Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:17 - អាល់គីតាប

17 ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​សត្រូវ​ដ៏ខ្លាំងពូកែ និង​ពី​ពួកដែល​ស្អប់​ខ្ញុំ ដ្បិត​ពួកគេ​ខ្លាំង​ជាង​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះ‌អង្គ​បានរំ​ដោះ​ខ្ញុំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដែរ ដ្បិត​គេ​មាន​កម្លាំង​ជាង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដែរ ដ្បិត​គេ​មាន​កំឡាំង​ជាង​ទូលបង្គំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពេលអុលឡោះ‌តាអាឡា​រំដោះ​ស្តេច​ទត ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ហើយ ស្តេច​ទត​សូត្រ​ទំនុក‌តម្កើង​ជូនអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖


ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ ដ៏​ខ្លាំង​ពូកែ និង​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។


កំហឹង​របស់​ទ្រង់​ប្រហារ​ខ្ញុំ ដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំ បញ្ចេញ​ចង្កូម​ដាក់​ខ្ញុំ ទ្រង់​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។


ដោយ​អុលឡោះ‌តាអាឡា​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។


នៅ​ពេល​ខ្ញុំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន ទ្រង់​រក្សា​ការពារ​ជីវិត​ខ្ញុំ ទ្រង់​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ ហើយ​សង្គ្រោះ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។


សូម​យក​ចិត្ត​ទុក​ដាក់ នឹង​សំរែក​របស់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ទាល់​ច្រក​ហើយ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​អស់​អ្នក​ដែល​តាម​ព្យាបាទ​ខ្ញុំ ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ខ្ញុំ។


សូម​ផ្តល់​អំណាច​ពី​សូរ៉កា​មក​រំដោះ​ខ្ញុំ សូម​ស្រង់​ខ្ញុំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង។


សូម​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ មាន​គ្នា​ច្រើន​ប៉ុន​ណា ហើយ​គេ​ស្អប់​ខ្ញុំ​ខ្លាំង​យ៉ាង​ណា។


ខ្ញុំ​នឹង​ជម្រាប​ទ្រង់​យ៉ាង​ស្មោះ អស់​ពី​ដួង​ចិត្ត​ថា: អុលឡោះ‌តាអាឡា​អើយ គ្មាន​នរណា​ដូច​ទ្រង់​ឡើយ ទ្រង់​បាន​រំដោះ​អ្នក​ទន់​ខ្សោយ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ ទ្រង់​រំដោះ​ជន​កំសត់​ទុគ៌ត​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។


រីឯ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​វិញ ពួក​គេ​នៅ​មាន​សុខភាព មាន​កម្លាំង អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ដោយ​ឥត​ហេតុ​ផល​នោះ​មាន​គ្នា​ច្រើន​ណាស់។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​អាណិត​អាសូរ​ខ្ញុំ​ផង សូម​មើល​ខ្ញុំ​ដែល​រង​ទុក្ខ​លំបាក ព្រោះ​តែ​ពួក​ខ្មាំង​សត្រូវ មាន​តែ​ទ្រង់​ទេ ដែល​អាច​នាំ​ខ្ញុំ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់


រីឯ​អ្នក​ស្រុក​នោះ​ស្អប់​គាត់ បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ​នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម