Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 34:20 - អាល់គីតាប

20 ទ្រង់​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្ត គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ក៏​ថែរក្សា​អស់ទាំង​ឆ្អឹង​គេ គឺ​គ្មាន​ឆ្អឹង​ណាមួយ​ត្រូវបាន​បំបាក់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អង្គ​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្ត គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ទ្រង់​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 34:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ជួយ​អ្នក​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ ចំនួន​ប្រាំ​មួយ​ដង តែ​នៅ​គ្រា​ទី​ប្រាំ‌ពីរ ការ​អាក្រក់​នឹង​ពុំ​អាច កើត​មាន​ដល់​អ្នក​ទេ។


ខ្ញុំ​នឹង​ជម្រាប​ទ្រង់​យ៉ាង​ស្មោះ អស់​ពី​ដួង​ចិត្ត​ថា: អុលឡោះ‌តាអាឡា​អើយ គ្មាន​នរណា​ដូច​ទ្រង់​ឡើយ ទ្រង់​បាន​រំដោះ​អ្នក​ទន់​ខ្សោយ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ ទ្រង់​រំដោះ​ជន​កំសត់​ទុគ៌ត​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។


អុលឡោះ‌តាអាឡា​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ទ្រង់​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។


អុលឡោះ‌តាអាឡា​សង្គ្រោះ និង​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ទ្រង់​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេ មក​ជ្រក​កោន​ក្រោម​ម្លប់​អំណាច​ទ្រង់។


ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក មិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ​ ។


មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​កង្វល់។


ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​មក​ថា៖ «គ្មាន​ឆ្អឹង​ណា​មួយ​របស់​គាត់​ត្រូវ​បាក់​បែក​ឡើយ»។


ថ្ងៃ​នេះ ជីវិត​របស់​ស្តេច​មាន​តម្លៃ​ចំពោះ​ខ្ញុំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ខ្ញុំ​ក៏​មាន​តម្លៃ​នៅ​ចំពោះអុលឡោះ‌តាអាឡា​យ៉ាង​នោះ​ដែរ ហើយ​សូម​ទ្រង់​រំដោះ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម