែល​ខ្លាំង​ជាង​ខ្លួនអ្នកនោះ គឺ​រំដោះ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ពី​អ្នកដែល​ប្លន់​ពួកគេ​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ឆ្អឹងរបស់​ទូល‌បង្គំ​នឹង​ពោល​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ? ព្រះ‌អង្គ​រំដោះ​មនុស្ស​ក្រីក្រ ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន អើ ទាំង​ជន​ក្រីក្រ និង​កម្សត់​ទុគ៌ត​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​នឹង​ទូល​ព្រះអង្គ​យ៉ាង​ស្មោះ អស់​ពី​ដួង​ចិត្ត​ថា: ព្រះ‌អម្ចាស់​អើយ គ្មាន​នរណា​ដូច​ព្រះអង្គ​ឡើយ ព្រះអង្គ​បាន​រំដោះ​អ្នក​ទន់​ខ្សោយ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ ព្រះអង្គ​រំដោះ​ជន​កម្សត់​ទុគ៌ត​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​នឹង​ពោល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់ ដែល​ទ្រង់​ជួយ​មនុស្ស​ក្រីក្រ​ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន អើ ទាំង​ពួក​ក្រីក្រនឹង​មនុស្ស​កំសត់​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន

សូមមើលជំពូក



ទំនុកតម្កើង 35:10
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ ដ៏​ខ្លាំង​ពូកែ និង​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពិត​ជា​មើល​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ទ្រង់​ប្រុង​នឹង​ជួយ​គេ​ជា‌និច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ទ្រង់​ទាំង​ស្រុង ហើយ​មាន​តែ​ទ្រង់​ទេ ដែល​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។


ដ្បិត​ជីវិត​ខ្ញុំ​នឹង​ត្រូវ​រសាត់​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ខ្លួន​ប្រាណ​ខ្ញុំ​ក្ដៅ​ដូច​រងើក​ភ្លើង។


អុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ដោយ​សុចរិត ទ្រង់​រក​យុត្តិធម៌​ឲ្យ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។


ដ្បិត​ទ្រង់​ការពារ​ជន​កំសត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។


ខ្ញុំ​ដឹង​ថា​អុលឡោះ‌តាអាឡារក​យុត្តិធម៌​ឲ្យ​មនុស្ស កំសត់​ទុគ៌ត ទ្រង់​ការពារ​មនុស្ស​ក្រីក្រ។


ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​នាំ​គ្នា​លើក តម្កើង​នាម​របស់​ទ្រង់ ហើយ​មនុស្ស​សុចរិត​នឹង​បាន​ឃើញ​ទ្រង់។


ទ្រង់​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ទ្រង់​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន អុលឡោះ‌តាអាឡា​ដោះ​លែង​អ្នក​ជាប់​ឃុំ‌ឃាំង


ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។


កម្លាំង​របស់​ខ្ញុំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ខ្ញុំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ខ្ញុំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។


ពេល​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា ទ្រង់​មិន​មាក់​ងាយ​ឬ​ព្រងើយ​កន្តើយ ទ្រង់​មិន​លាក់​មុខ​ចំពោះ​គេ​ឡើយ ពេល​មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​រក​ទ្រង់ ទ្រង់​ស្តាប់​គេ។


ដរាប​ណា​ខ្ញុំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ ខ្ញុំ​កាន់​តែ​រីង‌រៃ​ទៅៗ ខ្ញុំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ


ទ្រង់​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្ត គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។


មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ពាក្យ​គេ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។


មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូ ដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌ត និង​អារ​ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។


កំហឹង​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ‌កាយ ហើយ​អំពើ​បាប​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ខ្ញុំ​ពុក​អស់


ឱ​អុលឡោះ​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ខ្ញុំ​ផង។


សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​អត់‌ទោស​ខ្ញុំ​ហើយ នោះ​ខ្ញុំ​មាន​អំណរ​សប្បាយ ហើយ​ចិត្ត​សោក​សង្រេង​របស់​ខ្ញុំ នឹង​បាន​រីក‌រាយ​ឡើង​វិញ។


ដ្បិត​អុលឡោះ‌តាអាឡា​ស្តាប់ ពាក្យ​របស់​មនុស្ស​កំសត់​ទុគ៌ត ហើយ​នៅ​ពេល​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ជាប់​ឃុំ‌ឃាំង ទ្រង់​មិន​បំភ្លេច​គេ​ឡើយ។


អុលឡោះ​អើយ ចិត្ត​សុចរិត​របស់​ទ្រង់​ខ្ពស់​ពន់​ពេក​ណាស់ ដ្បិត​ទ្រង់​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជា​ច្រើន អុលឡោះ​អើយ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ទ្រង់​បាន​ឡើយ!


ឱ​អុលឡោះ‌តាអាឡា​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ទ្រង់​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ទ្រង់​ឡើយ។


អុលឡោះ‌តាអាឡា​អើយ តើ​មាន​អ្វី​អាច​ផ្ទឹម​នឹង​ទ្រង់​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​បរិសុទ្ធ​ដូច​ទ្រង់។ ទ្រង់​ជា​ម្ចាស់​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង គួរ​សរសើរ​តម្កើង ទ្រង់​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ។


តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​អុលឡោះ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ទ្រង់?


អុលឡោះ​ដ៏‌វិសុទ្ធ​មាន​បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា? តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?។


មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ទ្រង់ ដ្បិត​ទ្រង់​ជា​ស្តេច របស់​ប្រជា‌ជាតិ​នានា។ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ទ្រង់​បាន​ឡើយ។


សូម​ច្រៀង​ជូនអុលឡោះ‌តាអាឡា! សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡា! ដ្បិត​ទ្រង់​រំដោះ​ជីវិត​មនុស្ស​ទុគ៌ត ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់។