Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:31 - អាល់គីតាប

31 ដ្បិត​ទ្រង់​ការពារ​ជន​កំសត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ដ្បិត​ព្រះអង្គ​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​មនុស្ស​ខ្វះខាត ដើម្បី​សង្គ្រោះ​ពួកគេ​ពី​ពួកអ្នកដែល​ផ្ដន្ទាទោស​ព្រលឹង​របស់ពួកគេ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដ្បិត​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ស្តាំ​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​ចង់​កាត់​ទោស​ដល់​ព្រលឹង​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ដ្បិត​ព្រះអង្គ​ការពារ​ជន​កម្សត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដ្បិត​ទ្រង់​ឈរ​នៅ​ខាង​ស្តាំ​នៃ​មនុស្ស​កំសត់​ទុគ៌ត ដើម្បី​នឹង​ជួយ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​ប្រកាន់​ទោស ចំពោះ​ព្រលឹង​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:31
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពិត​ជា​មើល​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ទ្រង់​ប្រុង​នឹង​ជួយ​គេ​ជា‌និច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ទ្រង់​ទាំង​ស្រុង ហើយ​មាន​តែ​ទ្រង់​ទេ ដែល​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។


ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សំដែង​ចិត្ត​មេត្តា‌ករុណា​សោះ គេ​បាន​ធ្វើ​បាប​មនុស្ស​កំសត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត សោក​សង្រេង​ទៀត​ផង។


អុលឡោះ‌តាអាឡា​នៅ​ខាង​ស្ដាំ​ស្តេច នៅ​ថ្ងៃ​ដែល​ទ្រង់​ខឹង ទ្រង់​កំទេច​ស្ដេច​នានា។


អុលឡោះ‌តាអាឡា​នឹង​ថែ‌រក្សា​ការពារ​អ្នក អុលឡោះ‌តាអាឡា​នៅ​ខាង​ស្តាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។


ខ្ញុំ​ដឹង​ថា​អុលឡោះ‌តាអាឡារក​យុត្តិធម៌​ឲ្យ​មនុស្ស កំសត់​ទុគ៌ត ទ្រង់​ការពារ​មនុស្ស​ក្រីក្រ។


ខ្ញុំ​នឹក​ដល់​អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​ជា‌និច្ច ដោយ​ទ្រង់​នៅ​ខាង​ស្តាំ​ខ្ញុំ ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។


អុលឡោះ​ដែល​នៅ​ក្នុង​ដំណាក់​ដ៏‌វិសុទ្ធ ទ្រង់​ជា​បិតា​របស់​ក្មេង​កំព្រា ទ្រង់​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​មេម៉ាយ។


សូម​ស្តេច​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ សូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កំសត់​ទុគ៌ត ហើយ​កំទេច​អស់​អ្នក​ដែល​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ


ប៉ុន្តែ ខ្ញុំ​នៅ​ជា​មួយ​ទ្រង់​ជា‌និច្ច ទ្រង់​កាន់​ដៃ​ស្តាំ​របស់​ខ្ញុំ


ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជា‌ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។


គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។ យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម